សូមអគុណដែលបានចូលមកទស្សនា blogដ៍អស្ចារ្យនេះសូមអោយអ្នកទាំងអស់គ្នាមានសុខភាពល្អបា្រជ្ញាឈ្លាសវៃនិងសម្រស់កាន់តែស្អាត

អាស័យដ្ធានទំនាក់ទំនង​ 068451816 hemchanbormey@gmail.com

ចំនួនអ្នកចូលទស្សនា blog

កីទ្បា

Inter អាច​របូត ​Eto’o តែ​រំពឹង​បាន Tevez

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កាមេរ៉ូន​ Samuel Eto’o អាច​នឹង​ចាក​ចេញ​ពី Internazionale ទៅ​កាន់​ក្លិប​អ្នក​មាន​របស់​រុស្ស៊ី Anzhi Makhachkal ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​។
ក្លិប​ Anzhi ដែល​អួត​ពី​កីឡាករ​ស្លាប​ឆ្វេង​សញ្ជាតិ​ប្រេស៊ីល Roberto Carlos និង​អតីត​ខ្សែ​បម្រើ​កណ្ដាល​របស់​ Chelsea កីឡាករ Yuri Zhirkovនោះ​ ពេល​នេះ​បាន​ដេញ​ថ្លៃ​៣០​លាន​យូរ៉ូ​យក​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​បួន​ជំនាន់​របស់​អាហ្វ្រិកSamuel Eto’o ហើយ​គ្រោង​នឹង​ផ្ដល់​បៀវត្ស​២០​លាន​យូរ៉ូ​ក្នុង​មួយ​ឆ្នាំ។
លោក Marco Branca នាយក​កីឡា​ក្លិប Inter បាន​ប្រាប់​គេហទំព័រ​ www.gazzetta.it ក្រោយ​កិច្ច​ប្រជុំ​ជា​មួយ Anzhi ថា “មាន​កិច្ច​ប្រជុំ​មិន​ផ្លូវ​ការ​មួយ។​ ពួក​យើង​បាន​ស្ដាប់​សំណើ​របស់​ពួក​គេ ប៉ុន្តែ​នោះ​គឺ​ការ​និយាយ​ពី​កីឡាករ​សំខាន់ យើង​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ក្នុង​រយៈ​ពេល​មួយ​រសៀល​នោះ​ទេ”។
Eto’o វ័យ​៣០​ឆ្នាំ​បាន​សាង​កេរ្តិ៍​ឈ្មោះ​នៅ​ទឹក​ដី​អេស្ប៉ាញ​ជា​មួយ Real Madrid និង Real Mallorca មុន​ពេល​ឈ្នះ​ជើង​ឯក​ Champions League ឆ្នាំ​២០០៦និង២០០៩ ជា​មួយ Barcelona។
ប្រសិន​បើ​ Eto’o ចាក​ចេញ​អាច​ជា​ការ​បើក​ឱកាស​អោយ Inter ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​របស់ Manchester City កីឡាករ Carlos Tevez បន្ទាប់​ពី​លោក Branca ត្រូវ​បាន​គេ​ថត​រូប​ពេល​ដែល​​ជជែក​ជា​មួយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​ថ្ងៃ​វិស្សមកាល៕




















Enriqueមក​Liverpool​នា​រដូវ​កាល​ថ្មី

ក្លិប​​ហង្ស​ក្រហម​ ​Liverpool​ដែល​​បាន​​តាម​ទិញ​កីឡាករ​José Enrique ​​​​នា​ពេល​កន្លង​មក​ ​ឥឡូវ​នេះ​បាន​សម្រេច​ដូច​បំណង​ហើយ ​បន្ទាប់​ពី​កីឡាករ​រូប​នេះ​មិន​ពេញ​ចិត្ត​នឹង​តម្លៃ​ខ្លួន​របស់​គេ​នៅ​ក្នុង​ក្លិប​Newcastle​។
កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​វ័យ​២៥ឆ្នាំ​រូប​នេះ​ធ្លាប់​​​រិះគន់​ទៅ​លើ​​​អតីត​ក្លិប​​របស់​ខ្លួន​​ថា​​បាន​កាត់​ប្រាក់​ខែ​របស់​ខ្លួន​ចំនួន​២​សប្ដាហ៍ ​ពិសេស​តម្លៃ​ខ្លួន​​ក៏​ថោក​ទៀត។ អញ្ចឹង​ហើយ​​ទើប​កីឡាករ​រូប​នេះ​​​សម្រេច​ចាកចេញ​​ទៅ​​លេង​ឲ្យ​ក្រុម​ណា​ដែល​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​គេ​ខ្ពស់​ជាង​Newcastle​។​ កីឡាករ​រូប​នេះ​អាច​នឹង​ទទួល​បាន​​ប្រាក់​ឈ្នួល​​​ប្រមាណ​ជា​ ​៦​លាន​ផោន។
បើ​​យោង​​ទៅ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​​គេហទំព័រ​របស់​ខ្លួន​​ កាល​ពី​ម្សិល​មិញ​​ ក្លិប​ ​Liverpool​បាន​ប្រកាស​ថា “​Enrique​នឹង​ត្រូវ​នាំ​មក​លេង​​ពេល​​​រដូវ​កាល​ថ្មី Barclays English Premier បើក​​ បន្ទាប់​ពី​មាន​ការ​ព្រមព្រៀង​ផ្លូវ​ការណ៍​ពី​ក្លិប​Newcastle​​ នោះ​”។​ ក្លិប​​ក៏​បាន​អះអាង​ទៀត​ថា​ ក្លិប​​នឹង​ផ្ដល់​លក្ខខណ្ឌ​ល្អៗ​ដល់​Enrique​ដូច​ជា​ប្រាក់​ធានា​រ៉ាប់រង​ថ្លៃ​ពេទ្យ ​និង​តម្លៃ​ខ្លួន​ជា​ដើម។
អ្នក​គ្រប់គ្រង​ក្លិប​Newcastle​លោក​Alan Pardew​បាន​និយាយ​ថា​មូល​ហេតុ​ដែល​​លក់​​Enrique​ ​ចេញ ​មកពី ​”យើង​មិន​អាច​ផ្ដល់​នូវ​តម្លៃ​ខ្លួន​តាម​ដែល​គេ​ទាមទារ ​​ប្រហែល​៦.៣​លាន​ផោន​ ហើយ​យើង​ពុំ​មាន​ការ​អាក់​អន់​ចិត្ត​ចំពោះ​ការ​បាត់បង់​កីឡាករ​ឆ្នើម​រូប​នេះ​ទេ​ និង​​សូម​ឲ្យ​គេ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ក្លិប​ថ្មី​​របស់​​គេ​”។
ក្រៅ​ពី​ការ​អះអាង​របស់​ក្លិប​​ក្នុង​ការ​នាំ​យក​ ​José Enrique​នា​ពេល​ថ្មីៗ​នេះ​ ​​កីឡាករ​ថ្មីៗ៤​​​នាក់​​ទៀត​​ដូច​ជា​ ​Jordan Henderson, Charlie Adam, Stewart Downing និង​Alexander Doni ​នឹង​​ត្រៀម​បង្ហាញ​ខ្លួន​​នៅ​ទឹក​ដី ​Anfield ​​​រដូវ​កាល​ថ្មី​នេះ​ដែរ៕

តើ​បាល់ទាត់​វិវត្ត​យ៉ាង​ណា​ខ្លះ?

ពួក​រ៉ូម៉ាំង​ និង​ក្រិក​បុរាណ​ជា​អាណាចក្រ​មួយ​ចូលចិត្ត​លេង​កីឡា​គ្រប់​ប្រភេទ​ ជា​ពិសេស​ប្រភេទ​កីឡា​ដែល​ប្រើ​ដោយ​ជើង។ កីឡា​ប្រភេទ​នេះ​ត្រូវ​បាន​ពួក​រ៉ូម៉ាំង​ហៅ​ថា Harpastum ដែល​គេ​គិត​ថា​ពាក្យ​នេះ​បាន​មក​ពី​ភាសា​ក្រិក Episkyros។
ក្រោយ​មក​នៅ​ក្នុង​សៀវភៅ​ក្បួន​កងទ័ព​ចិន​ Zhan Guo Ce ក៏​បាន​ចង​ក្រង​ពី​កីឡា​ប្រភេទ​នេះ​ដែរ​នៅ​ចន្លោះ​សតវត្ស​ទី ៣ ដល់​ទី ១ មុន​គ្រឹស្ត​សករាជ ដែល​ត្រូវ​បាន​គេ​ហៅ​ជា​ភាសា​ចិន​ថា Cuju ។ Cuju ជា​ប្រភេទ​កីឡា​ម្យ៉ាង​ ដែល​គេ​លេង​ដោយ​ការ​ទាត់​បាល់​ដែល​ធ្វើ​ពី​ស្បែក​សត្វចូល​ទៅ​រន្ធ​ដ៏​តូច​មួយ​ដែល​ធ្វើ​ពី​កំណាត់​សូត្រ ហើយ​ត្រូវ​បាន​គេ​ចង​ព្យួរ​ដោយ​មាន​កម្ពស់​ខ្ពស់​ពី​ដី​ប្រវែង ៩ ម។ មក​ដល់​សម័យ​រាជវង្ស Han (206 BC-220 AD) Cuju ក៏​ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​មាន​លក្ខណៈ​ជា​ស្តង់ដារ ហើយ​ក៏​បាន​ផ្សព្វផ្សាយ​ដល់​ប្រទេស​ជប៉ុន និង​កូរ៉េ។
Cuju ភាសា​ជប៉ុន​ត្រូវ​បាន​គេ​ហៅ​ថា Kemari និង​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​សម័យ​កាល​ Asuka ហើយ​កីឡា​ប្រភេទ​នេះ​ត្រូវ​បាន​គេ​និយម​លេង​នៅ​រជ្ជកាល​អធិរាជ​ជប៉ុន​ក្យូតូ​ក្នុង​ឆ្នាំ ៦០០ ក្រោយ​គ្រិស្តសករាជ។ Kemari ត្រូវ​បាន​គេ​លេង​ដោយ​មាន​មនុស្ស​ឈរ​ជា​រង្វង់ ហើយ​ទាត់​បាល់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ព្យាយាម​មិន​ឲ្យ​បាល់​ធ្លាក់​ដល់​ដី។ កីឡា​ប្រភេទ​នេះ ទំនង​ជា​មាន​ភាព​សាប​រលាប​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី ១៩ និង​ត្រូវ​បាន​ធ្វើ​ឲ្យ​រស់​រាន​ឡើង​វិញ​នៅ​ឆ្នាំ ១៩០៣ ហើយ​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​និយម​លេង​ជា​ទូ​ទៅ​នៅ​គ្រប់​កម្មវិធី។
ក្រៅ​ពី​ការ​លើក​ឡើង​ពី​ខាង​លើ គេ​ឃើញ​ថា​មាន​ឯកសារ​យោង​ជា​ច្រើន​ដែល​និយាយ​លើក​ឡើង​ពី​ការ​លេង​កីឡា​បាល់ទាត់​មាន​តាំង​ពី​សម័យ​បុរាណ​កាល​មក​ម្ល៉េះ​ដែល​កីឡា​ប្រភេទ​នេះ​ ត្រូវ​បាន​គេ​លេង​ដោយ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​នៅ​ជុំ​វិញ​ពិភពលោក។
នៅ​មជ្ឈិម​សម័យ​ពី​សតវត្ស​ទី ៥ ដល់​ទី ១៥ គេ​ឃើញ​ថា​បាល់ទាត់​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​អឺរ៉ុប​ជា​ពិសេស​នៅ​ប្រទេស​អង់គ្លេស ដែល​គេ​គិត​ថា​ប្រហែល​ជា​នាំ​មក​ដោយ​ពួក​រ៉ូម៉ាំង​ដែល​បាន​ចូល​មក​កាន់​កាប់​ប្រទេស​អង់គ្លេស​នា​សម័យ​កាល​នោះ។
William FitzStephen ដែល​ជា​អាចារ្យ​សាសនា​បាន​បរិយាយ​លម្អិត​ពី​កីឡា​ប្រភេទ​នេះ នៅចន្លោះ​ឆ្នាំ១១៧៤ ដល់ ១១៨៣​ដោយ​បាន​និយាយ​លើក​ឡើង​ពី​សកម្មភាព​របស់​យុវជន​នៅ​ទីក្រុង​ឡុងដ៍​ដែល​នាំ​គ្នា​លេង​កីឡា​នេះ​នៅ​ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​មួយ​ដែល​មាន​ឈ្មោះ​ថា Shrove Tuesday។ FitzStephen បាន​ពិពណ៌នា​ថា ក្រោយ​ពេល​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួច ក្រុម​យុវជន​ក្មេងៗ​នៅ​ក្នុង​ទី​ក្រុង​នាំ​គ្នា​ទៅ​ទី​វាល​ និង​នាំ​គ្នា​លេង​កីឡា​មួយ​ប្រភេទ​ដែល​ប្រើ​តែ​ជើង ហើយ​ជន​ដែល​មាន​វ័យ​ចំណាស់​ៗ​និង​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ ជិះ​នៅ​លើ​ខ្នង​សេះ​ទស្សនា​ការ​ប្រកួត​នោះ​យ៉ាង​សប្បាយ​រីករាយ។
ទន្ទឹម​នឹង​នោះ​ដែរ​នៅ​មាន​រឿង​រ៉ាវ​ជាច្រើន​ទៀត​ ដែល​បាន​ចារ​ជា​ភាសា​ឡាតាំង​ដែល​និយាយ​ពី​បាល់ទាត់​នៅ​ចុង​សតវត្ស​ទី ១៥ នៅ​តំបន់ Cawston ក្នុង​ស្រុក Nottinghamshire នា​ប្រទេស​អង់គ្លេស។
នៅ​ក្នុង​សៀវភៅ​សរសេរ​ដោយ​លោក Francis Willughby នៅឆ្នាំ ១៦៦០ ក្រោម​ចំណង​ជើង​ថា Book of Games បាន​និយាយ​រាប់​រាប់​យ៉ាង​លម្អិត​ពី​សកម្មភាព​នៃ​ការ​ចូល​រួម​លេង​កីឡា​បាល់ទាត់​នៅ​លើ​ទី​វាល​ និង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​បង្គោល​ទី​ដើម្បី​កំណត់​បាល់​ចេញ​ឬ​ចូល។ នៅ​ក្នុង​សៀវភៅ​នោះ​គេ​បាន​និយាយ​ដល់​ទំហំ​នៃ​ទីលាន​សម្រាប់​ធ្វើ​ការ​ប្រកួត ការ​ជ្រើសរើស​កីឡាករ​សម្រាប់​ចាំ​ទី និង​ការ​បែង​ចែក​តួនាទី​កីឡាករ​ក្នុង​ក្រុម​ទៅ​តាម​សមត្ថភាព​របស់​គេ​ម្នាក់ៗ។ Willughby ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​សរសេរ​ចងក្រង​សៀវភៅ​និយាយ​ពី​ច្បាប់​វិន័យ​បាល់ទាត់​ដំបូង​គេ។
សាលារៀន​នៅ​អង់គ្លេស​ជា​កន្លែង​ដំបូង​គេ​ដែល​បង្កើត​ឲ្យ​មាន​ច្បាប់​វិន័យ​ប្រកួត ក្នុង​នោះ​បាន​កំណត់​ឲ្យ​មាន​បាល់​អកហ្សឺ​ (offside) នៅ​ចុង​សតវត្ស​ទី ១៨ ហើយ​ច្បាប់​នេះ​ក៏​មាន​ការ​កែប្រែ​នៅ​ចន្លោះ​ឆ្នាំ ១៨១០ ដល់ ១៨៥០។ ច្បាប់​ដំបូង​ដែល​គេ​ស្គាល់​ជា​ទូ​ទៅ​មាន​ឈ្មោះ​ថា Eton ក្នុង​ឆ្នាំ ១៩៨៥ និង Aldenham ក្នុង​ឆ្នាំ ១៨២៥។
នៅ​ដើម​សតវត្ស​ទី ១៩ ប្រជាជន​វណ្ណៈ​កម្មករ​នៅ​ប្រទេស​អង់គ្លេស​ត្រូវ​ធ្វើការ​ ៦ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ និង​លើស​ពី ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ពួកគេ​មិន​មាន​ពេល​វេលា​ច្រើន​ដើម្បី​ចូល​រួម​លេង​កីឡា​កម្សាន្ត​ នោះ​ទេ។ នៅ​សម័យ​នោះ​កុមារ​ជា​ផ្នែក​មួយ​នៃ​កម្លាំង​ពលកម្ម ហើយ​ការ​លេង​កីឡា​បាល់ទាត់​នៅ​តាម​ដង​ផ្លូវ​នៅ​ថ្ងៃ Feast Day ក៏​មាន​ការ​ធ្លាក់​ចុះ។ ក្មេងៗ​ដែល​រៀន​នៅ​តាម​សាលា​របស់​រដ្ឋ​បាន​រួច​ផុត​ពី​ការងារ​ពលកម្ម និង​បាន​ក្លាយ​ទៅ​ជា​អ្នក​ដែល​បាន​បង្កើត​ឲ្យ​មាន​ច្បាប់​ប្រកួត​នេះ​ឡើង។
បាល់ទាត់​ត្រូវ​គេ​យក​ទៅ​លេង​កម្សាន្ត​នៅ​តាម​បណ្ដា​សាលា​សាធារណៈ​ជា​ច្រើន​ នៅ​ប្រទេស​អង់គ្លេស ដើម្បី​ជា​មធ្យោបាយ​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា និង​ដើម្បី​ធ្វើ​ឲ្យ​រាងកាយ​មាំមួន។ សាលា​និមួយៗ​ត្រូវ​កំណត់​ច្បាប់​ប្រកួត​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយ​សាលា​ខ្លះ​គាំទ្រ​ឲ្យ​ការ​ប្រកួត​នោះ​អាច​ប្រើ​ដៃ​បាន​ដូច​ជា​កីឡា Rugby នា​ពេល​បច្ចុប្បន្ន​អញ្ចឹង​ដែរ ឯ​សាលា​ខ្លះ​ទៀត​តម្រូវ​ឲ្យ​ទាត់​ ឬ​បណ្ដើរ​តែ​ប៉ុណ្ណោះ។ រហូត​មក​ដល់​ពាក់​កណ្ដាល​ឬ​ចុង​សតវត្ស​ទី ១៩ ទើប​ច្បាប់​វិន័យ​ប្រកួត​បាល់ទាត់​សម័យ​ទំនើប​ត្រូវ​បាន​បង្កើត​ឡើង ដែល​វា​បាន​ជួយ​កីឡា​ប្រភេទ​នេះ​កាន់​តែ​មាន​ភាព​រៀបរយ​ និង​មាន​ភាព​សុក្រឹត។
កីឡាបាល់ទាត់​ជា​ប្រភេទ​កីឡា​ដ៏​ពេញ​និយម​ទាំង​ការ​ទស្សនា​ និង​ការ​ចូល​រួម​ប្រកួត​ ហើយ​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ការ​ចូលចិត្ត​លេង​នៅ​គ្រប់​ច្រកល្ហក​ពាស​ពេញ​ពិភពលោក ជាពិសេស​នៅ​តំបន់​អឺរ៉ុប រី​ឯ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ក្លាយ​ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​បំផុត​ប្រចាំ​ទ្វីប​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។

ហុក​ សុចិត្រាកីឡាករ​ល្អ​បំផុតនៅASEAN

តាំង​ពី​ប្រទេស​​ខ្មែរ​​រួច​ផុត​ពី​សង្គ្រាម​ ​ពោល​​ក្រោយ​ឆ្នាំ​១៩៧៩​មក​ ​គ្មាន​កីឡាករ​ណា​ម្នាក់​​របស់​កម្ពុជា​ធ្លាប់​ទទួល​​ពាន​រង្វាន់​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ឡើយ(ASEAN)​ លើក​លែង​​តែ លោក​ ហុក​ សុចិត្រា ធ្លាប់​ទទួល​​បាន​​ពានរង្វាន់​ជា​កីឡាករ​លេង​ល្អ​បំផុត​លេខ២​​ ប្រចាំ​​​តំបន់​អាស៊ីអាគ្នេយ៍​​នៅ​ក្នុង​ឆ្នាំ​ ១៩៩៧​បន្ទាប់​ពី​កីឡាករ​​ថៃ​ Kiatisuk Senamuang ​។ លើស​ពី​នេះ​​លោក​ សុចិត្រា​ ​ក៏​ទទួល​បាន​​​​បាល់​មាស​ពី​​ក្រុមហ៊ុន​ Sanyo​​ផង​ដែរ។​​ ​សុចិត្រា​​​​​បាន​រក​គ្រាប់​បាល់​រហូត​ដល់​​​ ៤២​ គ្រាប់​​ក្នុង​​ការ​ប្រកួត​​អន្តរជាតិ​ ​ចំនួន​​៦២​ប្រកួត។​​ តើ​ដំណើរ​ការ​រស់​​នៅ​និង​ការ​ហ្វឹកហាត់​បែប​​ណា​រហូត​ធ្វើ​ឲ្យ​រូប​លោក​​​អាច​ក្លាយ​​​ជា​កីឡាករ​ល្អ​ក្នុង​ចំណោម​១០​ប្រទេស​នោះ?
ជីវិតផ្ទាល់​ខ្លួន
លោក​ ហុក​ សុចិត្រា​​ កើត​ថ្ងៃ​ទី​ ០៧​ខែ​វិច្ឆិកា​ឆ្នាំ​១៩៧២​ ​នៅ​សង្កាត់​លេខ៣​ក្រុង​​ភ្នំពេញ។ ​​​លោក​មាន​កម្ពស់​១.៨០​​ សង់ទីម៉ែត្រ​ ហើយ​ បច្ចុប្បន្ន​ ​មាន​​ទម្ងន់​ ​៧៥​គីឡូក្រាម។ លោក​ហុក សុចិត្រា ​កើត​នៅ​ក្នុង​ត្រកូល​ដែល​មាន​​ឈាមជ័រ​ជា​​អ្នក​កីឡា​ដែល​មាន​​ឳ​ពុក​​ឈ្មោះ​ ហុក​ ឈាងគីម​ និង​ម្ដាយ​ឈ្មោះ​ ជឹង យ៉េក។ ​លោក​ ហុក ឈាងគីម​ ដែល​​​ជា​គ្រូ​បង្វឹក​ ការ៉ាតេដូ យូដូ ​​ចំបាប់​ និង​បាល់ទាត់​ជា​ដើម​មិន​បាន​ហាម​ឃាត់​​ចំណង់​ចំណូល​ចិត្ត​របស់​កូន​ឡើយ។ ​ចំណែក​​​​​ឯ​​អ្នក​ស្រី​ ជឹង​ យ៉េក​​វិញ​គឺ​ជា​​​គ្រូ​បង្រៀន​នៅ​សាលា​​សន្ធម៉ុក​នា​ពេល​បច្ចុប្បន្ន​មិន​ដែល​ទៅ​ស្ដី​បន្ទោស​ពី​ការ​ចូល​ហ្វឹកហាត់​​បាល់ទាត់​របស់​សុចិត្រា​ ឡើយ​ តែ​កុំ​តែ​ចោល​ការ​សិក្សា។ ​លោក សុចិត្រា​គឺ​ជា​កូន​ច្បង​​នៅ​ក្នុង​ចំណោម​បង​ប្អូន​៤​នាក់។ ​ប្អូន​ទី២​លោក ហុក សុទិត្យា, ​ប្អូន​ស្រី​ទី៣​អ្នក​នាង​ ហុក សុកញ្ញា​ និង​ ​​ប្អូន​ប្រុស​ពៅ​ ហុក សុជីវ័ន។
កម្រិត​វប្បធម៌
កុមារា​​ ហុក​ សុចិត្រា​បាន​​ចូល​សិក្សា​​ថ្នាក់​បឋម​សិក្សា​​និង​អនុវិទ្យាល័យ​​នៅ​សាលា​ទួល​ស្វាយ​ព្រៃ​​​រហូត​ដល់​ឆ្នាំ​១៩៨៧។ ​រហូត​​ដល់​ឆ្នាំ​១៩៩០​ លោក​បាន​ប្រលង​ជាប់​បាក់ឌុប(BacII) ក្រោយ​ផ្លាស់​​ចេញ​​​​ពី​​​​​អនុវិទ្យាល័យ​​ទួល​ស្វាយ​ព្រៃ​ទៅ​​រៀន​នៅ​​វិទ្យាល័យ​សន្ធម៉ុក។
ក្រោយ​ពី​​​ប្រឡង​ជាប់​​​​​ថ្នាក់​​មធ្យម​សិក្សា​​​ទុតិយភូមិ​​​ឆ្នាំ​១៩៩១​ លោក​ហុក​ សុចិត្រា​បាន​​ចូល​​រៀន​​​ថ្នាក់​មធ្យម​សិក្សា​អប់រំ​កាយ​​ និង កីឡា(គ្រូ​កីឡា​)​រាជធានី​ភ្នំពេញ​​រហូត​ដល់​ឆ្នាំ​១៩៩៣។
ការ​ចូល​លេង​បាល់ទាត់​ដំបូង
ដោយ​សារ​តែ​និស្ស័យ​និង​​ការ​​ស្រឡាញ់​បាល់ទាត់​ ​ហុក​ សុចិត្រា​​បាន​​ចាប់​ផ្ដើម​ចូល​លេង​​កីឡា​បាល់ទាត់​តាំង​ពី​អាយុ​ប្រហែល​ជា​​៨​ឆ្នាំ​ ពោល​តាំង​ពី​​​រៀន​នៅ​​អនុវិទ្យាល័យ​​ទួល​​ស្វាយព្រៃ​មក​ម៉្លេះ។ ​​ការ​ចូល​លេង​បាល់ទាត់​​ជា​ការ​កម្សាន្ត​របស់​សុចិត្រា ​មិន​ត្រូវ​បាន​រារាំង​ដោយ​លោក​​ឳ​ពុក​អ្នក​ម្ដាយ​ឡើយ​​ដោយ​​លោក​ទាំង​ពីរ​យល់​ឃើញ​ថា​​​​​ការ​លេង​បាល់ទាត់​​ដើម្បី​សុខភាព​ល្អ។ ​តែ​ការ​​លេង​កម្សាន្ត​នៅ​សាលា​បាន​ធ្វើ​ឲ្យ​ សុចិត្រា​ ​កាន់​តែ​​ងប់​នឹង​ការ​លេង​បាល់ទាត់​កាន់​តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។
ការ​ហាត់​​ហាប់​គីដូ​ និង​យូដូ
ទន្ទឹម​នឹង​ការ​លេង​បាល់ទាត់ សុចិត្រា​ ​បាន​ចូល​ហ្វឹកហាត់​កីឡា​មួយ​ចំនួន​បន្ថែម​ទៀត​ក្នុង​វ័យ​ពី​១៣​ឆ្នាំ​​ដូច​ជា​ ហាប់គីដូ​ ​និង យូដូ​ ​ពីព្រោះ​លោក​ ​ឳ​ពុក​ជា​​គ្រូ​​បង្ហាត់​​ស្រាប់។ ​​​​សុចិត្រា​តែង​តែ​​ទៅ​ជា​មួយ​​ឳ​ពុក​​​ដើម្បី​ហាត់​រៀន​ក្បាច់​គុន​ទាំង​នេះ។ តែ​អ្វី​ដែល​លោក​សម្រេច​បាន​​គឺ​​​​បាន​​ទទួល​​ខ្សែ​ក្រវាត់​ខ្មៅ​យូដូ​​កម្រិត​​​មួយ​ដាន់។
ការ​លេង​បាល់ទាត់​ចាប់​ពី​អាយុ​១៧​ទៅ
នៅ​ពេល​ ហុក សុចិត្រា​ ​មាន​អាយុ​១៧​​ឆ្នាំ​ ​​យុវជន​រូប​នេះ​បាន​ចូល​ហ្វឹកហាត់​​នៅ​ក្នុង​ក្រុម​បាល់ទាត់​​មួយ​​​តែ​មិន​ទាន់មាន​​​ឈ្មោះ​នៅ​ឡើយ។ លុះ​ដល់​ឆ្នាំ​១៩៩៣​ ​​ត្រូវ​នឹង​​អាយុ​២១​ឆ្នាំ​​ ​យុវជន​​​​ សុចិត្រា​​បាន​ចូល​ទៅ​លេង​​ឲ្យ​​​ក្រុម​ក្រសួង​ពាណិជ្ជកម្ម។
នៅ​ឆ្នាំ​១៩៩៤​​ -១៩៩៧​ លោក​បាន​ចូល​លេង​​ឲ្យ​ក្រុម​​បាល់ទាត់​កង​រក្សា​ព្រះអង្គ។ ​​ក្នុង​ឆ្នាំ​១៩៩៥​ គឺ​ជា​ឆ្នាំ​ដែល​លោក​​ជាប់​​ជា​កីឡាករ​ក្រុម​ជម្រើស​ជាតិ។ តែ​​ឆ្នាំ​១៩៩៩​ ​​លោក​នៅ​តែ​បន្ត​លេង​ឲ្យ​ក្រុម​​​ចាស់​តែ​​ប្ដូរ​ឈ្មោះ​ថ្មី​ ដូហ្វាំង (Dolphin)។ ក្រុម​ដូហ្វាំង​គឺ​​ជា​​ឈ្មោះ​ក្រុម​ថ្មី​​ត្រូវ​បាន​ប្ដូរ​មក​ពី​​​ក្រុម​បាល់ទាត់​កង​រក្សា​ព្រះអង្គ។
នៅ​ឆ្នាំ​១៩៩៩ ​លោក​បាន​ចូល​​​ធ្វើ​ការ​​នៅ​ក្រុម​​Samart ។​​ បន្ទាប់​មក​ លោក​​បាន​បង្កើត​ក្រុម​បាល់​ទាត់​មួយ​មាន​ឈ្មោះ​ថា “Samart United” ដែល​កាល​នោះ​លោក​ជា​គ្រូ​បង្វឹក​ផង​​និង​ជា​​កីឡាករ​ផង។
ឆ្នាំ​កកើត​លីក​ក្នុង​ស្រុក
ក្នុង​ឆ្នាំ​២០០០​ ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​បាន​បង្កើត​​​​​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​ ក្នុង​ស្រុក​ដែល​មាន​ឈ្មោះ​ថា​ Cambodian Premier League។ ​ក្រុម​បាល់ទាត់​Samart United​ត្រូវ​បាន​​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​Samart ដែល ​ជា​ក្រុម​ហ៊ុន​ទូរគមនាគមន៍។​ បន្ទាប់​មក ​​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​ជា​ច្រើន​រហូត​ដល់ ភ្នំ​ពេញ​ក្រោន​ (Phnom Penh Crown) នា​ពេល​បច្ចុប្បន្ន។

ហុក សុចិត្រាកាលទាត់ឲ្យ ព្រះខ័នរាជវ័យចាស់
ឆ្នាំ​២០០១​ លោក​បាន​ដឹក​នាំ​ក្រុម​​​Samart United ​ទៅ​​ចូល​រួម​ប្រកួត​​កម្មវិធី​LG Cup នៅ​ប្រទេស​ឥណ្ឌូណេស៊ី​តែ​ចាញ់​ក្រុម​នៅ​ឥណ្ឌូណេស៊ី​ ០-២​​ បន្ទាប់​ពី​ឈ្នះ​ក្រុម​មក​ពី​ ​មីយ៉ាន់ម៉ា​ ២-០ និង​ចាញ់​ក្រុម​ មក​ពី​ម៉ាឡេស៊ី​ ​​០-៣​នៅ​វគ្គ​១/៤​​​ផ្ដាច់​ព្រ័ត្រ។
ក្រោម​ការ​ដឹក​នាំ​​លេង​របស់​លោក​ ហុក សុចិត្រា ​នៅ​​ឆ្នាំ​២០០២​ ​Samart United ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លីក​​​លើក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។​ ក្នុង​នាម​ជា​​​​ម្ចាស់​ការពារ​តំណែង​ជើង​ឯក ​ក្រុម​​របស់​កម្ពុជា​មួយ​នេះ​បាន​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​Asian Club Championship​តែ​​ចាញ់​ក្រុម​Petrokimia Putra ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី។
នៅ​ឆ្នាំ​២០០២​ ដដែល​​លោក​បាន​ដឹក​នាំ​ក្រុម​ទៅ​ប្រកួត​នៅ​​ប្រទេស​ នេប៉ាល់​ ​ដែល​ក្នុង​នោះ​​ចាញ់​ក្រុម​ តាហ្ស៊ីគីស្ថាន​ ​២-៥ ​ ឈ្នះ​ក្រុម​មក​​ពី​​ ប៉ាគីស្ថាន ២-១​ ​និង​ចាញ់​ក្រុម​មក​ពី​ស្រីលង្កា ៣-២។
Samart ប្ដូរ​ទៅ​Hello United
ក្នុង​ឆ្នាំ​​២០០៥ ​ក្រុម​Samartត្រូវ​បាន​ប្ដូរ​ទៅ​ជា​ក្រុម​Hello United វិញ​និង​បាន​បញ្ចប់​រដូវ​កាល​​ដោយ​ជាប់​ចំណាត់​ថ្នាក់​លេខ២​​​ពី​ព្រោះ​ចាញ់ ​ក្រុម​ខេមរាកីឡា​ ៣-០។ តែ​ឆ្នាំ​នោះ​ កីឡាករ ហុក សុជីវ័ន​​​ដែល​​ជា​ប្អូន​ប្រុស​របស់​លោក​ ហុក សុចិត្រា​​​​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​រហូត​ដល់​២២គ្រាប់។​​ Hello United ក៏​បាន​ចូល​រួម​ប្រកួត​ក្នុង​AFC President’s Cup លើក​ដំបូង​​តែ​ ​ធ្លាក់​ក្នុង​ជុំ​ដំបូង​បើ​ទោះ​ជា​​ឈ្នះ​ ២-១​​លើក​​ក្រុម ​WAPDA​របស់​ប៉ាគីស្ថាន​​ក៏​ដោយ។​ ក្នុង​ឆ្នាំ​ដដែល​នេះ​ដែរ​ លោក​បាន​ដឹក​​នាំ​ក្រុម​ទៅ​ប្រកួត​នៅ​​ពានរង្វាន់​Singapore។

ឆ្នាំ​​២០០៦ ​Hello United ត្រូវ​បាន​ប្ដូរ​ទៅ​ជា​​Phnom Penh United​ ហើយ​ក្រុម​ស្ថិត​នៅ​លំដាប់​កំពូល​ក្នុង​តារាង​​​នេះ​​បែរ​ជា​ចាញ់​ ការ​ប្រកួត​Play-off​ផ្ដាច់​ព្រ័ត្រ​​​នឹង​ក្រុម​ខេមរាកីឡា​ទៅ​វិញ​ក្នុង​ លទ្ធផល​​ប្រផុតប្រផើយ ៤-៥​ នៅ​ពី​មុខ​​អ្នក​​ចូល​ទស្សនា​ប្រមាណ​១០០០០​​នាក់​​​​ឯ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ អូឡាំ​ពិក។ ​​​​​ជា​បន្ត​បន្ទាប់​ក្រុម​នេះ​នៅ​តែ​ប្ដូរ​ឈ្មោះ​ពី​ Hello United ​ទៅ​ជា​​Phnom Penh United ​​ ហើយ​ ពី​Phnom Penh United ទៅ​ជា​​Phnom Penh Empire។​ រហូត​ដល់​ឆ្នាំ​​២០០៩​ ​​​Phnom Penh Empire ​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​​ភ្នំពេញ​ក្រោន​ដល់​សព្វ​ថ្ងៃ។
លា​ឈប់​ពី​​Phnom Penh United
ដល់​ឆ្នាំ​​២០០៧​ លោក​ ហុក សុចិត្រា​ បាន​លា​ឈប់​ពី​​ក្រុម​ Phnom Penh Unitedនិង​បាន​ចូល​ទៅ​ដឹក​នាំ​​និង​បង្ហាត់​ដល់​ក្រុម​មហា​គ្រុឌ​ក្នុង​ឆ្នាំ​២០០៨។ ​ដោយ​សារ​​ក្រុម​នេះ​មាន​ការ​គ្រប់គ្រង​និង​រចនា​សម្ព័ន្ធ​មិន​ល្អ​ ​​លោក​បាន​ផ្លាស់​ទៅ​ក្រុម​ Posttell FC វិញ​ក្នុង​ឆ្នាំ​២០០៩​ និង​ឈប់​ពាក់​ព័ន្ធ​នឹង​បាល់ទាត់​ច្រើន​រហូត​ដល់​បច្ចុប្បន្ន។
ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ
-​ លោក​បាន​ទៅ​ចូល​រួម​​ប្រកួត​ស៊ីហ្គេម​ ឆ្នាំ​១៩៩៥​​និង​១៩៩៧
-​លោក​បាន​ចូល​រួម​ប្រកួត​នៅ​Tiger Cup(បច្ចុប្បន្ន AFF Suzuki Cup)​នៅ​ឆ្នាំ​​១៩៩៦​ ១៩៩៨ ២០០០​ និង ២០០២
-ក្រៅ​ពី​នេះ​លោក​បាន​ចូល​រួម​​លេង​​ឲ្យ​ក្រុម​កម្ពុជា​ក្នុង​កម្មវិធី​ជម្រុះ​​​បាល់ទាត់​ពិភព​លោក​និង​កម្មវិធី​ជា​ច្រើន​​ទៀត។
ជាប់​​​ជា​កីឡាករ​ជម្រើស​ជាតិ
លោក​ហុក សុចិត្រា​ ​បាន​ជាប់​​ជា​កីឡាករ​បាល់ទាត់​​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៣​ មក​ម្ល៉េះ​ និង​បន្ត​រហូត​ដល់​ឆ្នាំ​២០០២​ដែល​ជា​ឆ្នាំ​ដែល​រូប​លោក​បាន​បង្ហាញ​ខ្លួន​ជា​​លើក​ចុង​ក្រោយ​ក្នុង​​ពាន​រង្វាន់​Tiger Cup។ ​ថ្វី​បើ​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​មិន​សូវ​ជា​ជោគជ័យ​នៅ​ក្នុង​តំបន់​ក៏​ដោយ​ ​អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​​បាន​​ធ្វើ​​ឲ្យ​ប្រជាជន​កម្ពុជា​សប្បាយ​ចិត្ត​តាម​រយៈ​ការ​ស៊ុត​បញ្ចូល​ដ៏​អស្ចារ្យ​​​និង​ការ​ញាក់​បាល់​គ្មាន​គ្រូ​ប្រៀប​ប្រចាំ​តំបន់​​នៅ​​ក្នុង​តំបន់​គ្រោះ​ថ្នាក់​របស់​សត្រូវ។ ​ពេល​មាន​ការ​ប្រកួត​ដូច​ជា​ ស៊ីហ្គេម ​ជម្រុះ​បាល់ទាត់​​ពិភព​ លោក ​ឬ Tiger Cup​ ​ភាគ​ច្រើន​គឺ​ជា​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​ដ៏​ប៉ិន​ប្រសប់​របស់​លោក។
មិន​តិច​ជាង​​​៨០០​​គ្រាប់​ទេ
បើ​ទោះ​ជា​មិន​​​មាន​ស្ថិតិ​បញ្ជាក់​ដូច​កីឡាករ​អន្តរជាតិ​យ៉ាង​ណា​ក្ដី​ ​​អតីត​ខ្សែ​ប្រយុទ្ធ​ ឆ្នើម​​ ហុក សុចិត្រា​​បាន​​បង្ហើប​​ឲ្យ​ដឹង​​ថា​​​គ្រាប់​ស៊ុត​បញ្ចូល​ទី​កន្លង​មក​ គឺ​មិន​តិច​ជាង​៨០០​​គ្រាប់​ឡើយ​ក្នុង​​នាម​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា​និង​ក្រុម​របស់​​លោក។ ក្នុង​អំឡុង​ដែល​រូប​លោក​ ​លេង​នៅ​ក្នុង​លីក​កំពូល​​​​របស់​កម្ពុជា​ លោក​តែង​តែ​​​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ។

បញ្ចប់​សិក្សា​វគ្គ​គ្រូ​បង្វឹក
ចុង​ឆ្នាំ​២០១០​ លោក​បាន​បញ្ចប់​សិក្សា​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​​​បាល់ទាត់​កម្រិត ​​B-License ​នៅ​មជ្ឈមណ្ឌល​​បាល់ទាត់​ជាតិ​ បន្ទាប់​ពី​​​បាន​បញ្ចប់​​វគ្គ​បណ្ដុះបណ្ដាល​​គ្រូ​ បង្វឹក​បាល់ទាត់​កម្រិត​C-License​ ​នា​ពេល​កន្លង​មក។

ស្នាដៃ​​ទទួល​បាន
ហុក​ សុចិត្រា​​​​​​ធ្លាប់​ទទួល​​បាន​​ពានរង្វាន់​ជា​កីឡាករ​លេង​ល្អ​បំផុត​ ប្រចាំ​​​តំបន់​អាស៊ីអាគ្នេយ៍​​នៅ​ក្នុង​ឆ្នាំ​ ១៩៩៧​​ ​និង​ទទួល​បាន​​បាល់​មាស​ពី​​ក្រុមហ៊ុន​ Sanyo​ ។​​ ​សុចិត្រា​​​​​បាន​រក​គ្រាប់​បាល់​រហូត​ដល់​​​ ៤២​ គ្រាប់​​ក្នុង​​ការ​ប្រកួត​​អន្តរជាតិ​ ​៦២​ប្រកួត​។ ​ចំណែក​​ឯ​​​ក្របខ័ណ្ឌ​បាល់ទាត់​ក្នុង​ស្រុក​វិញ​ ​​សុចិត្រា​គឺ​ជា​កំពូល​អ្នក​ស៊ុត​បញ្ចូល​ទី​និង​ទទួល​បាន​ពាន​រង្វាន់​ស្បែក​ជើង​មាស​ជា​ច្រើន​ដង។
ការងារ​បច្ចុប្បន្ន
បច្ចុប្បន្ន​ លោក​ ហុក សុចិត្រា​ កំពុង​តែ​បម្រើ​ការងារ​ជា​មន្ត្រី​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ ​បន្ទាប់​ពី​រូប​លោក​បាន​ចូល​បម្រើការ​នៅ​ទី​នេះ​តាំង​ពី​ឆ្នាំ​២០០៧​មក។
បំណង​ប្រាថ្នា​ទៅ​ថ្ងៃ​​អនាគត
ព្រោះ​​តែ​លោក​​​មាន​​ការ​មមាញឹក​​នឹង​ការងារ​​រដ្ឋ​​និង​មិន​ទាន់​​ដក​ឃ្លា​រួច​នោះ​​ ​លោក​ហុក សុចិត្រា​ មិន​ទាន់​ច្បាស់​ថា​លោក​​​​​អាច​នឹង​ទៅ​ជួយ​​​ដល់​​ក្រុម​​បាល់ទាត់​​ណា​​នោះ​​​ទេ។ ជា​មួយ​គ្នា​នឹង​​ពេល​វេលា​មិន​ទាន់​​សម​ប្រកប​នេះ​ ​លោក​​​​មិន​អាច​​លូក​​ចូល​ស៊ប់​ក្នុង​​ពិភព​បាល់ទាត់​បាន​ច្រើន​ទេ។ ​​ ​តែ​​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា​​រូប​នេះ​នៅ​តែ​អះអាង​ថា​លោក​​មិន​​​ទាន់​ដាច់​អាល័យ​ចំពោះ​​កេរ្តិ៍​​​​ ឈ្មោះ​ដែល​លោក​​ធ្លាប់​បាន​​សាង​កន្លង​មក​នោះ​​ឡើយ។ បើ​មាន​ព័ត៌មាន​បន្ថែម Sabay ផ្ដល់​ជូន​បន្ត​ទៀត៕

កីឡា​សប្ដាហ៍​នេះ

ភ្នំពេញ​ក្រោន​​នៅ​​តែ​បន្ត​​​ជ័យជំនះ​​សប្ដាហ៍​ទី​​១៦​របស់​ខ្លួន​​ដោយ​​យក​​ឈ្នះទាំង​​​ប្រផុត​ប្រផើយ​ ១-០ លើ​​ក្រុម​ម្ចាស់​​ជើង​​​ឯក​ពាន​រង្វាន់​សម្ដេច​ហ៊ុន​សែន​ឆ្នាំ​២០១០​ ​​ការពារ​ជាតិ​​ ខណៈ​ក្រុម​​ចំណាត់​ថ្នាក់​លេខ​ពីរ​​​ក្នុង​តារាង​ ​ណាហ្គាខប​បាន​បំបាក់​៥-០​លើ​​ក្រុម ឆ្លាម​ សមុទ្រ ​ដែល ប្រឈម​នឹង​ការ​​​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ​កំពូល កាល​ពី​រសៀល​ថ្ងៃ​​ពុធ​១៧​សីហា​២០១១​​​ពាក់​កណ្ដាល​សប្ដាហ៍​​នេះ។
គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បាន​​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​​នៃ​ការ​​យោគយល់​គ្នា​ជាមួយ​​​សណ្ឋាគារ​ណាហ្គា​វើល​ ក្នុង​​ទិស​ដៅ​​​​បង្កើន​វិសាលភាពកីឡា​ខ្មែរ​ដើម្បី​​​​​​ឆ្ពោះ​ទៅ​​កាន់​ជោគជ័យ​​នៅ​ក្នុង​​​ព្រឹត្តិការណ៍​​​កីឡា​ប្រចាំ​តំបន់ ស៊ីហ្គេម​លើក​ទី​២៦​​នៅ​ហ្សាកាតា​និង​លើក​ទី​២៧​​នៅ​មីយ៉ាន់ម៉ា។ អនុស្សរណៈ​​បង្កប់​ខ្លឹម​សារ​ដែល​សណ្ឋាគារ​​ឯក​ជន​ក្នុង​ស្រុក​មួយ​​នេះ​​នឹង​​ឧបត្ថម្ភ​​​ទឹក​ប្រាក់​​ចំនួន​​៣​ពាន់​ដុល្លារ​​ដល់​ម្ចាស់​មេដាយ​​មាស​លើ​វិញ្ញាសា​ឯកត្តជន និង​​៥​ពាន់​ដុល្លារ​​​ចំពោះ​វិញ្ញាសា​​ក្រុម​ បន្ថែម​លើ​​ទំហំ​ប្រាក់​លើក​​ទឹក​ចិត្ត​​ដែល​​រដ្ឋាភិបាល​បាន​កំណត់​​​។ ​សរុប​មក​អ្នក​ទទួល​មេដាយ​មាស​នឹង​ទទួល​បាន​ ៩​​ពាន់​ដុល្លារ​អាមេរិក។
ក្រុម​​ជម្រើស​ជាតិ​U21 នឹង​ចាប់​ផ្ដើម​ហ្វឹកហាត់​​ឡើង​វិញ​​បន្ទាប់​ពី​​បញ្ចប់​មិត្តហ្វូន​ ខេមបូឌាន​លីក​​២០១១(MCL2011)​នៅ​ថ្ងៃ​ទី​៤​កញ្ញា​ឆ្នាំ​​២០១១​ខាង​មុខ។ ការ​ហ្វឹកហាត់​នេះ​គឺ​ដើម្បី​ត្រៀម​ខ្លួន​ដើម្បី​ប្រកួត​​ពាន​រង្វាន់​ Mekong Region Youth U21 International Football Tournament​​ BIDC Cup 2011 ឬ​ ហៅ​ខ្លី​ថា​BIDC Cup 2011​​ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​០៦ ដល់ ​១៧ ខែ​តុលា​ឆ្នាំ​២០១១​​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំ​ពិក​កម្ពុជា​​ រាជធានី​ភ្នំពេញ។
យោង​ទៅ​​តាម​ប្រសាសន៍​លោក ឡាច ច័ន​សុវណ្ណ​ប្រធាន​ខេមរៈ​សហព័ន្ធ​ការ៉ាតេដូ​​កាល​ពី​ថ្ងៃ​ពុធ​​​សប្ដាហ៍​នេះ​ឲ្យ​ដឹង​ថា​ Kempo​ដែល​ជា​ប្រភេទ​វិញ្ញាសា​ថ្មី​​​​​នឹង​មាន​សក្ដានុពល​​​​នៅ​​​ស៊ីហ្គេម​​​ខែ​វិច្ឆិកា​​ចុង​​ឆ្នាំ​នេះ។ ក្ដី​រំពឹង​​​កើត​មាន​ឡើង​​ក្រោយ​ពី​​កីឡាករ​​និង​កីឡា​ការិនី​​កម្ពុជា​​ពីរ​រូប​តែ​​ប៉ុណ្ណោះ​​អាច​នាំ​យក​​មេដាយ​​ប្រាក់​៣​គ្រឿង​​ពី​កម្មវិធី​​ស្ទង់​​​សមត្ថភាព​​​ដែល​​មាន​ប្រទេស​​ក្នុង​​តំបន់​ចំនួន​៥​​ចូល​រួម​ ​ដែល​បាន​បញ្ចប់​​កាល​​​ថ្ងៃ​​ទី​២៣​កក្កដា​២០១១​កន្លង​ទៅ​។
ដើម្បី​​បន្ត​ពង្រឹង​​​​សមត្ថភាព​U16កម្ពុជា​ឲ្យ​បាន​ខ្លាំងក្លា​​ត្រៀម​ក្នុង​ពាន​រង្វាន់​​AFC U16 Championship​នៅ​ប្រទេស​ឡាវ​នា​ខែ​កញ្ញា​ខាង​មុខ​នេះ​ លោក​ Daisukeកំពុង​តែ​ដាក់​​លិខិត​ស្នើ​សុំ​ទៅ​កាន់​សហព័ន្ធ​កីឡា​បាល់ទាត់​ កម្ពុជា​ដើម្បី​​​​​ធ្វើ​ដំណើរ​​​ទៅ​ហាត់​សម​​និង​ប្រកួត​នៅ​មជ្ឈមណ្ឌល​ Thanh Long នៃ​ប្រទេស​វៀតណាម​។
វគ្គ​បណ្ដុះបណ្ដាល​គ្រូ​​​បង្វឹក​បាល់ទាត់​ កម្រិត​C បាន​បញ្ចប់​​​​រួចរាល់​​ហើយ​កាល​ពី​​ថ្ងៃ​​​​សៅរ៍​ទី​១៣​​សីហា​២០១១ ចុង​សប្ដាហ៍​​​កន្លងទៅ​​​​​នេះ​នៅ​​សាល​សន្និបាត​​​នៃ​មជ្ឈមណ្ឌល​បាល់​ទាត់​​ជាតិ​។ វគ្គ​បណ្ដុះបណ្ដាល​នេះ ​​រៀបចំ​ឡើង​ដោយ​​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា ក្រោម​​​ការ​ចង្អុល​បង្ហាញ​និង​គាំទ្រ​ពី​​​​សមាគម​​បាល់ទាត់​ អន្តរជាតិ(FIFA) សមាគម​បាល់​ទាត់​​អាស៊ី(AFC) និង​​សមាគម​​​បាល់ទាត់​​ប្រចាំ​តំបន់អាស៊ីអាគ្នេយ៍​​(AFF)។
បើ​តាម​​​​ការ​អះអាង​របស់​អគ្គលេខាធិការ​រង​​​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​(FFC) ឲ្យ​ដឹង​​ថា​បាន​ដាក់​ពិន័យ​​លើ​ក្រុម​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ ​ទឹក​ប្រាក់​២​លាន​រៀល​ចំពោះ​​ទង្វើ​បោះបង់​ ការ​ប្រកួត​ត្រឹម​នា​ទី​ទី​​២៥​ ​នៃ​តង់​ទី១​ ​ក្នុង​ជំនួប​​ជា​មួយ​​ភ្នំពេញ​ក្រោន​កាល​ថ្ងៃ​ទី​៦​ ​ខែ​សីហា​ ឆ្នាំ​២០១១​កន្លង​ទៅ៕