សូមអគុណដែលបានចូលមកទស្សនា blogដ៍អស្ចារ្យនេះសូមអោយអ្នកទាំងអស់គ្នាមានសុខភាពល្អបា្រជ្ញាឈ្លាសវៃនិងសម្រស់កាន់តែស្អាត

អាស័យដ្ធានទំនាក់ទំនង​ 068451816 hemchanbormey@gmail.com

ចំនួនអ្នកចូលទស្សនា blog

ស្នេហា

ស្នេហា

   ស្នេហាធ្វើអោយមនុស្សមានទាំងសេចក្កីសុខនិងទុក្ខុ។ មានគូសេ្នហខ្លះស្រលាញ់គ្នាល្អូកល្អឺន​ ខ្លះព្រងើយកន្តើយនឹងគ្នា ខ្លះទៀតធុញទ្រាន់នឹងគ្នា
   តាមការសង្កេតរបស់យើង ស្ត្រីដែលរៀបការហើយច្រើនតែចាប់គូជជែកគ្នាលេង ។ ចំនែកស្ត្រីដែលនៅលីវច្រើនតែចាប់គូជជែកលេងនឹងបុរស​។ យូរៗម្តងទើបឃើញស្ត្រីដែលនៅលីវសន្ធនាជាមួយនឹងគ្នា តែក្នុងរយះពេលខ្លី​ៗប៉ុណ្ណោះ ។​  គូសេ្នហណាដែលមានការប្រកែកគ្នា​ គេតែងញញឹមដាក់គ្នាបែបមិនស្មោះនឹងមិនចេញធ្មេញ​ ។ ជាទូទៅទាំងគូសេ្នហដែលរៀបការហើយនិងគូដែលមិនទាន់រៀបការ ប្រសិនបើគេទាំងពីរនាក់មិន ស្ថិតក្នុងសភាពរីករាយជាទីបំផុតទេនោះក៏មិនមានការប៉ះពាល់គ្នាញឹកញាយទេ ។ តែបើសិនមានភាគីណាមួយទៅប៉ះពាល់មុន ភាគីម្ខាងទៀតនឹងដកដែចេញយ៉ាងរហ័ស។

ខ្ញុំ​ជោគជ័យ​ក្នុង​ជីវិត​ស្នេហា

សួស្ដី​សប្បាយ​និង​មិត្ត​ទាំង​អស់​នៅ​ទំព័រ​សប្បាយ​ខ្ញុំ​បាន​ចូល​រួម​ក្នុង​ទំព័រ​ស្នេហា​នេះ​ ហើយ​បាន​ដឹង​រឿង​របស់​មិត្ត​យុវវ័យ​យើង​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សោកស្ដាយ​និង​អាណិត​គាត់​ណាស់។ នាង​ខ្ញុំ​ក៏​សូម​ចូល​រួម​ចែក​រំលែក​ជា​បទពិសោធន៍​ក្នុង​ទំព័រ​នេះ​ផង​ដែរ ប៉ុន្តែ​រឿង​ខ្ញុំ​មិន​មែន​ជា​រឿង​ជូរចត់​ទេ​ដោយ​ខ្ញុំ​បាន​ទទួល​ផ្លែផ្កា​និង​សេចក្ដី​សុខ​ពី​ស្នេហា​របស់​ខ្ញុំ។
ពេល​ខ្ញុំ​រៀន​នៅ​ថ្នាក់​ទី​១២​ខ្ញុំ​មាន​សង្សារ​ជា​មិត្ត​រួម​ថ្នាក់​នឹង​គ្នា គាត់​អាយុ​ច្រើន​ជាង​ខ្ញុំ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ពួក​ខ្ញុំ​ស្រឡាញ់​គ្នា​ណាស់ ពេល​យើង​ប្រឡង​ជាប់​បាក់ឌុប​គាត់​ត្រូវ​ចូល​រៀន​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា​ ចំណែក​ខ្ញុំ​ប៉ាម៉ាក់​ចង់​អោយ​រៀន​ខាង​គណនេយ្យ។ ទោះ​យ៉ាង​ណា​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាប់​យក​មុខ​វិទ្យា​ព័ត៌មានវិទ្យា​ជា​មួយ​គាត់​ ព្រោះ​មិន​ចង់​ឃ្លាត​ឆ្ងាយ​ទេ​ដោយ​សារ​យុវវ័យ​ភាគ​ច្រើន​មាន​ស្នេហា​នៅ​កំឡុង​ពេល​រៀន​មហាវិទ្យាល័យ។
ដើម​ឡើយ​ក៏​មាន​ការ​ជំទាស់​ពី​អ្នក​ផ្ទះ​ខ្លះ​ដែរ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ក្នុង​ការ​សម្រេច​ចិត្ត​រៀន​ផ្នែក​នេះ ប៉ុន្តែ​ទី​បំផុត​ទាំង​អស់​គ្នា​សុទ្ធ​តែ​គាំ​ទ្រ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ។ ថ្វី​បើ​ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​ជំនាញ​នេះ​ ហើយ​រៀន​មិន​សូវ​ពូកែ​ប៉ុន្តែ​ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា​ខ្ញុំ​ត្រូវ​តែ​រៀន​ជំនាញ​នេះ​អោយ​ចប់ ហើយ​ត្រូវ​តែ​អាច​ធ្វើ​ការ​បាន​ក្រោយ​បញ្ចប់​ការសិក្សា។ ការ​តាំង​ចិត្ត​ពិត​ជា​អាច​ឈាន​ទៅ​ដល់​គោល​ដៅ​មែន​ដោយ​មាន​មនុស្ស​ដែល​សំខាន់​ក្នុង​ជីវិត​ខ្ញុំ​នៅ​ជួយ​ជុំ​រុញ​និង​គាំទ្រ​ពី​ក្រោយ​រហូត។
ការ​ចាប់​យក​មុខវិជ្ជា​ដែល​ខ្លួន​មិន​ចូលចិត្ត​និង​រៀន​មិន​ពូកែ​គឺ​ជា​ការ​លះបង់​មួយ​នៅ​ក្នុង​ជីវិត​សិក្សា​ខ្ញុំ​ដឹង​ពី​រឿង​នេះ​ ប៉ុន្តែ​បណ្ដែត​បណ្ដោយ​អោយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ងាក​ចេញ​ទៅ​បាត់​ប្រាកដ​ជា​ការ​លះបង់​មួយ​កាន់​តែ​ធំ​ទៅ​ទៀត​ អញ្ចឹង​ហើយ​ទើប​ខ្ញុំ​មិន​ស្ដាយ​ហើយ​ក៏​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​នេះ​ដែរ។
ក្រោយ​រៀន​ចប់​គាត់​រក​ការងារ​បាន​ធ្វើ​មុន​ខ្ញុំ​ រយៈ​ពេល​មិន​មែន​ខ្លី​ទេ​ទើប​ខ្ញុំ​អាច​រក​ការងារ​ធ្វើ​បាន ខ្ញុំ​ខំ​រក្សា​ទំនាក់ទំនង​នេះ​ណាស់។ ខ្ញុំ​មិន​ធ្វើ​ទន់​ជ្រាយ​ចំពោះ​គាត់​ទេ ខ្ញុំ​ជា​មនុស្ស​រឹង​មាំ​ជាមួយ​នឹង​អាជីព​ច្បាស់លាស់​មួយ​ក្រោយ​ពី​បញ្ចប់​ការសិក្សា ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ធ្វើ​ជា​មនុស្ស​ចចេស​ដែល​ធ្វើ​អោយ​គាត់​យល់​ថា​ពិបាក​សម្រប​ខ្លួន​តាម​ដែរ។
ទី​បំផុត​ពួក​ខ្ញុំ​បាន​រៀប​ការ​នៅ​ចុង​ឆ្នាំ​២០០៩ មក​ដល់​ពេល​នេះ​ពួក​យើង​មាន​កូន​ប្រុស​ម្នាក់​ហើយ​ ការ​រស់​នៅ​ក្នុង​ជីវភាព​មួយ​ដែល​សមរម្យ ខ្ញុំ​ពិត​ជា​រីករាយ​ក្នុង​ជីវិត​រស់​នៅ​ក្នុង​គ្រួសារ​មួយ​ដ៏​កក់​ក្ដៅ​នេះ​ណាស់។
ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ជូនពរ​អោយ​មិត្ត​យុវវ័យ​ទាំង​អស់​ទទួល​បាន​ជោគជ័យ​ក្នុង​រឿង​ស្នេហា ហើយ​រស់​នៅ​ប្រកប​ដោយ​សុភមង្គល៕

អូន​សង្ឃឹម​ថា បង​នឹង​ខល​មក​អូន

ជម្រាប​សួរ​សប្បាយ​និង​មិត្ត​អ្នក​អាន​ទាំង​អស់​នៅ​លើ​គេហទំព័រ​សប្បាយ សប្បាយ​និង​មិត្ត​ទាំង​អស់​ប្រហែល​ជា​មិន​ស្គាល់​មុខ​ ឬ​​ឈ្មោះ​ខ្ញុំ​ទេ ប៉ុន្តែ​សប្បាយ​និង​មិត្ត​ទាំង​អស់​ប្រាកដ​ជា​បាន​ដឹង​រឿង​ស្នេហា​ដ៏​សែន​ឈឺ​ចាប់​របស់​ខ្ញុំ​តាម​រយៈ​អត្ថបទ​របស់​មិត្ត​ស្រី​ខ្ញុំ​ក្រោម​ចំណង​ជើង​ថា “អូន​សង្ឃឹម​ថា​ បង​នឹង​ខល​មក​អូន”
សប្បាយ​និង​មិត្ត​ដឹង​ទេ​ថា ហេតុ​អ្វី​ខ្ញុំ​ស្គាល់​គេហទំព័រ​សប្បាយ? ហេតុ​អ្វី​ខ្ញុំ​ស្គាល់​ទំព័រ​ស្នេហ៍​នេះ? “បង​ស្ដាប់​ទៅ​សំឡេង​អូន​ដូច​ជា​មិន​សូវ​សប្បាយ​ចិត្ត​ទេ តាំង​ពី​បង​ត្រឡប់​មក​វិញ​ ហើយ​ពេល​បង​មាន​សមត្ថភាព​អាច​ទៅ​ជួប​ប៉ាម៉ាក់​អូន​បាន។ តើ​អូន​មាន​រឿង​អ្វី​ក្នុង​ចិត្ត​ ឬ​ខឹង​នឹង​បង​ដែល​បាត់​មុខ​យូរ​ដោយ​មិន​អោយ​ដំណឹង​ដល់​អូន?” ពេល​ខ្ញុំ​និយាយ​ទូរស័ព្ទ​ជា​មួយ​នាង​ជា​លើក​ចុង​ក្រោយ។
នាង​ឆ្លើយ​ថា “អូន​មិន​ដឹង​ថា​ ត្រូវ​ប្រាប់​បង​យ៉ាង​ណា​ទេ​ អូន​មិន​ខឹង​នឹង​បង​ទេ ហើយ​អូន​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បង​ត្រឡប់​មក​វិញ អូន​នៅ​តែ​ស្រឡាញ់​ថែម​ទាំង​ស្រឡាញ់​ជាង​មុន​ទៅ​ទៀត​ពេល​ដឹង​ថា បង​ប្រឹង​ប្រែង​ទម្រាំ​មាន​ថ្ងៃ​នេះ​ដើម្បី​អូន។ តែ​អូន​ក៏​ឈឺ​ចាប់​ខ្លាំង​ដែរ នៅ​ពេល​យើង​មក​ដល់​ផ្លូវ​នេះ​សូម​បង​ចូល​ទៅ​កាន់ បង​នឹង​បាន​ដឹង​ កុំ​អោយ​អូន​និយាយ​ប្រាប់​បង​អី​ អោយ​អូន​សុំ​ទោស។”
នាង​សរសេរ​រឿង​នាង​មក​ចុះ​នៅ​សប្បាយ​មួយ​ថ្ងៃ​មុន​នាង​រៀប​ការ ខ្ញុំ​ខល​ទៅ​នាង​លើក​ចុង​ក្រោយ​នៅ​ពេល​នាង​រៀបការ​បាន​១៥​ថ្ងៃ​ហើយ។ ខ្ញុំ​ចាប់​បាន​ថា ថា​ថ្ងៃ​ចុង​ក្រោយ​ដែល​ពួក​យើង​ជួប​គ្នា​នាង​យំ​ខ្លាំង​ណាស់​ ហើយ​ចេះ​តែ​អោប​ខ្ញុំ​មិន​លែង​ដល់​ម៉ោង​ទៅ​ផ្ទះ​នាង​មិន​ព្រម​ទៅ ខ្ញុំ​គិត​ថា ដោយ​សារ​នាង​សប្បាយ​ចិត្ត​និង​នឹក​ខ្ញុំ​ពេក​ទើប​មាន​អាការៈ​យ៉ាង​នោះ តែ​ខ្ញុំ​ពិត​ជា​គិត​ខុស។
ពេល​នេះ​យើង​ទាំង​ពី​ឈឺ​ចាប់​ដូច​គ្នា​ ខុស​តែ​មួយ​ទេ​គឺ​នាង​បាន​ត្រៀម​ខ្លួន​ទុក​មុន​ ចំណែក​ខ្ញុំ​ដើរ​ធ្លាក់​រណ្ដៅ​គ្មាន​ជម្រៅ​ដោយ​មិន​បាន​ត្រៀម​អ្វី​សោះ។ នាង​អោប​ខ្ញុំ​ដោយ​ដឹង​ថា នោះ​ជា​ការ​អោប​លើក​ចុង​ក្រោយ​ នៅ​ពេល​ដែល​ខ្ញុំ​គិត​ថា នោះ​ជា​ការ​ចាប់​ផ្ដើម​ឡើង​វិញ​ដ៏​ភ្លឺ​ស្វាង​សម្រាប់​យើង​ទាំង​ពីរ។
កំហុស​ខ្ញុំ​គឺ​ខ្ញុំ​ថយ​ក្រោយ​អោយ​នាង​រង់​ចាំ​ដោយ​មិន​សួរ​ថា នាង​យល់​ព្រម​ឬ​អត់ ប៉ុន្តែ​នាង​មិន​ដឹង​ថា ហេតុអ្វី​ទើប​ខ្ញុំ​ថយ​ក្រោយ​អោយ​នាង​រង់​ចាំ​ទេ “អ៊ំ​​នឹង​មិន​​មក​ជួប​ក្មួយ​ជា​លើក​ទី​ពីរ​ទេ ក្មួយ​ជា​អ្នក​រៀន​ចេះ​ដឹង​គួរ​ស្ដាប់​អ៊ំ​បាន តែ​អ៊ំ​នឹង​ចាំ​អោយ​ក្មួយ​ទៅ​ជួប​អ៊ំ​នៅ​ពេល​ដែល……..”
រាប់​រយ​ពាក្យ​ដែល​ពួក​គាត់​និយាយ​នឹង​ខ្ញុំ​គឺ​ដើម្បី​ទុក​ឱកាស​អោយ​ម្ចាស់​បេះ​ដូង​ខ្ញុំ​សម្រេច​ថា កាត់​ខ្ញុំ​ចេញ​ពី​ទ្រូង​ប៉ុណ្ណោះ។
នាង​រៀបការ​ទៅ​ហើយ ខ្ញុំ​ដឹង​គឺ​នៅ​លើ​ទំព័រ​ស្នេហ៍​របស់​សប្បាយ ខ្ញុំ​បែក​ក៏​ប្រាប់​នាង​នៅ​លើ​ទំព័រ​​ស្នេហ៍​របស់​សប្បាយ​ដែរ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មិន​ដឹង​ត្រូវ​ទៅ​កន្លែង​ណា​ទេ​នៅ​ក្នុង​លោក​នេះ។
“បង​សង្ឃឹម​ថា គេ​នឹង​ស្រឡាញ់ មើល​ថែ​អូន​ដូច​បង​ស្រឡាញ់​អូន បង​សង្ឃឹម​ថា យើង​មិន​ជួប​គ្នា​ទៀត​ទេ​នៅ​ក្នុង​ឆាក​ជីវិត​នេះ បង​ក៏​សង្ឃឹម​ថា បង​មិន​ខល​ទៅ​អូន​ ហើយ​អូន​ក៏​នឹង​មិន​ខល​មក​បង​ដែរ​ក្នុង​មួយ​ជីវិត​នេះ​ព្រោះ​អូន​បាន​សុខ​ហើយ។ បង​ពិត​ជា​មិន​ដឹង​ថា ខ្លួន​ឯង​ជា​នរណា ហើយ​កំពុង​ធ្វើ​អ្វី​ដើម្បី​អ្វី​ទេ។ បើ​បង​ចូល​អាន​សប្បាយ​ដោយ​ខ្លួន​ឯង​បង​ប្រាកដ​ជា​មិន​ជឿ​ហើយ​គិត​ថា គឺ​មាន​អ្នក​ដែល​មាន​រឿង​ស្រដៀង​នឹង​យើង តែ​នេះ​គឺ​អូន​អោយ​បង​មក​អាន។
សប្បាយ និង​មិត្ត​អ្នក​អាន​ទាំង​អស់​ រឿង​ខ្ញុំ​គឺ​ចប់​ហើយ​មែន​ទេ? ខ្ញុំ​មិន​មែន​យល់សប្ដិ​ទេ​មែន​ទេ? សង្សារ​ខ្ញុំ​រៀបការ​ហើយ​មែន​ទេ? “បង​លា​ហើយ​អូន”
បង​សង្ឃឹម​ថា យើង​នឹង​មិន​ខល​រក​គ្នា​ទៀត​ទេ










បង​ធ្លាប់​គេង​ជាមួយ​សង្សារ​ចាស់​អត់?

សួស្ដី​ Sabay និង​មិត្ត​ដែល​កំពុង​អាន​ទំព័រ​ស្នេហា​ខ្ញុំ​ទាំង​អស់​គ្នា!!!
ខ្ញុំ​មាន​វិបត្តិ​ស្នេហ៍​មួយ​ ដែល​មិន​ដឹង​ថា​គួរ​ធ្វើ​បែប​ណា​នោះ​ទេ។ មុន​ពេល​ខុំ​​ប្រាប់​រឿង​របស់​ខ្ញុំ ខ្ញុំ​សូម​និយាយ​ពាក្យ​សុំទោស​ចំពោះ​ Sabay ដែល​ខ្ញុំ​មិន​អាច​សរសេរ​ជា​អក្សរ​ខ្មែរ​បាន។ ខ្ញុំ​មាន​រឿង​មួយ​ដែល​មិន​ដឹង​ពី​ដំណោះស្រាយ​ឡើយ។ ខ្ញុំ និង​សង្សារ​ខ្ញុំ​បាន​ស្រលាញ់​គ្នា​ទើប​តែ ៦ ឆ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​មាន​​បញ្ហា​ខ្លះ​ជាមួយ​នាង ដោយ​សារ​តែ​ខ្ញុំ​កុហក​នាង​រឿង​មួយ។ យើង​ស្រលាញ់​គ្នា​ណាស់ ប៉ុន្តែ​ថ្ងៃ​មួយ​នាង​សួរ​ខ្ញុំ​រឿង​មួយ តើ​ខ្ញុំ​ធ្លាប់​រួមភេទ​ជាមួយ​សង្សារ​ចាស់​របស់​ខ្ញុំ​ដែរ​ឬ​ទេ? ខ្ញុំ​ឆ្លើយ​ថា អត់​ទេ មិន​ដែល​ទេ គ្រាន់​តែ​អោប​ថើប​ប៉ុណ្ណោះ។ ប៉ុន្តែ​ពេល​នេះ ខ្ញុំ​ចប់​គ្នា​ជា​មួយ​នាង​ហើយ ដោយសារ​បន្ទាប់​ពី​ខ្ញុំ​ត្រឡប់​មក​ពី​រៀន​នៅ​បរទេស​វិញ នាង​បាន​ស្រលាញ់​អ្នក​ថ្មី ហើយ​មិន​ដែល​ទាក់​ទង​មក​ខ្ញុំ​ឡើយ។ ពេល​នេះ ខ្ញុំ​មាន​សង្សារ​ថ្មី​​ម្នាក់​ទៀត ប៉ុន្តែ​នាង​គឺ​ជា​មិត្ត​ភក្តិ​របស់​សង្សារ​ចាស់​ខ្ញុំ ហើយ​នាង​និយាយ​ថា នាង​អាណិត​ខ្ញុំ និង​នៅ​តែ​ទទួល​យក​ខ្ញុំ​ជា​មិត្ត​ប្រុស ប៉ុន្តែ​ពេល​នោះ​នាង​មិន​ទាន់​ដឹង​ពី​ទំនាក់​ទំនង​ផ្លូវ​ភេទ​រវាង​ខ្ញុំ​​ជាមួយ​មិត្ត​ភក្តិ​​នាង​ឡើយ។ យើង​បាន​កសាង​អនុស្សាវរីយ៍​ផ្អែម​ល្ហែម​ជា​ច្រើន ប៉ុន្តែ​ថ្ងៃ​មួយ​នាង​សួរ​ខ្ញុំ​ពី​រឿង​នោះ ដោយ​សារ​នាង​និយាយ​ថា​មាន​មិត្ត​ភក្តិ​និយាយ​ពី​រឿង​នេះ ហើយ​បាន​ប្រាប់​នាង។ ពេល​នោះ​ ខ្ញុំ​មិន​ដឹង​ថា​គួរ​ធ្វើ​បែប​ណា​ទេ។ តើ​ខ្ញុំ​គួរ​ប្រាប់​ការ​ពិត​ដល់​នាង​ឬ​ក៏​អត់? បន្ទាប់​មក​ខ្ញុំ​ប្រាប់​នាង​ថា ខ្ញុំ​មិន​ដែល​ប្រព្រឹត្ត​រឿង​នោះ​ទេ។ តែ​នាង​នៅ​តែ​សង្ស័យ​ខ្ញុំ។ ខ្ញុំ​សួរ​នាង​វិញ​ថា “តើ​អូន​ជឿ​បង​ ឬ​ជឿ​មិត្ត​​អូន?” នាង​ឆ្លើយ​ថា “អូន​មិន​ជឿ​អ្នក​ដទៃ​ទេ ប៉ុន្តែ​អូន​សង្ឃឹម​ថា​សម្ដី​របស់​បង​គឺ​ជា​ការ​ពិត បើ​សិន​បង​កុហក​អូន អ្វី​ៗ​រវាង​យើង​ទាំង​ពីរ នឹង​ត្រូវ​ចប់។ ប៉ុន្តែ​បើ​អូន​ដឹង​ខ្លួន​ឯង អូន​នឹង​ស្អប់​បង​រហូត អូន​នឹង​ឈប់​លើក​ទូរស័ព្ទ​បង ហើយ​ទំនាក់​ទំនង​យើង​ទាំង​ពីរ​នឹង​ដូច​ជា​ថ្ងៃ​លិច​អញ្ចឹង។” ២០ ថ្ងៃ​ក្រោយ​មក នាង​សួរ​ខ្ញុំ​ម្ដង​ទៀត។ ចម្លើយ​ខ្លុំ​នៅ​តែ​ដូច​មុន ព្រោះ​ខ្ញុំ​គិត​ថា​បើ​ខ្ញុំ​ប្រាក់​ការ​ពិត​ដល់​នាង ខ្ញុំ​នឹង​បាត់​បង់​នាង​មិន​ខាន។
ខ្ញុំ​តែង​តែ​គិត​ពី​សំណួរ​របស់​នាង​គ្រប់​ពេល ហើយ​ពេល​នេះ​ខ្ញុំ​ចង់​ប្រាប់​ការ​ពិត​ដល់​នាង​ ប៉ុន្តែ​ជីតា​របស់​នាង​ពេល​នេះ ឈឺ​ធ្ងន់​ណាស់ ដូច្នេះ​បើ​ខ្ញុំ​ប្រាប់​នាង​ពេល​នេះ​ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​នាង​គិត​កាន់​តែ​ច្រើន ពី​ជីតា​ផង និង​ពី​ខ្ញុំ​ផង។ ប៉ុន្តែ​បើ​ខ្ញុំ​មិន​ប្រាប់​ពេល​នេះ​ទេ ពេល​នាង​ដឹង​ដោយ​ខ្លួន​ឯង នាង​នឹង​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ខ្ញុំ​នឹង​បាត់​បង់​នាង។ ខ្ញុំ​មិន​ចង់​បាត់​បង់​នាង​ទេ។ តើ​ខ្ញុំ​គួរ​ធ្វើ​បែប​ណា? ខ្ញុំ​ចង់​បាន​យោបល់​ពី​អ្នក​ទាំង​អស់​គ្នា។ សូម​ជួយ​ចែក​រំលែក​យោបល់​អ្នក​ដល់​ខ្ញុំ​ផង។ ខ្ញុំ​នៅ​រង់​ចាំ​មតិ​ពី​អ្នក​ទាំង​អស់​គ្នា។ សូម​អរគុណ​ចំពោះ​ការ​អាន​ទំព័រ​ស្នេហា​របស់​ខ្ញុំ។
អរគុណ​ Sabay!!! ពី​ខ្ញុំ​ Mistake Guy!!!

Hello Sabay and everybody who are reading my love page !!!
I have one love crisis that don’t know how to do. Before I describe my story, may I say sorry to Sabay, because i can not write in khmer language. I have one story that I don’t know how to solve it. My girlfriend and I Just made love only 6 years ago. but now I have some problem with her. because I lied her one story. We love each other. but one day she asked me about one thing, Did I have sex with my past girlfriend? My answer is NO, never,, just kiss and huge her. but not true, in fact I used to sleep with my girlfriend in the past. but now I already finish with her because after I came to study in abroad, she has another guy. and never contact to me. And now I also have new girlfriend, but my new girlfriend is a girlfriend of my girlfriend in the past, and she already knew about my story with her girlfriend, and she said that, she pity me so she still accept me to be her boyfriend, but she still not know about sexual problem between me and her girlfriend yet. We always keep this love more and more souvenir, but one day she asked me about that story, because she said that she just heard it from some of her friends talked about it and told her. In that time I’m really don’t know how to tell her. I need to tell her the truth or not? And then I decided to tell her that I NEVER DO LIKE THAT. But she still suspect on me. I asked her back” Did you believe me or believe your friend?” she said ” I don’t believe everybody, but I hope that your speech is truth, If you lie me, everything between you amd me will be finish. But when I know it by myself, I will hate you forever, I won’t be get your phone and our relationship will be like the sunset.” After 20 days she asked me again. My answer still like before. because I think that If I say the truth to her, i will lose her.
I always think about her question and now i want to tell her the truth. but now her grand father has a serious ill, so if I tell her now, I will make her think a lot, about her grandfather and about me. But If don’t tell her, when she knows it by herself, she will go far away from me, I will lose her. I don’t want to lose her. so What I need to do now? I want some idea from all of you. Please share your idea to me. I’a waiting for all your idea. Thank for your reading my love page. Thank Sabay !!! From me Mistake Guy !!!
 ​​​    

គឺ​បង​ច្រាន​អូន​អោយ​ធ្លាក់​នរក

សួស្ដី​សប្បាយ​និង​មិត្ត​អ្នក​អាន​ខ្ញុំ​សូម​បន្ត​រឿង​របស់​ខ្ញុំ​ពី​ទំព័រ​មុន​ទៀត ​ចាប់​ពី​ពេល​ដែល​ខ្ញុំ​តាម​រក​នាង​មក។ ចុង​ឆ្នាំ​២០១០​ខ្ញុំ​ស្ទើរ​តែ​អស់​ចិត្ត​ក្នុង​ការ​តាម​រក​នាង​ទៅ​ហើយ ប្រផ្នូល​អាក្រក់​សម្រាប់​ខ្ញុំ​គឺ​នាង​បាន​លាចាក​លោក​ទៅ​ហើយ ប្រផ្នូល​មួយ​ទៀត​មិន​ដឹង​ថា​គួរ​ត្រេក​អរ​យ៉ាង​ណា​ទេ​ចំពោះ​ចិត្ត​ខ្ញុំ​នៅ​ពេល​នោះ​គឺ​នាង​រក​ឃើញ​ស្នេហ៍​ថ្មី​និង​រៀប​ការ​រួច​ហើយ។
ខ្ញុំ​នៅ​ចាំ​បាន​យ៉ាង​ច្បាស់​នៅ​ថ្ងៃ​ទី​១​ខែ​១០​ឆ្នាំ​២០១០​ ខ្ញុំ​បាន​ទៅ​បៀរហ្គាឌិន​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ជា​មួយ​មិត្តភ័ក្ដិ​នៅ​ពេល​យប់។ នៅ​ក្រោម​ពន្លឺ​ភ្លើង​ពេល​យប់​និង​សំឡេង​តន្ត្រី​ ស្រាបៀ​ដែល​ខ្ញុំ​ផឹក​អស់​ជា​ច្រើន​កែវ​ដូច​ជា​មិន​បាន​ធ្វើ​អោយ​ខ្ញុំ​វង្វេង​ស្មារតី​ទេ។ នៅ​តុ​របស់​ខ្ញុំ​មាន​គ្នា​៧​នាក់​៣​នាក់​គឺ​មិត្ត​ខ្ញុំ​ ៣​នាក់​ទៀត​គឺ​នារី​លក់​ស្រាបៀ សំឡេង​ភ្លេង​លឺ​ខ្លាំង​ដូច្នេះ​ការ​ជជែក​គ្នា​របស់​ពួក​គេ​ក៏​លឺ​ៗ​ហើយ​ដូច​ជា​សប្បាយ​រីករាយ​ណាស់​ដោយ​លាយ​ឡំ​ជា​មួយ​នឹង​ជាតិ​ស្រវឹង។
ខ្ញុំ​មិន​ហៅ​អ្នក​អង្គុយ​កំដរ​ទេ​ព្រោះ​ខ្ញុំ​មិន​ចង់​ជជែក​គឺ​គ្រាន់​តែ​ចង់​ផឹក​អោយ​បាន​ច្រើន​តាម​ដែល​​ខ្ញុំ​អាច​ផឹក​បាន ម៉ោង​៩​យប់​ជាង​មនុស្ស​នៅ​ក្នុង​ហាង​កាន់​តែ​ច្រើន​សំឡេង​សើច​ហ៊ោ​សប្បាយ​កាន់​តែ​ខ្លាំង​។ ខ្ញុំ​ក្រោក​ដើរ​សំដៅ​ទៅ​បន្ទប់​ទឹក មិត្តភ័ក្ដិ​ស្រែក​ចំអក​ថា​ដើរ​អោយ​ស្រួល​បួល​អត់​មាន​និយាយ​ស្ដី​គិត​តែ​ផឹក​ប្រយ័ត្ន​ដួល​ខ្មាស​គេ។ ខ្ញុំ​អស់​សំណើច​នឹង​ពួក​គេ​ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ដល់​ថ្នាក់​លែង​ដឹង​អី​នោះ​ទេ។
ដើរ​មិន​ទាន់​ផុត​ឆ្ងាយ​ពី​តុ​ប៉ុន្មាន​ផង​ ខ្ញុំ​មិន​ចង់​ជឿ​ភ្នែក​ខ្លួន​ឯង​ព្រោះ​មនុស្ស​ដែល​ខ្ញុំ​តាម​រក​និង​បារម្ភ​នោះ​នាង​មក​អង្គុយ​កំដរ​ភ្ញៀវ​ផឹក​ស្រា​បៀរ​នៅ​ក្នុង​ហាង​ពេល​យប់។ ខ្ញុំ​ពិត​ជា​ចង់​ចូល​ទៅ​សួរ​នាំ​​នាង​ណាស់​តែ​ខ្លាច​ខ្វះ​សុជីវធម៌​ចំពោះ​ភ្ញៀវ​ដែល​នាង​អង្គុយ​កំដរ​។ ខ្ញុំ​ត្រឡប់​មក​តុ​ខ្ញុំ​វិញ​ហើយ​សួរ​នារី​អង្គុយ​តុ​ខ្ញុំ​ថា មាន​ស្គាល់​ម្នាក់​អង្គុយ​តុ​ខាង​ណោះ​ទេ? គេ​ប្រាប់​ថា មិន​ត្រឹម​តែ​ស្គាល់​​ហើយ​ធ្វើ​ការ​ជា​មួយ​គ្នា​ទេ ថែម​ទាំង​ជួល​បន្ទប់​នៅ​ជា​មួយ​គ្នា​ទៀត។
ខ្ញុំ​សួរ​ដេញដោល​ទៅ​ទើប​ដឹង​ថា នាង​ទើប​តែ​ចូល​ធ្វើ​ការ​ជា​នារី​លក់​ស្រា​បៀរ​បាន​ជាង​មួយ​ខែ​ទេ បន្ទាប់​ពី​រោង​ចក្រ​ដែល​នាង​ផ្លាស់​ទៅ​ធ្វើ​ការ​ក្រោយ​នោះ​បាន​បិទ​ទ្វារ​ទៅ។ ខ្ញុំ​បាន​សុំ​លេខ​ទូរស័ព្ទ​នាង​ពី​អ្នក​រួម​បន្ទប់ ដោយ​មិន​ចង់​ឃើញ​សកម្មភាព​នៅ​ពេល​យប់​ក្នុង​អាជីព​ជា​នារី​លក់​ស្រាបៀ​របស់​នាង​ខ្ញុំ​ក៏​ចេញ​ពី​ហាង​មុន​គេ។
ស្អែក​ឡើង​ខ្ញុំ​ខល​ទៅ​នាង​ធ្វើ​ដូច​មិន​ដឹង​រឿង​ ហើយ​សួរ​សុខ​ទុក្ខ​នាង​ធម្មតា នាង​ភ្ញាក់​ផ្អើល​ដែល​ខ្ញុំ​មាន​​លេខ​របស់​នាង។ នាង​នៅ​តែ​ជា​មនុស្ស​ស្លូត​បូត​ដែល​ខ្ញុំ​ស្គាល់​ដដែល​ មួយ​រឿង​ក៏​មិន​លាក់​បាំង​ដែរ​គឺ​បាន​ប្រាប់​ខ្ញុំ​ទាំង​អស់​ពី​ដំណើរ​រឿង​ដែល​នាង​ត្រូវ​បង្ខំ​ចិត្ត​មក​ធ្វើ​ជា​នារី​លក់​ស្រា​បៀរ។
ខ្ញុំ​សុំ​ជួប​នាង​និង​ឈប់​អោយ​នាង​ធ្វើ​ការ​នៅ​ទី​នោះ​ទៀត​ប៉ុន្តែ​នាង​មិន​ព្រម​ នាង​ថា​ពី​មុន​នាង​ជា​ស្រី​បរិសុទ្ធ​មិន​ជាប់​ក្លិន​ស្រា​ មិន​បង្ហាញ​ខ្លួន​ក្រោម​ភ្លើង​ពណ៌​ពេល​យប់​​នៅ​មិន​អាច​ចង​ចិត្ត​ខ្ញុំ​បាន​ ចុះ​ហេតុ​អី​ពេល​នេះ​ត្រឹម​ជា​ស្រី​លក់​ស្រា​ម្នាក់​អាច​អោយ​ខ្ញុំ​ត្រឡប់​ទៅ​រក​នាង​និង​អោយ​តម្លៃ​នាង​ជា​មនុស្ស​ក្នុង​បេះដូង​ខ្ញុំ​បាន​នោះ? នាង​ប្រាប់​ថា ជីវិត​នាង​គឺ​ដើរ​ដល់​ផ្លូវ​នេះ​ទៅ​ហើយ​មិន​ចង់​រំលឹក​រឿង​អតីតកាល​ទៀត​ទេ ពេល​នេះ​ជីវិត​នាង​ប្រឡាក់ប្រឡូស​ដោយ​រឿង​អាក្រក់​ច្រើន​ណាស់​នាង​ថា​ នាង​អាច​ញញឹម​បាន​ពេល​ជួប​មិត្តភ័ក្ដិ​រួម​ការងារ​ ប៉ុន្តែ​នាង​យំ​ទប់​ខ្លួន​មិន​ជាប់​ពេល​ឃើញ​សូម្បី​ស្រមោល​នៃ​ជីវិត​ដែល​ពាក់ព័ន្ធ​ជា​មួយ​មនុស្ស​ដូច​ជា​ខ្ញុំ​។
នាង​អង្វរ​ខ្ញុំ​កុំ​អោយ​ទាក់ទង​សួរនាំ​នាង​ទៀត ព្រោះ​នាង​អាច​រក​សេចក្ដី​សុខ​បាន​ក្នុង​អាជីព​នេះ​ទៅ​ហើយ។ នាង​ថា នាង​ជា​អ្នក​សម្រេច​ចិត្ត​ទទួល​ខ្ញុំ​ នាង​ក៏​ជា​អ្នក​ហ៊ាន​ប្រឈម​ពេល​ខ្ញុំ​បោះបង់​នាង​ដេរ នាង​មិន​ស្ដាយ​ក្រោយ​ទេ​រយៈ​ពេល​ច្រើន​ឆ្នាំ​ដែល​រួម​ដំណើរ​ជា​មួយ​ខ្ញុំ ហើយ​ក៏​មិន​ស្ដាយ​ក្រោយ​ដែរ​ ដែល​ត្រូវ​មក​ធ្វើ​ជា​នារី​លក់​ស្រា​បៀរ​ម្នាក់​ដែល​ត្រូវ​បិទ​ភ្នែក​បិទ​ត្រចៀក​ ខាំ​មាត់​សង្កត់​ចិត្ត​ក្នុង​រូប​ភាព​ជា​ច្រើន​ដើម្បី​បាន​លុយ​ផ្ញើ​ទៅ​ផ្ទះ​ជួយ​ម្ដាយ​ចាស់​និង​ប្អូន​គ្មាន​ទី​ពឹង​នៅ​ឯ​ស្រុក។
ខ្ញុំ​បាន​ត្រឹម​តែ​និយាយ​ពន្យល់​នាង​ថា ខ្ញុំ​នឹង​រួម​ចំណែក​ទទួល​ខុសត្រូវ​ជា​មួយ​នាង ប៉ុន្តែ​នាង​ប្រាប់​ច្បាស់​ថា ច្រើន​ឆ្នាំ​មក​នេះ​អ្វី​ក៏​នាង​ធ្លាប់​លឺ​ដែរ​ អ្វី​ក៏​នាង​ធ្លាប់​ទ្រាំ​ដែរ បើ​ទោះ​ជា​នាង​ត្រូវ​ដើរ​ដល់​ផ្លូវ​ងងឹត​ជាង​នេះ​ក៏​នាង​មិន​យក​អតីតកាល​មក​អោយ​ក្នុង​ទ្រូង​ទៀត​ដែរ។
ពេល​នោះ​នាង​ដូច​​ជា​ស្រមោល​ចំពោះ​ខ្ញុំ​ ខ្ញុំ​កាន់​តែ​រត់​ទៅ​រក​នាង នាង​កាន់​តែ​រត់​ចេញ​ពី​ខ្ញុំ​។ ទូរស័ព្ទ​នាង​ខល​លែង​ចូល​ទៀត​ហើយ ហាង​ដែល​នាង​ធ្វើ​ការ​ក៏​មិន​ឃើញ​នាង​ទៅ​ទៀត​ដែរ។
ខ្ញុំ​កាន់​តែ​មិន​អស់​ចិត្ត​ចំពោះ​នាង ខ្ញុំ​នៅ​តែ​ខំ​រក​នាង ពេល​នោះ​ខ្ញុំ​មិន​យល់​ទេ​ហេតុ​អ្វី​នាង​មិន​ទុក​ឱកាស​អោយ​ខ្លួន​ឯង​ ឬ​នាង​ចង់​ទុក​អោយ​ខ្ញុំ​មាន​វិប្បដិសារៈ ដែល​ធ្វើ​អោយ​នាង​ក្លាយ​ទៅ​ជា​យ៉ាង​នេះ។
ផែន​ដី​ពិត​ជា​មូល​ ហើយ​វិល​ដូច​អ្នក​វិទ្យាសាស្ត្រ​និយាយ​មែន​ថ្ងៃ​មួយ​………………….
ខ្ញុំ​នឹង​រៀប​រាប់​អោយ​អស់​ពី​ជីវិត​ដ៏​ជូរចត់​នេះ​ប្រាប់​សប្បាយ និង​មិត្ត​អ្នក​អាន​ទាំង​អស់​នៅ​ថ្ងៃ​ណា​មួយ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ជា​មនុស្ស​គួរ​អោយ​ស្អប់​តែ​ខ្ញុំ​នៅ​តែ​មិន​អាច​លាក់​រឿង​នេះ​ទុក​ក្នុង​ទ្រូង​តែ​ម្នាក់​ឯង​បាន​ទេ៕

រឿង​ខ្ញុំ​មិន​ដឹង​ថា​គិត​យ៉ាង​ណា​ទេ!

សួស្ដី​សប្បាយ​សួស្ដី​មិត្ត​អ្នក​អាន​ទាំង​អស់ សួស្ដី​មិន​ដែល​មាន​វិបត្តិ​ស្នេហ៍​ទាំង​អស់។ ខ្ញុំ​មិន​មាន​វិបត្តិ​ស្នេហ៍​ទេ តែ​ខ្ញុំ​មិន​ដឹង​ច្បាស់​ពី​ខ្លួន​ឯង​ក្នុង​រឿង​ស្នេហា។ ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​រឿង​ស្នេហ៍​ដែល​ទើប​នឹង​មក​ដល់​ពាក់​កណ្ដាល​ទី​របស់​ខ្ញុំ​មក​សុំ​ការ​ប្រឹក្សា​ពី​សប្បាយ និង​មិត្ត​អ្នក​អាន​ទាំង​អស់។
នាង​ខ្ញុំ​អាយុ​២០​ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​មួយ​ផ្នែក​ទីផ្សារ នាង​ខ្ញុំ​កើត​នៅ​ខេត្ត​កំពង់​ឆ្នាំង​ ហើយ​គ្រួសារ​នាង​ខ្ញុំ​បាន​ផ្លាស់​មក​រស់​នៅ​ក្រុង​ភ្នំ​ពេញ​តាំង​ពី​នាង​ខ្ញុំ​រៀន​ថ្នាក់​ទី​៩។ ខ្ញុំ​ជា​កូន​ស្រី​ទោ​នៅ​ក្នុង​គ្រួសារ​ ប៉ាម៉ាក់​ខ្ញុំ​ស្រលាញ់​ខ្ញុំ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ក៏​មិន​ធ្លាប់​ធ្វើ​អ្វី​អោយ​ប៉ាម៉ាក់​ខ្វាយ​ខ្វល់​ដែរ។
ឥឡូវ​នេះ​ខ្ញុំ​ទើប​តែ​រៀន​ឆ្នាំ​ទី​មួយ​ ប៉ុន្តែ​ដោយ​សារ​ប៉ាម៉ាក់​ខ្ញុំ​ជា​អ្នក​រកស៊ី​ពួក​គាត់​ចង់​អោយ​ខ្ញុំ​ឆាប់​ការ​ព្រោះ​គាត់​បាន​ពេញ​ចិត្ត​កូន​ប្រុស​អ្នក​រកស៊ី​ម្នាក់ ម្យ៉ាង​ផ្ទះ​ខ្ញុំ​ក៏​មាន​មុខ​របរ​សម្រាប់​ខ្ញុំ​ដែរ។ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ចង់​ការ​ទេ ហើយ​ម្យ៉ាង​ទៀត​ខ្ញុំ​ក៏​មាន​ជំពាក់​ចិត្ត​ជា​មួយ​បុរស​ម្នាក់​គាត់​ជា​បុរស​វ័យ​ជិត​៤០​ឆ្នាំ​ទៅ​ហើយ។ ខ្ញុំ​សុំ​មិន​ប្រាប់​ថា​គាត់​ធ្វើ​ការងារ​អ្វី​ ហើយ​ហេតុ​អ្វី​ទើប​គាត់​មាន​ទំនាក់​ទំនង​ស្នេហ៍​នឹង​ខ្ញុំទេ ប៉ុន្តែ​ខ្ញុំ​បាន​ដាក់​ចិត្ត​ស្រលាញ់​គាត់​និង​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​មួយ​ឆ្នាំ​ទៅ​ហើយ​​​ ខ្ញុំ​មិន​អាច​ខល​ប្រាប់​គាត់​ថា ខ្ញុំ​ត្រូវ​រៀប​ការ​ហើយ​នោះ​ទេ ហើយ​បើ​ពេល​នេះ​ខ្ញុំ​ប្រាប់​អ្នក​ផ្ទះ​ថា​ មាន​សង្សារ​អាយុ​ជិត​៤០​ឆ្នាំ​មិន​ដឹង​ជា​ពួក​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ខ្ញុំ​នោះ​ទេ ខ្ញុំ​ពិត​ជា​គិត​មិន​ចេញ​ទាល់​តែ​សោះ។
សប្បាយ​ និង​​មិត្ត​ទាំង​អស់​ជួយ​ប្រាប់​ផង​បើ​ខ្ញុំ​ស្រលាញ់​មនុស្ស​ចាស់​ចឹង​តើ​ខុស​ទេ? ហើយ​បើ​ខ្ញុំ​ប្រាប់​ប៉ាម៉ាក់​ខ្ញុំ​ថា ខ្ញុំ​មាន​សង្សារ​ចឹង​តើ​មិន​ល្អ​ឬ​យ៉ាង​ណា? ខ្ញុំ​មិន​ទាន់​ចង់​ការ​ទេ​ទោះ​បុរស​ដែល​ខ្ញុំ​ស្រលាញ់​នោះ​ក៏​ដោយ តែ​ចាំ​បាច់​ត្រូវ​ការ​ខ្ញុំ​នឹង​ជ្រើស​រើស​គាត់។ ចុះ​បើ​ករណី​ខ្ញុំ​មិន​អាច​ប្រកែក​នឹង​ប៉ាម៉ាក់​បាន​ខ្ញុំ​ប្រាប់​គាត់​ថា​ម៉េច​ទៅ?
អរគុណ​សប្បាយ​ដែល​បាន​អោយ​ខ្ញុំ​បាន​លើក​រឿង​ផ្ទាល់​ខ្លួន​មក​សុំ​ការប្រឹក្សា ហើយ​អរគុណ​មិត្ត​ទាំង​អស់​ដែល​បាន​ចំណាយ​ពេល​អាន​រឿង​ផ្ទាល់​ខ្លួន​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​ទទួល​បាន​តំន្មាន​ល្អ​ពី​សប្បាយ​និង​មិត្ត​ទាំង​អស់​គ្នា៕


 

សញ្ញា​បញ្ជាក់​ថា​គេ​លែង​ស្រលាញ់​អ្នក

ពេល​ស្គាល់​គ្នា​ដំបូង គូស្នេហ៍​ទាំង​ពីរ មាន​អារម្មណ៍​ពេញ​ចិត្ត​គ្នា ដោយ​ការ​សិក្សា និង​សម្របសម្រួល ទម្លាប់ ចំណង់ចំណូលចិត្ត​គ្នា​ទៅវិញ​ទៅមក​​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម។ ក្រោយ​មក ទោះបី​ជា​អ្នក​ទាំង​ពីរ​គិត​ថា អ្នក​ទាំង​ពីរ​ពិត​ជា​គូរ​ស្នេហ៍​ដ៏​សក្ដិសម កាល​ពី​ពេល​ចាប់​ផ្ដើម​ក៏​ពិត​មែន តែ អ្វី​ៗ​ក៏​អាច​កែប្រែ​បាន​ដែរ​នៅ​ពេល​ដែល​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​លែង​មាន​អារម្មណ៍​ស្រលាញ់​តទៅទៀត​នោះ។ ខាង​ក្រោម​នេះ​ជា​សញ្ញា​ខ្លះៗ អាច​បញ្ជាក់​ថា​គេ​លែង​ស្រលាញ់​អ្នក។
១. រករឿង
គេ​អាច​រក​គ្រប់​វិធី​ទាំង​អស់ មាន​ហេតុផល​រាប់​មិន​អស់ ដើម្បី​សម្ដែង​ថា​គេ​មិន​សប្បាយ​ចិត្ត។ គេ​អាច​វាយ​ប្រហារ​អ្នក រក​ចំណុច​មិន​ល្អ​របស់​អ្នក ធ្វើ​យ៉ាង​ណា​រក​ផ្លូវ​ចេញ​ពី​អ្នក ដើម្បី​បញ្ចប់​ទំនាក់ទំនង​នេះ ហើយ​ប្រសិន​បើ​ទំនាក់ទំនង​នេះ​មិន​អាច​បញ្ចប់​ភ្លាមៗ ក៏​អ្នក​ត្រូវ​តែ​ទទួលរង ភាព​គំរោះគំរើយ ការ​ឈ្លោះប្រកែក​គ្នា និង​គេច​មិន​ផុត​ពី​បញ្ហា​ជាច្រើន​ជារឿយៗ។
២. កាន់​តែ​ សោះ​កក្រោះទៅៗ
ការ​​ស្រលាញ់​លែង​មាន​នៅ​ក្នុង​ចិត្ត​របស់​គេ គេ​ពិត​ជា​មិន​មាន​អារម្មណ៍​រំភើប​ពេល​នៅ​ជាមួយ​អ្នក ។ គេ​នឹង​កាត់​បន្ថយ​ការ​សម្ដែង​ក្ដី​ស្រលាញ់ ការ​យកចិត្ត​ទុកដាក់ សូម្បី​តែ​ការ​និយាយ​ស្ដី និង​កាយវិការ ជាមួយ​អ្នក។ សូម្បី​តែ​ពេល​នៅ​តែ​ពីរ​នាក់​ក៏​គេ​លែង​ចង់​និយាយ​ស្ដី​ជាមួយ​អ្នក​ ដោយ​ជំនួស​ការ​​ទៅ​ធ្វើ​ការងារ​អ្វី​ផ្សេង​តែ​ម្នាក់​ឯង។ កាយវិការ​ទាំង​នេះ មិន​ពិបាក​សម្រាប់​អ្នក​សង្កេត​ទេ តែ​អ្វី​ដែល​សំខាន់​តើ​អ្នក​អាច​រក​ដំណោះស្រាយ​សម្រាប់​រឿង​នេះ។
៣. ចំណាយ​ពេល​នៅ​ឆ្ងាយ​ពី​អ្នក
នៅ​ពេល​ដែល​លែង​មាន​ចំណាប់​អារម្មណ៍​ជាមួយ​អ្នក គេ​អាច​ងាក​ទៅ​យកចិត្ត​ទុក​ដាក់​លើ​ចំណាប់អារម្មណ៍ និង​ចំណូលចិត្ត​ផ្ទាល់​ខ្លួន​របស់​គេ​វិញ។ ចំណង់ចំណូលចិត្ត​ទាំង​នោះ អាច​ក្លាយ​ជា​លេស​ដែល​គេ​អាច​ដក​ពេលវេលា​ចេញ​ពី​អ្នក ដោយ​ប្រាប់​ថា ទៅ​ជាមួយ​មិត្ត ឬ​អ្នក​រួម​ការងារ​របស់​គេ ជា​ដើម។ ដូច​នេះ អ្នក​នឹង​បាត់បង់​ពេលវេលា​នៅ​ជាមួយ​គេ ប្រសិន​បើ​អ្នក​មិន​សូវ​ចាប់​អារម្មណ៍​ត្រង់​ចំណុច​នេះ។
៤. កុហក​បោកប្រាស់
ការ​កុហក​បោកប្រាស់ តែង​​កើត​មាន​មិន​នឹក​ស្មាន​ក្នុង​ទំនាក់ទំនង​មួយ នៅ​ពេល​ដែល​មាន​ភាគី​ណា​ម្នាក់ លែង​មាន​អារម្មណ៍​ស្រលាញ់ ហើយ​បង្ខំ​ចិត្ត​នៅ​ជាមួយ​គ្នា​។ បើ​សិន​ជា​ភាគី​នោះ​បែក​ចិត្ត​ទៅ​មាន​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់​ទៀត​នោះ គេ​អាច​កុហក​អ្នក រក​វិធី​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ថិតថេរ​ជាមួយ​គេ​បាន។
៥. បែក​ផ្លូវ​គ្នា
ជាទូទៅ មនុស្ស​ម្នាក់​នៅ​ពេល​ដែល​ស្រលាញ់​នរណា​ម្នាក់​នោះ គឺ​ប្រាកដ​ជា​មិន​ដែល ឬ​មិន​អាច​នឹក​ចង់​បែក​ផ្លូវ​គ្នា​នោះ​ទេ ហើយ​និង​ខ្លាច​បំផុត​ពាក្យ​ថា​បែក​នេះ។ គេ​អាច​ ប្រែ​ជា​លើក​ឡើង​ពី​ការ​សុំ​បែក ជារឿយៗ នៅ​ពេល​ដែល​មាន​ទំនាស់​តិចតួច ឬ​ពេល​ខ្លះ​គេ​អាច​ដើរ​ចេញ​​ពី​អ្នក​មួយ​រយៈ​ក៏​មាន។
៦. ទម្លាប់​អាក្រក់
ពេល​ទាក់ទង​គ្នា​ដំបូង គូ​ស្នេហ៍​រក​ឃើញ និង​សិក្សា​ពី ទម្លាប់​ដៃ​គូ​បាន​យ៉ាង​ឆាប់​រហ័ស និង​ពេញ​ចិត្ត​ទាំង​អស់​ព្រោះ​ហាក់​គ្មាន​ចំណុច​ទាស់​ភ្នែក​ត្រង់​ណា​សោះ​តែ​ជា​ចំណុច​ដោយឡែក​គួរ​ឲ្យ​ស្រលាញ់​។ ដោយឡែក​នៅ​ពេល​ដែល​ទំនាក់ទំនង​នេះ​ចុះ​ខ្សោយ ទម្លាប់​ដដែល​នោះ នឹង​ក្លាយ​ទៅ​ជា​រឿង​រំខាន​អារម្មណ៍​គ្នា​ទៅវិញ មិន​អាច​ទទួល​យក​បាន៕