សូមអគុណដែលបានចូលមកទស្សនា blogដ៍អស្ចារ្យនេះសូមអោយអ្នកទាំងអស់គ្នាមានសុខភាពល្អបា្រជ្ញាឈ្លាសវៃនិងសម្រស់កាន់តែស្អាត

អាស័យដ្ធានទំនាក់ទំនង​ 068451816 hemchanbormey@gmail.com

ចំនួនអ្នកចូលទស្សនា blog

Tuesday, August 2, 2011

សុខភាព​និងសម្រស់ស្រ្តី



សុខភាព
23-12-2010 Phnom Penh Post
ភ្នំពេញ៖ មន្ត្រី​ក្រសួង​សុខាភិបាល​ខុស​ច្បាប់​ជា​ច្រើន​បាន​ថយចុះ​៩២%​ ក្នុង​ឆ្នាំ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ ក្នុង​ខណៈ​ដែល​គ្លីនិក​ខុស​ច្បាប់​ថយ​ចុះ​ ៧១%។ លោក​ ហេង​ តៃគ្រី​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​​ បាន​ឲ្យ​ដឹង​ថា​ «ទោះ​បី​យើង​នៅ​តែ​ប្រឈម​បញ្ហា​ថ្នាំ​ក្លែងក្លាយ​ ឱសថស្ថាន​ខុស​ច្បាប់​និង​គ្លីនិក​ខុស​ច្បាប់​ក៏​ដោយ​​ក៏​យើង​រីករាយ​ពេល​​ឃើញ​មាន​ការ​ថយ​ចុះ»។

22-12-2010 Phnom Penh Post
ភ្នំពេញ៖ មជ្ឈមណ្ឌល​​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​វិទ្យាស្ថាន​អន្តរជាតិ​​មួយ​​នៅ​អាមេរិក​ បាន​សិក្សា​​និង​ព្យាករ​ថា​ នៅ​ឆ្នាំ​២០១៣​ រដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវការ​​ប្រាក់​ប្រមាណ​ ៦៨លានដុល្លារ​ សម្រាប់​​ប្រយុទ្ធប្រឆាំង​​ជំងឺ​អេដស៍​​ឲ្យ​ចំ​គោលដៅ​ខណៈ​ពួក​គេ​កំពុង​តែ​ដាក់​ចំណោទ​ថា​ តើ​ថវិកា​ដ៏​ច្រើន​លើសលប់​នេះ​កម្ពុជា​នឹង​​បាន​មក​ពី​ណា? បើ​ម្ចាស់​ជំនួយ​មាន​ផែនការ​នឹង​កាត់បន្ថយ​​ជំនួយ​ដែរ​នោះ។
21-12-2010 កាសែត​កោះ​សន្តិភាព
រាជធានី​ភ្នំពេញ៖ ដោយ​មាន​ការ​ទទួល​បាន​នូវ​កិច្ច​សហការ​គាំទ្រ​អនុវត្ត​លើ​គម្រោង​ការ​ចូលរួម​របស់​បុរស ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន​បាន​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​យោគយល់​គ្នា​រវាង​សមាគម​អភិវឌ្ឍន៍​សុខភាព​ប្រជាជន​និង​មន្ទីរពេទ្យ​បង្អែក មណ្ឌល​សុខភាព និង​គ្លីនិក​អង្គការ​ជា​ដៃគូ​សេវា​ប្រព័ន្ធ​បញ្ជូន​សុខភាព​បន្ត​ពូជ​សុខភាព​ផ្លូវ​ភេទ សេវា​ជំនួយ​ផ្នែក​ច្បាប់​និង​សេវា​សង្គម។ ពិធី​ចុះ​ហត្ថលេខា​នោះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី១៧ ធ្នូ នៅ​ភោជនីយដ្ឋាន​បៃតង។
24-11-2010 កាសែត​រស្មី​កម្ពុជា
ភ្នំពេញ៖ កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ​ក្រសួង​សុខាភិបាល​នៃ​​ប្រទេស​​កំពុង​ឆ្ពោះ​ទៅ​សម្រេច​​គោលដៅ​ក្នុង​ការ​កាត់បន្ថយ​ និង​​បំបាត់​ជំងឺ​​សំខាន់ៗ​ចំនួន​៤​ដើម្បី​កាត់​បន្ថយ​អត្រា​ឈឺ​និង​ស្លាប់​របស់​កុមារ​ និង​ស្ត្រី​កម្ពុជា។
19-11-2010 Phnom Penh Post
ភ្នំពេញ៖ មន្ត្រី​ក្រសួងសុខាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ជួយ​ការងារ​ផ្នែក​សុខភាព​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទទួល​សេវា​ធានា​រ៉ាប់រង​សុខភាព​សម្រាប់​សហគមន៍​ដែល​ចំណាយ​ត្រឹម​តែ​ពីរ​ពាន់​រៀល​ក្នុង​មួយ​ខែ ប៉ុន្តែ​ជា​ប្រយោជន៍​ដល់​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ពេល​គាត់​ត្រូវ​ការ​សេវា​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ។

No comments:

Post a Comment