សូមអគុណដែលបានចូលមកទស្សនា blogដ៍អស្ចារ្យនេះសូមអោយអ្នកទាំងអស់គ្នាមានសុខភាពល្អបា្រជ្ញាឈ្លាសវៃនិងសម្រស់កាន់តែស្អាត

អាស័យដ្ធានទំនាក់ទំនង​ 068451816 hemchanbormey@gmail.com

ចំនួនអ្នកចូលទស្សនា blog

ចំនេះដឹងទូទៅ

ចំនេះដឹងទូទៅ

តែ​ពណ៌​បៃតង​ជួយ​ប៉ូវ​បំប៉ន​ភ្នែក

តែ​ពណ៌​បៃតង​ទទួលបាន​ការគាំទ្រ​ទូទាំង​ពិភពលោក ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រឆាំង​ពពួក​បាក់តេរី ព្រមទាំង​ការពារ​រោគ​មហារីក បាន​យ៉ាង​មាន​ប្រសិទិ្ធភាព​ទៀតផ​ង ។​ កន្លង​ទៅ​ថ្មីៗ​នេះ អ្នកវិទ្យាសាស្ត្រ​នៅក្នុង​ប្រទេស​ចិន បាន​រកឃើញថា ការ​ទទួលទាន​តែ​បៃតង​ ធ្វើឲ្យ​ភ្នែក​មាន​សុខភាព​ល្អ ...

ក្រូចឆ្មារ​ព្យាបាល​រោគ​នៅក្នុង​ពោះ

- ឈឺពោះ ហើមពោះ ឆ្អល់ពោះ : ច្របាច់​ពី​ទឹកក្រូច​មួយ​ចំហៀង​ផ្លែ លាយ​ជាមួយ​ទឹកអំពៅ ឬ​ស្ករផែន​រួច​ទទួលទាន ព្រោះ​វា​ជួយ​បន្ថយ​សកម្មភាព​ច្របាច់​របស់​ពោះវៀនឲ្យ​យឺត​វិញ - ព្យាបាល​រោគ​ក្រពះ : ច្របាច់​ផ្លែក្រូច​ឆ្មារ​ឲ្យ​ចេញ​ទឹក​អស់​នៅសល់តែ​សម្បក បន្ទាប់មក​យក​សម្បក​ឆៅ​ទៅ​ដាំទឹក​ឆុង​ផឹក...

ទទួលទាន​ផ្លែ​ឪឡឹក​ជួយ​សុខភាព

នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ​បុរាណ ឪឡឹក​មានគុណ​ប្រយោជន៍​ច្រើនណាស់​ដូចជា ធ្វើ​ថ្នាំ​ប៉ូវ​ជួយ​ឲ្យ​បាយ​បាន ជួយ​ចម្រើន​អាហារ​ប្រើ​ជា​ថ្នាំ​ជួយ​រំលាយ​អាហារ និង​ជា​ថ្នាំ​បញ្ចុះ​ទឹកមូត្រ ឪឡឹក​ពុំមែន​គ្រាន់តែ​ជា​ថ្នាំ​ត្រជាក់​បញ្ចុះ​កម្ដៅ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ឱសថ​ព្យាបាល​រោគ​ផ្សេងៗ​ទៀតផង​ដែរ...

រមណីយដ្ឋានក្បាលស្ពាន

ប្រិយមិត្ត​ជាទី​មេត្រី​នាទី​ទេសចរណ៏ នៅពេល​នេះ​សូម​នាំ​អារម្មណ៍​លោកអ្នក មក​កំសាន្ត​នូវ​រមណីយដ្ឋាន​មួយ ដែល​ស្ថិត​នៅក្នុង​ខេត្តសៀមរាប​។​លោកអ្នក​ត្រូវ​ធ្វើដំណើរ​ចំងាយ​៥0​ គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប និង១៨គីឡូម៉ែត្រ​ពី​ប្រាសាទ​បន្ទាយស្រី​។​ក្បាលស្ពាន​គឺ​ជា​ទីកន្លែង​មួយ ដែល​គេ​ស្គាល់​ថា​ជា​ជ្រលង​នៃ​លិង្គ​១០០០​។ កន្លែង​នេះ​មាន​ចម្លាក់​ធ្វើ​អំពី​ថ្ម​នៅក្នុង និង ជុំវិញ​ស្ទឹង​ក្បាលស្ពាន​។ ចម្លាក់​ទាំងនេះ​ភាគច្រើន​សាង​ឡើង​ពី​សតវត្ស​​ទី​១១ដល់​ទី​១៣ក្បាល​ស្ពាន​ ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​ព្រះបាទ​សុរិយ្យ​វរ្ម័នទី​១និងស្ថាបនា​រួច​ជា​ ស្ថាពរ​ដោយ​ព្រះបាទឧទ័យ​ទិត្យ​វរ​ន្ម័ ទី0២ ។

អារម្មណ៍​ស្រស់​ស្រាយ បំភ្លេច​អស់​ទុក្ខ​កង្វល់ បាន​ធ្វើអោយ​ភ្ញៀវ​ទេសចរ ដែល​មក​កំសាន្ត​នៅទីនេះនៅតែ​ចងចាំ​នៅ​ទិដ្ឋភាព​រមណីយដ្ឋាន​ក្បាល​​ស្ពាន​។ ​តាម​ការ​អោយ​ដឹង​ពី​ប្រភព​ផ្សេងៗ​បានអោយដឹងថា ដោយសារ​គេ​យល់ថា ទឹក​ដែល​ហូរ​តាម​ទីនេះ ជា​ប្រភព​នៃ​ការ ចម្រុងចម្រើន និង​ត្រជាក់ត្រជុំ ហើយ​ម្យ៉ាង ទៀត​យក​ទៅ​ប្រើការ​ក្នុង​កសិកម្ម​ផង គេ​បាន​ឆ្លាក់​លិង្គ​រាប់មិនអស់ ដែល​ស្នង​ព្រះ​ឥសូរនៅតាម​បាត​ស្ទឹងចាប់ពី​ខាងជើង​​ផែ្ន​កខាង​លើ​នៃ​ស្ពានថ្ម​ធម្មជាតិ ចុះ​រហូត​ដល់​ទឹកធ្លាក់​។ ដូច្នេះហើយ បានជា​សិលា​ចារិក សំស្ក្រិត​ហៅ​ទី​នេះ​ថា សហ​ស្រ​លិង្គ​១ ហើយ​ចម្លាក់​ខ្លះ​មាន​ឆ្លាក់​យោនី​ជា​បល្ល័ង្ក​ភ្ជាប់​ជាមួយ​ផង ចម្លាក់​ទាំង នេះ រាយ​នៅ​បាត​ស្ទឹង ប្រវែង​ប្រមាណ​២០០​ម៉ែត្រនៅតាម​ច្រាំង​និងនៅលើ​ជញ្ឆាំង​ខ្លះៗ ផង​។​ក្រៅពីចម្លាក់​នេះ​ទៅនៅ​ច្រើន​ក​នែ្ល​ង​មាន​រូប​ព្រះ​នារាយណ៍ ផ្ទុំ​កណ្តាល​មហាសមុទ្រ​នា​អន្តរកប្ប​មួយ​។ព្រះព្រហ្ម​ផុសចេញពី​ផ្ចិត​​ព្រះ ​នារាយណ៍​​តាម​ផ្កាឈូក​មួយទង​ដើម្បី​បង្កើត​លោក​ថ្មី​។ គឺ​ទឹក​ដែល​ហូរ​កាត់ ព្រមទាំង​ទទួល មន្ត​ពី​ចម្លាក់ អស់ទាំង​នេះ​ឯង​ដែល​បង្កើត​ជា​ស្ទឹង​ឬ​ស្សី ហើយ​បែក​ខ្នាយ​មក​ជា​ស្ទឹង​ពួក​និង ស្ទឹង​សៀមរាប​។

រមណីយដ្ឋានក្បាលស្ពាន



ប្រិយមិត្ត​ជាទី​មេត្រី​នាទី​ទេសចរណ៏ នៅពេល​នេះ​សូម​នាំ​អារម្មណ៍​លោកអ្នក មក​កំសាន្ត​នូវ​រមណីយដ្ឋាន​មួយ ដែល​ស្ថិត​នៅក្នុង​ខេត្តសៀមរាប​។​លោកអ្នក​ត្រូវ​ធ្វើដំណើរ​ចំងាយ​៥0​គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប និង១៨គីឡូម៉ែត្រ​ពី​ប្រាសាទ​បន្ទាយស្រី​។​ក្បាលស្ពាន​គឺ​ជា​ទីកន្លែង​មួយ ដែល​គេ​ស្គាល់​ថា​ជា​ជ្រលង​នៃ​លិង្គ​១០០០​។ កន្លែង​នេះ​មាន​ចម្លាក់​ធ្វើ​អំពី​ថ្ម​នៅក្នុង និង ជុំវិញ​ស្ទឹង​ក្បាលស្ពាន​។ ចម្លាក់​ទាំងនេះ​ភាគច្រើន​សាង​ឡើង​ពី​សតវត្ស​​ទី​១១ដល់​ទី​១៣ក្បាល​ស្ពាន​ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​ព្រះបាទ​សុរិយ្យ​វរ្ម័នទី​១និងស្ថាបនា​រួច​ជា​ស្ថាពរ​ដោយ​ព្រះបាទឧទ័យ​ទិត្យ​វរ​ន្ម័ ទី0២ ។

អារម្មណ៍​ស្រស់​ស្រាយ បំភ្លេច​អស់​ទុក្ខ​កង្វល់ បាន​ធ្វើអោយ​ភ្ញៀវ​ទេសចរ ដែល​មក​កំសាន្ត​នៅទីនេះ នៅតែ​ចងចាំ​នៅ​ទិដ្ឋភាព​រមណីយដ្ឋាន​ក្បាល​ស្ពាន​។ ​តាម​ការ​អោយ​ដឹង​ពី​ប្រភព​ផ្សេងៗ​បានអោយដឹងថា ដោយសារ​គេ​យល់ថា ទឹក​ដែល​ហូរ​តាម​ទីនេះ ជា​ប្រភព​នៃ​ការ ចម្រុងចម្រើន និង​ត្រជាក់ត្រជុំ ហើយ​ម្យ៉ាង ទៀត​យក​ទៅ​ប្រើការ​ក្នុង​កសិកម្ម​ផង គេ​បាន​ឆ្លាក់​លិង្គ​រាប់មិនអស់ ដែល​ស្នង​ព្រះ​ឥសូរ នៅ តាម​បាត​ស្ទឹង ចាប់ពី​ខាងជើង​ផែ្ន​កខាង​លើ​នៃ​ស្ពានថ្ម​ធម្មជាតិ ចុះ​រហូត​ដល់​ទឹកធ្លាក់​។ ដូច្នេះហើយ បានជា​សិលា​ចារិក សំស្ក្រិត​ហៅ​ទី​នេះ​ថា សហ​ស្រ​លិង្គ​១ ហើយ​ចម្លាក់​ខ្លះ​មាន​ឆ្លាក់​យោនី​ជា​បល្ល័ង្ក​ភ្ជាប់​ជាមួយ​ផង ចម្លាក់​ទាំង នេះ រាយ​នៅ​បាត​ស្ទឹង ប្រវែង​ប្រមាណ​២០០​ម៉ែត្រនៅតាម​ច្រាំង​និងនៅលើ​ជញ្ឆាំង​ខ្លះៗ ផង​។​ក្រៅពី ចម្លាក់​នេះ​ទៅ នៅ​ច្រើន​ក​នែ្ល​ង​មាន​រូប​ព្រះ​នារាយណ៍ ផ្ទុំ​កណ្តាល​មហាសមុទ្រ​នា​អន្តរកប្ប​មួយ​។ព្រះព្រហ្ម​ផុសចេញពី​ផ្ចិត​​ព្រះ​នារាយណ៍​តាម​ផ្កាឈូក​មួយទង​ដើម្បី​បង្កើត​លោក​ថ្មី​។ គឺ​ទឹក​ដែល​ហូរ​កាត់ ព្រមទាំង​ទទួល មន្ត​ពី​ចម្លាក់ អស់ទាំង​នេះ​ឯង​ដែល​បង្កើត​ជា​ស្ទឹង​ឬ​ស្សី ហើយ​បែក​ខ្នាយ​មក​ជា​ស្ទឹង​ពួក​និង ស្ទឹង​សៀមរាប​។

មើលថ្ងៃលិចនៅលើភ្នំបាខែង !




ពោរពេញ​ដោយ​ធម្មជាតិ ស្រស់ត្រកាល និង​សំរស់​ព្រឹក្ស​ព្រៃ នៃ​ពេល​ថ្ងៃ​លិច​បាន​បង្កើត​ជា ទិដ្ឋភាព​ដែល​គួរ​អោយ​ចង់​គយគន់ មុនពេល ដែល​រាត្រី​កាល​មកដល់ទាំងអស់នេះគឺមាននៅលើ​ភ្នំ​បាខែង។ភ្នំ​បាខែង​ជាក​នែ្ល​ង ដែល​ភ្ញៀវទេសចរ​បរទេស តែងតែ​ជួបជុំគ្នា មុនពេល ដែល​ពួកគេ​ត្រូវ​បញ្ចប់ដំណើរទេសចរណ៍​នៅ​លើ​ទឹកដី ខេត្តសៀមរាប ដើម្បី​មើលថៃ្ង​លិច និង​មើល​ទេសភាព នៅ​តំបន់ អង្គរ​ស្ទើរតែ​ទាំងមូល​ហេតុតែ​ចង់ ឃើញ​​នូវ​អ្វី ដែល​គេ​គ្រប់គ្នា សរសើរ ក្រុមការងារ​វិទ្យុ​វាយោ​FM​បាន​អង្គុយ​រង់ចាំ​នៅ​ទីនោះ​តាំង ពី​ម៉ោង​៤​ល្ងាចស្រប​នឹងពេល​ដែល​ទេសចរ​រាប់រយ​នាក់កំពុង​ឡើង​មក​លើ​ភ្នំ​នេះ​ជា​បន្តបន្ទាប់ ។
ប្រាសាទភ្នំបាខែង​ជា​ប្រាសាទ​មួយ​ស្ថិត​នៅលើ​ភ្នំ​ធម្មជាតិ ដែល​គេ​ចាត់ទុកជា ប្រាសាទ ភ្នំ​មាន​តួរ​ប៉ម​ប្រាំ​ខ្វែងគ្នា និង​មាន​ប្រាំ​ថ្នាក់​។ប្រាសាទ​នេះ​ស្ថិត​នៅ​ខាងឆ្វេង​ដៃ​ផ្លូវ​ពី អង្គរវត្ត​ទៅ អង្គរ​ធំ ជា​កន្លែង​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​យ៉ាងច្រើន​នៅ​ពេល​ថ្ងៃ​លិច​។ ប្រាសាទ នេះ​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​៩និង​ដើម​សតវត្សរ៍​ទី​១០នៅ​រាជ​ព្រះបាទ​យ​សោ​វរ្ម័នទី​១ឆ្នាំ​៨៨៩​ដល់​៩១០​ឆ្នាំដែល​គោរព​ព្រហ្ម​ម​ញ្ញ​សាសនា​។​ប្រិយមិត្ត​​ជាទី​មេត្រី​ភ្នំ​បាខែង​មាន​កំពស់ ៦៥​ម មាន​កំពូល ១០៩ កំពស់​៤៥​ម​។ ប្រាសាទ​នេះ មាន​៧​ជាន់ គឺ​ជាន់​ក្រោម ថ្នាក់​ទាំង​ប្រាំ និង​ជាន់​លើ ដែល​តំណាងឱ្យ​ឋានសួគ៌​៧​ជាន់​របស់ ព្រះឥន្ទ​នៅក្នុង​ទេវ​កថា​របស់​ព្រហ្ម​ម​ញ្ញ​សាសនា ប្រាសាទ​នេះ​តំណាង​ឱ្យ​ភ្នំ​ព្រះ​សុមេរុ​។ លក្ខណៈ​ពិសេស​នៃ​ប្រាសាទ​នេះ​គឺ​ប្រាង្គ​ទាំង ១០៨​ដែល​មាន​លក្ខណៈ​តំ​រៀបស្មើៗ​គ្នា​គឺ ១២ ប្រាង្គ​ធំ​កណ្តាល​មួយ​នៅ​ជាន់​ខាងលើ ប៉ុន្តែ​ប្រាង្គ​មួយចំនួន​ធំ​ត្រូវបាន​ដួលរលំ​។ ប្រាង្គ​ទាំង​១២ នៅតាម​ថ្នាក់​នីមួយៗ​គឺ​តំណាង​ឱ្យ​សត្វ​ទាំង​១២ នៃ​ឆ្នាំ ហើយ​ប្រាង្គ​ទាំង ១០៨​នោះ ប្រហែល ជា​និមិត្តសញ្ញា​នៃ​ចន្លោះ​ពេល​តាម​ច័ន្ទ​គតិ​ទាំង​៤ ដែល​មាន​រយះពេល ២៧​ថ្ងៃ នៃ​ចន្លោះពេល នី​មួយៗ​។ នៅតាម​ទិស​នី​មួយៗ យើង​អាច​មើល​តែ ៣៣​ប្រាង្គ​ប៉ុណ្ណោះ នេះ​តំណាង​ឱ្យ ចំនួន ទេវតា​ទាំង​៣៣ ក្នុង​ព្រហ្ម​ម​ញ្ញ​សាសនា​។

ជណ្តើរ​ឡើង​ប្រាសាទ​លើ​ភ្នំ​បាខែង​មាន​លក្ខណៈ​ចោទ​ខ្លាំង នៅ​តាម​ជណ្តើរ​នៃ​ថ្នាក់​ទាំង​៥ មាន​តោ​ឈ​យាមផ្លូវ​។ ប្រាសាទ​នេះ​មាន​កំពែង​ថ្មបាយ​ក្រៀម​ព័ទ្ធជុំវិញ ដែល​មាន​គោ​បុរៈ​។ ក្រៅពីនេះ​មាន​កូន​ប្រាសាទ​នៅ​ខាថ​ជើង​ដែល​មាន​តំកល់​លឹង្គ​ពីរ និង​មាន​បណ្ណាល័យ​ពីរ​។ នៅលើ​ភ្នំ​នេះ​មាន​ព្រះបាទ​ជាន់​ទុក​ដែល​ស្ថិត​នៅ​ចំ​កណ្តាល នៃ​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​។ នៅ​ប្រាង្គ កណ្តាល ដើមឡើយ មាន​តំកល់​លឹង្គព្រះឥសូរ​។ ប្រាង្គ​នេះ​មាន​ទ្វា​ចូល​តាម​ទិស ទាំង​បួន​។ ប្រាង្គ​ទាំង​បួន​នៅ​ជាន់​ខាងលើ​ក៏​មាន​តំកល់​លឹង្គព្រះឥសូរ​ផងដែរ តែ​មាន​ទ្វា​ចូល តែ​ពីរ​ទិស ដោយ ប្រាង្គ​កណ្តាល​មាន​ចំលាក់​អប្សរា រីឯ​សិលា​ចារិក​មាន​នៅ​ផ្នែក​ខាងលិច នៃ​ទ្វា​ខាងជើង​នៃ​ប្រាង្គ​កណ្តាល​។ តាម​សិលា​ចារិក ប្រាសាទភ្នំបាខែង​គឺ​ស្ថិត​នៅ​ចំ​កណ្តាល ទីក្រុង យ​សោធ​បុរ​។​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​ការ​រក​ឃើញ​ស្លាក់ស្នាម​កំពែង​ចាស់​របស់ ទីក្រុង នៅ​ចុង​សតវត្សរ៍​ទី​៩​។ ប្រាសាទ​នេះ​មានឈ្មោះ​ដើម​ថា យ​សោធរ​គិរី ។ ក្រោយមក​គេ​ហៅថា ភ្នំ​កណ្តាល ។ ការហៅ​នេះ​ប្រហែលជា​គេ​គិត​ទៅលើ​ការប្រៀបធៀប រវាង​ភ្នំ​បូក និង​ភ្នំ​ក្រោម ហើយ​ភ្នំ​នេះ​នៅ​កណ្តាល​គេ​។ បច្ចុប្បន្ន​គេ​ហៅ​ថា​ប្រាសាទភ្នំបាខែង​។ យើង​រក​ឃើញ​ឈ្មោះ​នេះ​ជា​លើកដំបូង​នៅ​ក្នុង​សិលា​ចារិក​របស់​ប្រាសាទ​នៅ​សតវត្សរ៍​ទី​១៦​។​

អាងកំពីងពួយ

អាងកំពីងពួយ​ជារមណីយដ្ឋាន​មួយក្នុងចំនោម​រមណីយដ្ឋាន​ជាច្រើន​ក្នុង​ខេត្តបាត់ដំបង​​ដែល​រមណីយដ្ឋាននេះ​ស្ថិតនៅ​ក្នុងឃុំ​តាគ្រាមស្រុក បាណន់ ខេត្តបាត់ដំបង​មានចំងាយ​៣៥Km​ពីទីរួមខេត្ត​និង​ចំងាយ១៩Km​ពីផ្លូវជាតិ​លេខ៥៧ អតីតផ្លូវជាតិ លេខ១០ ត្រង់ចន្លោះភ្នំក្រពើ និងភ្នំទ្រុងមាន់ហើយ នៅចន្លោះភ្នំពីរ គឺភ្នំគល់ និងភ្នំតាង៉ែន។ទំនប់អាង កំពីងពួយមាន បណ្តោយ ៧៥០០m និង ទទឹង មាន១៩០០m អាចផ្ទុកទឹក បាន ១១០.០០០.០០០ ម៉ែត្រគូប ។
ភ្ងៀវទេសចរជាតិ និង អន្តរជាតិ អាចទៅកំសាន្តនៅទីនោះ ជាលក្ខណៈ គ្រួសារ រឺ ជ្រើសរើសជា កន្លែងក្នុងការជួបជុំ មិត្តភក្តិ ពិភាក្សា ការងារ ជាដើម ម៉្យាងវិញទៀត គេអាចងូតទឹក រឺ ជិះទូក បេះផ្លែឈូក លេង នៅក្នុងបឹងនេះបាន។ក្រុមការងារយើង បានជួប ជាមួយលោក រុន សារិន ជាម្ចាស់ចំណតឡាន និងម៉ូតូ បានអោយដឹង ថា រមណីយដ្ឋាន អាងកំពីងពួយ គឺសំបូរទាំង ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ដែលមកកំសាន្ត ជាពិសេស នៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ   ។
ប្រិយមិត្តជាទីមេត្រី អាងទឹកកំពីងពួយ ត្រូវបានកសាងឡើង ក្នុងសម័យកម្ពុជា ប្រជាធិបតេយ្យ គឺ អំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩ ដែលការកសាង នេះត្រូវបានគេដឹងថា មានប្រជាពលរដ្ឋខ្មែរច្រើនពាន់នាក់ បានពលីជីវិត ក្នុងពេលបំពេញកិច្ចការកសាងអាងទឹកនេះ។លោកដារ៉ូ ជាភ្ញៀវ​ទេសចរ​មក ពីរាជធានីភ្នំពេញ បានបង្ហាញ ចំណាប់ អារម្មណ៍ របស់ខ្លួនថា បានជា លោកមកកំសាន្ត នៅអាងទឹក កំពីងពួយនេះ ព្រោះលោកចង់ដឹងនិង​ចង់ស្វែងយល់ រាល់ រមណីយដ្ឋាន ដែលមានក្នុងខេត្ត បាត់ដំបង ដូចជា អាងទឹក កំពីងពួយនេះ រីឯលោក ប៊ុន សេង ជាអនិកជន រស់នៅស្រុក បារាំងហើយ បានមកកំសាន្ត នៅទីនោះដែរបាននិយាយ​ដោយអារម្មណ៍​សប្បាយរីករាយ។​ជាចុងក្រោយ​ប្រជាពលរដ្ឋ​និង​ អាជីវករ​បានសំណូម​ពរ​អោយភ្ញៀវ​​ទេសចរទាំងអស់​មកកំសាន្ត​នៅអាងទឹកកំពីងពួយនេះ ​អោយបាន​កាន់តែច្រើន​ជាពិសេស​មិនថា​ភ្ញៀវជាតិ រឺភ្ញៀវអន្តរជាតិនោះទេ ។

គួរបញ្ជាក់ដែរថា អាងទឹកកំពីងពួយ ជាប្រភពស្រោចស្រព ដល់វិស័យ កសិកម្មសំរាប់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង លើសពីនេះទៅទៀត អាងកំពីងពួយ បានផ្តល់ប្រយោជន៍យ៉ាងសំខាន់ ក្នុងវិស័យទេសចរណ៍ ពោលគឺបច្ចុប្បន្ននេះ អាងទឹកកំពីងពួយ បានក្លាយជារមណីយដ្ឋាន ដែលទាក់ទាញ ទេសចរណ៍ជាតិ និង អន្តរជាតិ ដើម្បីមកលំហែរកាយ យកខ្យល់អាកាស បរិសុទ្ធ ទស្សនាភ្នំ និង ងូតទឹក លេង។

ទស្សនះគួរយល់ដឹង

ហេតុអ្វីបានជាគ្រូពេទ្យភាគច្រើនគ្មានសុជីវធម៏
មិនចម្លែកសម្រាប់អ្នកដែលធ្លាប់ចូលពេទ្យរដ្ឋ នៅពេលឃើញអាកប្បកិរិយាពេទ្យធ្វើមកលើអ្នកជំងឺ និងអ្នកថែអ្នកជំងឺដោយប្រើពាក្យគំរោះគំរើយ ស្ដីថាដូចសត្វធាតុ ពេទ្យដែលខ្ញុំគិតថាជាប់ចំណាត់ថ្នាក់លេខមួយខាងនេះ ប្រហែលជាពេទ្យគន្ធបុប្ផា ដែលជាពេទ្យពិនិត្យ និងព្យាបាលរោគកុមារ ខ្ញុំទើបតែចូលពេទ្យនោះ​​ជាលើកទីមួយ កាលពីប៉ុន្មានថ្ងៃមុន ពេលប្អូនជីដូនមួយខ្ញុំក្ដៅខ្លួនខ្លាំង ពេលចូលទៅដល់ក្នុងមន្ទីរពេទ្យ គ្រូពេទ្យបីបួនអ្នក ប្រុសម្នាក់ស្រីពីរ បីនាក់​, ខ្ញុំមិនចាំ, ខ្ញុំមិនទាន់បាននិយាយអី អង្គុយផង ពេទ្យនោះស្ដីឱ្យមីងចំណាស់ម្នាក់កំពុងបីកូននឹងដៃ ដែលទំនងចាស់ជាងពេទ្យនោះ ពេទ្យនិយាយកំបុតកំបុយ​​ថាឱ្យចេញទៅក្រៅទេ!! ម៉េចនិយាយមិនស្ដាប់គ្នាទេអ្ហី?” មីងនោះខំអង្វររលីងរលោងទឹកភ្នែកព្រោះគាត់បារម្ភពីកូនគាត់ ពេទ្យនោះនៅតែដេញគាត់ឱ្យចេញ មីងក៏បីកូនចេញរបៀបមិនអស់ចិត្ត រួចពេទ្យនោះបែរមកសួរខ្ញុំឈឺអី?… អង្គុយកៅអីមក!!” និយាយរបៀបគំរាមសួរចម្លើយអ្នកទោសយ៉ាងម៉េចមិនដឹងទេ រួចឱ្យខ្ញុំដាក់ប្អូនអង្គុយលើកៅអី គេមើលតើអង្គុយបានអត់ រួច​​ថាកូនហ្នឹងមិនអីទេ យកទៅវិញទៅខ្ញុំក៏ថាវាក្ដៅឡើងចង់សន្លប់ ហូរឈាមតាមច្រមុះទៀតផង ពេទ្យថាហូរឈាមតាមច្រមុះមិនអីទេ យកទៅវិញ ម៉ោងចាំចូលមកម្ដងទៀត!” ខ្ញុំក៏អង្វរថាឱ្យជួយពិនិត្យក្មេងបន្តិចទៅ ពេទ្យគេត្អូញធុញណាស់វ៉ី! មើល៍យកថ្នាំប៉ារាឱ្យលេបមួយចំហៀងទៅ ហើយឱ្យទៅក្រៅទៅ!” ពេទ្យប្រុសនោះ ក៏យកថ្នាំ​​បោះ​​នៅលើតុមុខ​​ខ្ញុំ និយាយថាណេះ! យកទៅលេបទៅ! លេបមួយគ្រាប់ហ្នឹងហ្មងទៅ!” រួចពេទ្យគេនាំគ្នាសើចគ្នាគេ ហើយ​​ដើរទៅអង្គុយធ្វើមិនដឹង ខ្ញុំចាប់ក្ដៅទ្រូងភ្លាម រួចក៏បីប្អូនដើរចេញមកក្រៅវិញ និងនាំទៅពេទ្យកុមារជាតិ មិនស្មានថា ពេទ្យកុមារជាតិស្រួលជាងពេទ្យគន្ធបុប្ផាសោះ ខ្ញុំចំណាយលុយ ២០០០៛ ទិញសៀវភៅចូលពិនិត្យរោគ និងចំណាយ ៦០០០៛ លើថ្លៃបើកថ្នាំ និង​​មិនចាំបាច់រង់ចាំយូរ​​ទៀតផង តែសេវាក៏មិនល្អខ្លាំងណាស់ណាទេ តែចាត់ទុកថាប្រសើរជាងគន្ធបុប្ផាឆ្ងាយណាស់
តើអាកប្បកិរិយាបែបពេទ្យនៅគន្ធបុប្ផាបណ្ដាលមកអំពីអ្វី? មកពីចរិតរបស់ពេទ្យ​​ទាំងនោះ មកពីការនៅជាមួយអ្នកជំងឺរាល់ថ្ងៃ ធ្វើឱ្យគាត់មួម៉ៅ លែងចេះនិយាយពាក្យល្អ ចេះតែពាក្យជេរ ស្ដីបន្ទោស តែទោះជាយ៉ាងណា ក៏ខ្ញុំនៅតែបន្ទោសដែរ ព្រោះអាកប្បកិរិយាហ្នឹងវាជ្រុលហួសហេតុពេក ធ្វើឱ្យខ្ញុំស្អប់មុខពេទ្យហ្នឹងមែនទែន ឧបមាថា ចៃដន្យពេទ្យហ្នឹងជាបងប្អូនខ្ញុំ មកលេងផ្ទះខ្ញុំអី ខ្ញុំមិនខ្លាចនឹងតោងចាន​​បាយចេញ និងដេញមិនឱ្យស៊ីបាយនោះទេ ព្រោះវាដូចជាឆ្អែតពេញទ្រូងណាស់ ថ្ងៃនោះ

សម្ល​កកូរ​មាន​ប្រភព​មក​ពីណា?

ប្រិយមិត្ត​ទាំង​អស់​ប្រាកដ​ជា​ស្គាល់​យ៉ាង​ច្បាស់​ពី​មុខ​ម្ហូប​ខ្មែរ​មួយ​មុខ​ ដែល​ផ្សំ​ឡើង​ពី​បន្លែ​ជា​ច្រើន​ប្រភេទ និង​មាន​រសជាតិ​ឆ្ងាញ់​ពិសា និង​ជា​មុខ​ម្ហូប​ពេញ​និយម​ក្នុង​គ្រួសារ​ខ្មែរ​យើង នោះ​គឺ​មុខ​ម្ហូប “​សម្ល​កកូរ”។ មិន​ត្រឹម​តែ​ចង់​ភ្លក់​រសជាតិ​ម្ហូប​ខ្មែរ​នេះ តែ​បង​ប្អូន​ប្រហែល​ជា​ចង់​ដឹង​ពី​ប្រវត្តិ​មុខ​ម្ហូប​មួយ​នេះ​ទៀត​មែន​ទេ?
Sabay នឹង​នាំ​អារម្មណ៍​មិត្ត​អ្នក​អាន​ទាំង​អស់​ទៅ​ស្ដាប់​រឿង​ដំណាល​មួយ​ពាក់ព័ន្ធ​នឹង​សម្ល​កកូរ​ខ្មែរ​នេះ។
[កាល​នោះ ​មាន​រឿង​ដំណាល​ថា មាន​ព្រះអង្គម្ចាស់​មួយ​អង្គ​ព្រះនាម គុជមនោរាជ។ ថ្ងៃ​មួយ​ព្រះអង្គ​ចង់​យាង​ទៅ​ប្រពាត​ព្រៃ​ក៏​គង់​នៅ​លើ​សេះ ដើម្បី​ទៅ​បរបាញ់​សត្វ​ព្រៃ​កម្សាន្ត​ហឫទ័យ​មួយ​អង្គ​ឯង​ដោយ​ពុំ​ឲ្យ​នរណា​ម្នាក់​ដឹង​​ឡើយ។ ពេល​ទៅ​ដល់​ក្នុង​ព្រៃ ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហឫទ័យ​ស្លុង​នឹង​សម្រស់​ធម្មជាតិ។ ក្នុង​ខណៈ​នោះ ព្រះអង្គ​បាន​ទត​ឃើញ​សត្វ​ឈ្លូស​មួយ​ក្បាល​កំពុង​ស៊ី​ស្មៅ​ដោយ​ឥត​ដឹង​ខ្លួន។ ព្រះអង្គ​ចង់​បញ្ចេញ​ស្នាដៃ​សាក​ល្បង ក៏​ទាញ​ធ្នូ​មក​បាញ់​សំដៅ​​ឈ្លូស​នោះ ប៉ុន្តែ​ផ្លែ​ព្រួញ​នោះ​រត់​ទៅ​មិន​ចំ​គោលដៅ បែរ​ទៅ​ជាប់​គល់​ឈើ​ទៅ​វិញ ហើយ​ឈ្លូស​ក៏​រត់​គេច​យ៉ាង​លឿន ខណៈ​ដែល​ព្រះ​អង្គ​ខំ​ប្រឹង​បំផាយ​សេះ​ដេញ​តាម​កាត់​វាល​ចូល​ព្រៃ​ដោយ​មិន​គិត​ពី​គ្រោះថ្នាក់​ឡើយ។
មិន​ត្រឹម​តែ​ដេញ​មិន​ទាន់​សត្វ​នោះ ព្រះ​អង្គ​ថែម​ទាំង​អស់​កម្លាំង​ហេវ​ហត់​ ខ្លួន​ប្រាណ​មុត​បន្លា ស្នាម​មែក​ឈើ​វាត់​ត្រូវ​ពេញ​ទាំង​ខ្លួន និង​ថែម​ទាំង​វង្វេង​មិន​ដឹង​ទៅ​ខាង​ណា​ទៀត។ ខណៈ​នោះ ​ព្រះអង្គ​បាន​ទត​ឃើញ​ដំបូល​ផ្ទះ​មួយ​នៅ​ឆ្ងាយ ក៏​ខំ​ប្រឹង​តស៊ូជិះ​សេះ​សំដៅ​ទៅ​ភូមិ​នេះ។
ដោយ​អស់​កម្លាំង​ពេក ព្រះអង្គ​ក៏​សន្លប់​ទ្រាប លែង​ដឹង​ខ្លួន​នៅ​លើ​ខ្នង​សេះ ឯ​សេះ​ក៏​ចេះ​តែ​ដើរ​ទៅ​មុខ​រហូត​ដល់​ផ្ទះ​មួយ​នៅ​ចុង​ភូមិ។ ព្រះអង្គ​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ស្នាក់​នៅ​ផ្ទះ​​តូច​នៃ​គ្រួសារ​មួយ​ មាន​សមាជិក​បី​នាក់ ឪពុក​ម្ដាយ និង​កូន​ស្រី​ម្នាក់។ រស់​នៅ​ទី​នោះ ព្រះ​អង្គ​តែងតែ​ឃើញ​គ្រួសារ​នេះ ​ចម្អិន​ម្ហូប​ដដែលៗ​ ដែល​មាន​ដាក់​បន្លែ​ជាច្រើន​មុខ ហើយ​ព្រះអង្គ​នឹក​ងឿង​ឆ្ងល់​ក្នុង​ហឫទ័យ​ក៏​សួរ​ទៅ​កាន់ នាង​ជា​កូន​ស្រី​ថា តើ​នេះ​ជា​អ្វី? “គឺ​សម្ល​១០០មុខ" នាង​នោះ​ឆ្លើយ។
ងាក​មក​និយាយ​ពី​ព្រះបរមរាជវាំង​វិញ មាតាបិតា​មាន​កង្វល់​ជា​ខ្លាំង ​ដោយ​បាត់​ដំណឹង​ពី​ព្រះ​អង្គ​ម្ចាស់ ហើយ​បាន​បញ្ជា​គ្រប់​ពល​សេនា​ទាំង​អស់​តាម​រក​គ្រប់​ទី​កន្លែង។ គាប់​ជូន​​ពល​សេនា​បាន​ប្រទះ​ឃើញ​ព្រះអង្គ​ខណៈ​ដែល​ទ្រង់​កំពុង​តែ​យាង​កម្សាន្ត​ជាមួយ​នឹង​នាង​ក្រមុំ​ព្រៃ​ភ្នំ​​នៅ​ក្នុង​ចម្ការ​មួយ ហើយ​សេនា​ក៏​បាន​នាំ​ព្រះអង្គ​ចូល​រាជវាំង​វិញ​ា​ក្រោយ​ពី​បាន​ស្ដាប់​ដឹង​ដំណើរ​រឿង​ទាំង​អស់។
ពេល​បាន​ទៅ​ជួបជុំ​ព្រះ​មាតាបិតា​វិញ អ្វី​ដែល​ធ្វើ​ឲ្យ​ទ្រង់​នឹង​រលឹក​ជាង​គេ​គឺ នាង​ក្រមុំ​ដែល​បាន​ស្ល​សម្ល​ម្យ៉ាង​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​មិន​ដែល​ជួប។ ព្រះអង្គម្ចាស់ បាន​រៀបរាប់​ដំណើរ​រឿង​ទាំង​អស់​ប្រាប់​ទៅ​មាតាបិតា ហើយ​ពោល​ដដែល​ៗ​ថា "នៅ​ថ្ងៃ​ណា​មួយ​ទួល​បង្គំ​នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ទៅ​ភ្លក់​រសជាតិ​សម្ល​នោះ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ ​ហើយ​សោយ​ទៅ​ធ្វើ​ឲ្យ​ស្រួល​ខ្លួន​មាន​សុខភាព​ល្អ...”
ដោយ​ចង់​បំពេញ​ចិត្ត​កូន ណា​ក៏​ចង់​ដឹង​ថា​តើ​សម្ល​នោះ​មាន​រសជាតិ​ឆ្ងាញ់​ដល់​កម្រិត​ណា​បាន​ធ្វើ​ឲ្យ​បុត្រា​ខ្លួន​រំលឹក​មិន​ដាច់​ពី​មាត់​សោះ​នោះ ព្រះរាជា​ក៏​បាន​បញ្ជា​ពល​សេនា​ឲ្យ​រៀបចំ​ជំនិះ​ យាង​សំដៅ​ទៅ​ផ្ទះ​នាង​នោះ។
បំពេញ​សំណូមពរ​របស់​ព្រះរាជា​ នាង​ក្រមុំ រួម​ជាមួយ​ឪពុក​ម្ដាយ​និង​ញាតិ​មិត្ត​ទាំង​អស់​ បាន​មក​ជុំ​គ្នា​ធ្វើ​សម្ល ១០០ មុខ​នេះ​ថ្វាយ​ដល់​ព្រះរាជា។
សកម្មភាព​នៃ​អ្នក​ចម្អិន អ្នក​ខ្លះ​រក​នេះ អ្នក​ខ្លះ​រក​នោះ បន្ទាប់​មក​នាំ​គ្នា​ផ្សែផ្សំ​បន្លែ គ្រឿង​និង​កូរ​ចូល​គ្នា ​មើល​ទៅ​ពិត​ជា​ស័ក្ដិសម​នឹង​ឈ្មោះ​នេះ​ណាស់។ ពេល​នោះ​ ព្រះរាជា​ពិត​ជា​ទប់​ហឫទ័យ​​មិន​បាន​ ក៏​សុំ​ភ្លក់​សាកមើល "ឆ្ងាញ់​មែន! តែ​ដូច​ជា​ខ្វះ​អ្វី​ម្យ៉ាង...”។ ​ព្រះរាជា​មាន​បន្ទូល​ក្រោយ​ភ្លក់។ ពេល​នោះ​ស្រាប់​តែ​ព្រះអង្គ ងាក​ទៅ​​ឃើញ​អង្ករលីង​នៅ​ក្បែរ​នោះ ក៏​បង់​ចូល​ទៅ​ក្នុង​ខ្ទះ​សម្ល ហើយ​ភ្លក់​មើល​ម្ដង​ទៀត​ហើយ​លាន់​មាត់​ថា "ឆ្ងាញ់​ណាស់ៗ!"។
នឹក​មិន​អស់​ចិត្ត​នឹង​ឈ្មោះ​សម្ល​នេះ ដោយសារ​ព្រះអង្គ​ទត​ឃើញ​សកម្មភាព​នៃ​អ្នក​ចម្អិន​កូរ​រហូត​នោះ ព្រះរាជា​ក៏​មាន​បន្ទូល​ទៀត "សម្ល​នេះ ឃើញ​តែ​កូរ បើ​ដូរ​ឈ្មោះ​ទៅ​ជា​សម្ល​កកូរ​ទើប​ត្រូវ​ជាង"។ ពេល​នោះ អ្នក​ស្រុក​ទាំង​អស់​នៅ​ទីនោះ​ក៏​បាន​ស្រែក​ហ៊ោគាំទ្រ​នឹង​ឈ្មោះ​ថ្មី​នៃ​មុខ​ម្ហូប​ខ្មែរ​មួយ​នេះ។
ព្រះអង្គ​មាន​ក្ដី​សោមនស្ស​ជា​ខ្លាំង​ដែល​បាន​ស្គាល់ ជួយ​ផ្សំ​គ្រឿង​និង​ថែម​ទាំង​បាន​ដូរ​ឈ្មោះ​សម្ល​ដែល​មាន​រសជាតិ​ឆ្ងាញ់​របស់​ខ្មែរ​មួយ​មុខ​នេះ ហើយ​ចាប់​ពី​ពេល​នោះ​មក សម្ល​កកូរ​កាន់​តែ​​និយម​ចម្អិន​ជា​លំដាប់​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។]

លោកអ៊ាន សុធាវី អនុប្រធាននាយកដ្ឋានអភិវឌ្ឍវប្បធម៌
យ៉ាង​ម៉េច​ដែរ​ក្រោយ​ពី​បាន​ស្ដាប់​រឿង​ដំណាល​ទាក់ទង​នឹង​មុខ​ម្ហូប​សម្ល​កកូរ​ខ្មែរ។ គេ​​សង្កេត​ឃើញ​ថា សម្ល​មួយ​មុខ​នេះ​មាន​ដើម​កំណើត​ពី​អ្នក​រស់នៅ​តាម​ព្រៃ​ដាច់​ស្រយាល​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ក្នុង​ការ​ផ្សំ​បន្លែ​ដែល​មាន​មក​ចម្អិន​ធ្វើ​ជា​ម្ហូប​ទទួល​ទាន​ប្រចាំ​ថ្ងៃ​ប្រកប​ដោយ​រសជាតិ​ឆ្ងាញ់​ពិសា។​ យ៉ាង​ណា​មិញ ដោយសារ​ខ្មែរ​មាន​វប្បធម៌​ចេះ​ជួយ​គ្នា ចេះ​ចែករំលែក​គ្នា​ទើប​បាន​ធ្វើ​ឲ្យ​មុខ​ម្ហូប​ខ្មែរ​មួយ​នេះ​កាន់​តែ​ត្រូវ​បាន​គេ​ស្គាល់ និង​និយម​ធ្វើ​តៗ​គ្នា​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។
ប្រវត្តិ​នៃ​រឿង​ដំណាល​ទាក់ទង​នឹង​ “សម្ល១០០​មុខ ឬ​សម្ល​កកូរ ” នេះ​ត្រូវ​បាន​ផ្ដល់​ដោយ​លោក អ៊ាន សុធាវី អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌៕













“នំបញ្ចុក​” គឺ​ជា​មុខ​ម្ហូប​មួយ​ប្រភេទ​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចូលចិត្ត កើត​ឡើង​​ពី​ការ​​រួម​ផ្សំ​អំពី​ភោគ​ផល​ មាន​សម្បូរ​ហូរ​ហៀរ​នៅ​ក្នុង​ប្រទេស​ពិតៗ សម្រាប់​ជា​ម្ហូបអាហារ​គ្រាន់​សម្រាប់​បំពេញ​ក្រពះ​ផង​ និង​មាន​នៅ​ក្នុង​ពិធី​ជប់​លៀង​ផ្សេង​ៗ​ផង​នៅ ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​​។ ជាទូទៅ​ នំបញ្ចុក​មាន​ជីវ​ជាតិ​សំខាន់​ច្រើន​យ៉ាង​ ដោយ​សារ​គ្រឿង​ផ្សំ​ផ្សេងៗ​ដទៃ​ទៀត​ដូចជា៖​ មាន​ទឹក​សម្ល​​ និង​របោយ​បន្លែ​ ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ និង​តាម​តំបន់​នីមួយៗ។
នំ​បញ្ចុក​ក៏​បាន​វិវត្ត​ ​តួនាទី​យ៉ាង​សំខាន់​ខ្លាំង​ឡើង​ថែម​ទៀត​​​ ទៅ​តាម​​​​​ចំណង់​ចំណូល​ចិត្ត​របស់​ប្រជាជាតិ​​ ដែល​វា​សឹង​តែ​ជា​ចំណី​ពេល​ព្រឹក​ ពេល​រសៀល​ ពេល​ល្ងាច​ ឬ​ប្រើ​ជំនួស​បាយ​ម្ដងម្កាល​ថែម​ទៀត​ផង។ ដោយ​សារ​មាន​សារៈសំខាន់​ដូចនេះ​ហើយ ទើប​នំបញ្ចុក​ក៏​បាន​ក្លាយ​ជា​មុខ​របរ​មួយ​ដ៏​ប្រសើរ​ប្រចាំ​ជីវភាព​គ្រួសារ​​របស់​ប្រជាជន​ខ្មែរ​យើង​។
អ្នក​ស្រី​ស៊ីភេន ជា​អ្នក​លក់​នំបញ្ចុក​ ដោយ​គាត់​ដើរ​លក់​នៅ​ម្ដុំ​រង្វង់​ផ្សារ​ដើម​ថ្កូវ​ និយាយ​ថា “ខ្ញុំ​លក់​នំបញ្ចុក​នេះ​​អស់​រយៈពេល​៨ឆ្នាំ​មក​ហើយ​ ហើយ​ខ្ញុំ​លក់​នំបញ្ចុក​តែ​សម្ល​ប្រហើរ​ប៉ុណ្ណោះ​។ អ្នកស្រី​ស៊ីភេន ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​កំពត​បាន​និយាយ​ថា នំបញ្ចុក​សម្ល​ប្រហើរ​នេះ​ មាន​ពីរ​ប្រភេទ​ ​ទឹក​សម្ល​ពណ៌​ស និង​ទឹក​សម្ល​ពណ៌លឿង​។ អ្នក​ស្រី​បាន​បញ្ជាក់​ថា សម្ល​ពណ៌​លឿង​ភាគ​ច្រើន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និយម​ហូប​ខ្លាំង​ណាស់ ដែល​សម្ល​លឿង​នេះ​ គេ​លាយរ​មៀត​​បន្តិច​ និង​ដាក់​ដូង​។ ប៉ុន្តែ​ ​បើ​នៅ​ខេត្ត​កំពត​ឯណោះ​វិញ​ គេ​និយម​ញុំា​នំបញ្ចុក​សម្ល​ពណ៌ស​ ដែល​មាន​លាយ​ខ្ជាយ​ តែ​មិន​មាន​ដាក់​ដូង​នោះ​ទេ។
អ្នកស្រី​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ គឺ​និយម​ចូលចិត្ត​នំបញ្ចុក​គាត់​ណាស់​​ ទាំង​កម្មករ បុគ្គលិក​ក្រុមហ៊ុន និង​អ្នក​មាន​នៅ​តាម​ផ្ទះ​វីឡា​ក៏​មាន​ដែរ​។ អ្នកស្រី​ក៏​បាន​បញ្ចាក់​ថា នំបញ្ចុក​១ចាន​ តម្លៃ​ត្រឹម​តែ​១៥០០រៀល ហើយ​ក្នុង​១ថ្ងៃ ​អ្នកស្រី​​អាច​រក​ប្រាក់​ចំណូល​បាន​២ម៉ឺន​ទៅ​៣ម៉ឺន​រៀល​គ្រាន់​បាន​ចិញ្ចឹម​ជីវិត និង​បង់​ថ្លៃ​ជួល​ផ្ទះ​គេ​ដែរ​។
កញ្ញា​កក្កដា សិស្ស​នៅ​វិទ្យាល័យ​ព្រះយុគន្ធរ​ បាន​និយាយ​ថា “យូរៗម្ដង​ខ្ញុំ​ញុំា​នំ​បញ្ចុក​ ខ្ញុំ​គិត​ថា វា​ពិត​ជា​ឆ្ងាញ់​ណាស់​ ហើយ​វា​ថែម​ទាំង​អាច​សន្សំ​លុយ​កាក់​បាន​ថែមទៀត​ផង មានន័យ​ថា វា​ថោក​ហ្នឹង​ណា”។ កញ្ញា​ក៏​បាន​លើក​ដែរ​ថា នំបញ្ចុក​ក្រៅ​ពី​មាន​ទឹក​សម្ល​ដែល​មាន​ឱជារស​ គឺ​វា​មាន​គ្រឿង​ផ្សំ​ច្រើន​ ដូច​ជា​បន្លែ​ គ្រប់​មុខ​ ដែល​ធ្វើ​ឲ្យ​អ្នក​ញុំា​ អាច​ញុំា​បាន​យ៉ាង​ងាយ​ ហើយ​បន្លែ​ជួយ​ដល់​សារពាង្គ​កាយ​ថែម​ទៀត​ផង។
កញ្ញា​ឆវី ជា​បុគ្គលិក​របស់​អង្គការ​អ៊ីលឹម ដែល​មាន​ទីតាំង​ម្ដុំ​ផ្សារ​ដើម​ថ្កូវ និយាយ​ដែរ​ថា “ខ្ញុំ​ចូល​ចិត្ត​ញុំា​នំបញ្ចុក​ស្ទើរ​ជា​រៀង​រាល់​ព្រឹក​ នៅ​ពេល​មាន​អ្នក​លក់​នំបញ្ចុក​រែក​កាត់​កន្លែង​ខ្ញុំ​ធ្វើ​ការ​”។ ឆវី និយាយ​ថា បាន​ជា​នាង​ចូល​ចិត្ត​ញុំា​នំបញ្ចុក​ ដោយ​សារ​នំបញ្ចុក​ជា​របស់​ខ្មែរ​ ខ្ញុំ​ចង់​លើក​តម្កើង​ម្ហូប​ខ្មែរ​ផង​ និង​វា​មាន​រស់​ជាតិ​ឆ្ងាញ់​ ដោយ​សារ​ទឹក​សម្ល​ និង​មាន​បន្លែ។
អ្នកស្រី​​ស៊ីភេន​បាន​បញ្ជាក់​ថា “ក្រៅ​ពី​របរ​នំបញ្ចុក​នេះ​ ខ្ញុំ​មិន​ចេះ​ធ្វើ​អ្វី​នោះទេ​ វា​ជា​របរ​មួយ​តាំង​ពី​ដូនតា​ទៅ​ហើយ​”។
សម្ល​ប្រហើរ​នំបញ្ចុក មានគ្រឿង​ផ្សំ​ដូច​ជា​៖ ត្រី​ឆ្អើរ ​ឬ​សាច់​ត្រី​ស្រស់​ស្ងោរ​ឆ្អិន ប្រហុក ស្លឹក​គ្រៃ ខ្ទឹម​ស ខ្ជាយ រមៀត អំបិលនិង​ស្ករ។
វិធីស្ល
១. ត្រីឆ្អើរ ឬត្រីស្ងោរ បេះ​យក​សាច់​ឲ្យ​ល្អិតៗ។
២.​ ស្លឹក​គ្រៃ​ហាន់​ល្អិតៗ​បុក​ឲ្យ​ម៉ត់ ដាក់​ខ្ទឹមស​ ខ្ជាយ​ រមៀត បុក​លាយ​ជាមួយ​គ្នា។
៣.​យក​សាច់​ត្រី​ដែល​បេះ​រួច​មក​បុក​លាយ​ជាមួយ​គ្រឿង។
៤. ដាំ​ទឹក​ឲ្យ​ពុះ​ ជ្រុំ​ប្រហុក​ រួច​បង់​សាច់​ត្រី ដែល​បុក​លាយ​ជាមួយ​គ្រឿង។
៥. ដាំ២-៣អំពុះ​ទើប​បង់​អំបិល ស្ករ ភ្លក់​​​តាម​​ការ​ចូលចិត្ត​ជា​ការ​ស្រេច។

១១ចំណុច​បុរស​ចង់ដឹងពី​នារី

តើ​អ្នក​ដឹង​ទេ​អ្វី​ដែល​បុរស​ចាប់អារម្មណ៍​មើល​នារី​ដំបូង​បំផុត​នោះ? បើ​អ្នក​ដឹង​មុន​វា​ជា​រឿង​ល្អ​បំផុត​ជួយ​ឲ្យ​អ្នក​ឆាប់​ទទួល​បាន​ភាព​ទាក់ទាញ​ពី​បុរស។ បុរស​តែង​ចាប់​អារម្មណ៍​លើ​នារី​ត្រង់​ចំណុច​ផ្សេង​គ្នា​ តែ​ខាង​ក្រោម​នេះ​ជា​ចំណុច​រួម​ដែល​បុរស​ទូទៅ​អាច​នឹង​សម្លឹង​​មក​អ្នក។
១. សក់​ដ៏​គួរ​ឲ្យ​ទាក់ទាញ​របស់​អ្នក
ជា​ធម្មតា​ពេល​បុរស​សម្លឹង​មើល​នារី​ ភ្នែក​របស់​គាត់​តែង​បាញ់​ចំ​មុខ​របស់​នាង​ ចង់​ដឹង​ថា​នាង​ស្អាត​ឬ​អត់? តែ​បន្ទាប់​មក​គាត់​នឹង​ក្រឡេក​ឆ្វាច​ទៅ​មើល​សក់​របស់​នាង​។ បុរស​មួយ​ចំនួន​យល់​ថា​សក់​អាច​ឆ្លុះ​បញ្ចាំង​ពី​សម្រស់​និង​ចរិត​របស់​នារី។ ដូច្នេះ​ត្រូវ​ច្បាស់​ថា​សក់​របស់​អ្នកមាន​ពន្លឺ រស់រវើក​និង​មាន​ក្លិន​ក្រអូប។ ទោះ​ជា​អ្នក​រវល់​​មិន​បាន​ទៅ​ធ្វើ​ម៉ូដ​ តែ​យ៉ាង​ហោច​ណាស់​​ត្រូវ​ច្បាស់​ថា​វា​ស្អាត​និង​មាន​របៀប។
២. ស្ទិល​ឈរ
ឈរ​បញ្ឈរ​ក្បាល​ត្រង់​និង​ត្រង់​ខ្លួន​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ទំនុក​ចិត្ត​និង​ភាព​សិចស៊ី។ ដូច្នេះ​ត្រូវ​ព្យាយាម​ឈរ​ឲ្យ​បាន​ត្រង់​ខ្លួន​និង​ប្រយ័ត្នប្រយែង​ចំពោះ​កាយវិការ​ដៃ​ជើង​ ជា​ពិសេស​កុំ​ឈរ​ហែក​ជើង​ឲ្យ​សោះ។
៣. មិត្ត​របស់​អ្នក
វា​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​មិត្តភ័ក្ដិ​អាច​ជះ​ឥទ្ធិពល​ដល់​អ្នក​ដែរ​នោះ។អ្នក​ធ្លាប់​លឺ​ពាក្យ​មួយ​ឃ្លា​ថា​ត្រី​មួយ​កន្ត្រក​បើ​ស្អុយ​មួយ​គឺ​ស្អុយ​ទាំង​អស់​ទេ? បើ​មិត្ត​របស់​អ្នក​មាន​ចរិត​មិន​សមរម្យ​ មាត់​លឺៗ មិន​ចេះ​អៀនខ្មាស​ និង​ប្រើ​ពាក្យ​មិន​គួរ​គប្បី​នោះ ក្រុម​បុរស​នឹង​វាយ​តម្លៃ​ថា​អ្នក​ក៏​ជា​មនុស្ស​បែប​នឹង​ដែរ​ទោះ​ជា​អ្នក​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ។
៤. បបូរ​មាត់
ការ​ថើប​គឺ​ជា​ឱសថ​ស័ក្ដិសិទ្ធិ​ព្យាបាល​ជំងឺ​តានតឹង​អារម្មណ៍​ ហើយ​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ មនុស្ស​ភាគ​ច្រើន​បាន​ចំណាយ​ពេល​ប្រហែល​ជា​២០១៦០នាទី​ទៅ​លើ​ការ​ថើប​ក្នុង​មួយ​ឆាក​ជីវិត។ ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​នោះ​ទេ​ដែល​បុរស​ចាប់​អារម្មណ៍​លើ​បបូរ​មាត់​របស់​អ្នក​នោះ​ ព្រោះ​គាត់​ចង់​ដឹង​ថា​វា​ទន់​ឬ​រលោង? ពណ៌​ក្រហម​ឬ​ស៊ីជម្ពូ? មាន​ពន្លឺ​និង​អាច​ថើប​បាន​ទេ?
៥.​ពេល​អ្នក​រាំ
នារី​ដែល​រាំ​បាន​ល្អ​បង្ហាញ​ពី​លក្ខណៈ​វិនិច្ឆ័យ​មួយ​ចំនួន​ដូចជា នាង​មាន​ជំនឿ​ចិត្ត​លើ​ស្បែក​ស្អាត​របស់​នាង នាង​ដឹង​ពី​របៀប​ធ្វើ​ឲ្យ​សប្បាយ និង​មិន​បារម្ភ​ពី​ចលនា​សុដន់​របស់​ខ្លួន។
៦.​អ្វី​ដែល​អ្នក​យក​តាម​ខ្លួន
ជឿ​ទេ​ថា កាបូប​ដៃ​ ទូរស័ព្ទ​និង​របស់​ផ្សេង​ទៀត​​អាច​បង្ហាញ​ពី​អាកប្បកិរិយា​របស់​អ្នក​បាន។ យើង​អាច​និយាយ​បាន​ថា​ នារី​ដែល​កាន់​កាបូប​ធំ​គឺ​ពោរពេញ​ដោយ​គ្រឿង​សំអាង​ ហើយ​នារី​ដែល​កាន់​សៀវភៅ​ជា​មនុស្ស​ដែល​ស្រលាញ់​ការ​សិក្សា។
៧. ស្នាម​ញញឹម
បុរស​ពិត​ជា​ចាប់​អារម្មណ៍​នឹង​ស្នាមញញឹម​របស់​នារី​ព្រោះ​ជា​ទូទៅ​ពួក​គេ​ចង់​ដឹង​ថា​ តើ​នារី​ម្នាក់​នោះ​ញញឹម​ដោយ​ស្មោះ​ឬ​ធ្វើ​ជា​ញញឹម។ ដូច្នេះ​ត្រូវ​រៀប​ចំ​ស្នាម​ញញឹម​ឲ្យ​បាន​ល្អ​ ច្បាស់​ថា​ធ្មេញ​របស់​អ្នក​ស្អាត​គ្មាន​​អ្វី​ជាប់​ដែល​ធ្វើ​ឲ្យ​ខូច​សោភ័ណភាព​ឡើយ។

៨. កែង​ស្បែក​ជើង
កែង​ស្បែក​ជើង​ខ្ពស់​ជា​ចំណុច​ដែល​បុរស​ចាប់​អារម្មណ៍​មួយ​ដែរ ព្រោះ​វា​បង្ហាញ​ពី​ភាព​សិចស៊ី​ រឹង​មាំ​និង​អង់អាច​។ យក​ល្អ​ស្បែក​ជើង​របស់​អ្នក​គួរ​តែ​មាន​ទាំង​​កែង​ខ្ពស់​និង​ទាប ​តែ​យ៉ាង​ហោច​ណាស់​ពាក់​កែង​ខ្ពស់​ឲ្យ​បាន​២ដង​ក្នុង​មួយ​សប្ដាហ៍។
៩.​របៀប​ដែល​អ្នក​សំញែង
ការ​បង្ហាញ​ពី​ចំណុច​អង់អាច​ជា​អ្វី​ដែល​បុរស​ចាប់​អារម្មណ៍​បំផុត។ វា​ជា​ការ​ពិត​ដែល​ដំណើរ​ដើរ​ដ៏​មាន​ទំនុក​ចិត្ត​​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​បុរស​សម្លឹង​មិន​ហ៊ាន​ព្រិច​ភ្នែក​។ តែ​មិន​ចាំបាច់​ដើរ​ដូច​មនុស្ស​ក្រអឺតក្រទម​ឬ​ដូច​អ្នក​បង្ហាញ​ម៉ូដ​នោះ​ទេ។
១០. អត្តចរិត
ប្រហែល​នេះ​ជា​ចំណុច​សំខាន់​បំផុត​ដែល​បុរស​ត្រូវ​គិត។ នារី​ដែល​ស្អាត​តែ​មាន​ចរិត​មិន​ល្អ​គឺ​មិន​មែន​ជា​អ្វី​ដែល​បុរស​ត្រូវ​ការ​នោះ​ទេ។ គ្មាន​បុរស​ណា​ម្នាក់​ចង់​ធ្វើ​បាប​ខ្លួន​ទ្រាំ​នឹង​ចរិត​មិន​ល្អ​របស់​អ្នក​នោះ​ទេ។
១១. សុដន់​និង​ត្រគាក
នេះ​ជា​ចំណុច​ក្ដៅ​គគុក​ដែល​បុរស​ចង់​ដឹង​ទាក់ទង​ទៅ​នឹង​ទំហំ រូបរាង​និង​ភាព​ស្វាហាប់​។ ដូច្នេះ​នារី​កុំ​ព្រងើយ​ត្រង់​ចំណុច​នេះ​ឲ្យ​សោះ កែខៃ​យ៉ាង​ណា​ឲ្យ​បាន​ប្រសើរ​ហើយ​អាវ​ក្នុង​ក៏​មាន​ប្រយោជន៍​សម្បើម​ដែរ​សម្រាប់​អ្នក។

ធាត់​មិនមែន​ជា​បញ្ហា​ទៀត​ទេ!

ប្រសិន​បើ​អ្នក​លើស​ទម្ងន់​មាន​ន័យ​ថា​អ្នក​មាន​កាឡូរី​ច្រើន​ជាង​រាងកាយ​ត្រូវ​ការ។ ការ​ស្តុក​ទុក​កាឡូរី​ច្រើន​នឹង​ជំរុញ​ឲ្យ​អ្នក​ធាត់​យ៉ាង​រហ័ស។ គ្រប់​សកម្មភាព​នៃ​រាងកាយ​អ្នក​ ដូចជា​ការ​ដើរ​ ដកដង្ហើម​ និង​ធ្វើ​ការ​ គឺ​សុទ្ធ​តែ​ត្រូវ​ការ​ថាមពល តែ​មិន​អាច​លើស​កំណត់​បាន​ទេ។
១. បើ​ចង់​ស្រក​ទម្ងន់​ ចាំបាច់​ត្រូវ​ប្ដូរ​ទម្លាប់​ញ៉ាំ​របស់​អ្នក ដោយ​ជ្រើសរើស​នូវ​អាហារ​ណា​ដែល​មាន​កាឡូរី​តិច​បំផុត។
២. ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់។ ដើរ​១ម៉ោង​ក្នុង​១ថ្ងៃ​ អាច​ជួយ​ឲ្យ​អ្នក​ស្រក​៣០០ក្រាម​ក្នុង​មួយ​សប្ដាហ៍។ ការ​ហាត់​ប្រាណ​និង​បន្ថយ​ការ​ញ៉ាំ​ជា​វិធីសាស្ត្រ​ល្អ​បំផុត​ក្នុង​សម្រក​ទម្ងន់។
៣. ញ៉ាំ​ទឹក​២ឬ៣លីត្រ​ក្នុង​១ថ្ងៃ។ ជាពិសេស​ញ៉ាំ​បន្លែ​ ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន។
៤. ញ៉ាំ​កាហ្វេ​ឬ​តែ​ កុំ​ដាក់​ស្ករ។
៥. កុំ​រំលង​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​។ ម្យ៉ាង​ទៀត​គួរតែ​ញ៉ាំ​តិចៗច្រើន​ដង​ ប្រសើរ​ជាង​ញ៉ាំ​តិច​ដង​ច្រើនៗ។
៦. ផឹក​ទឹក​១កែវ​ មុន​ពេល​និង​ក្រោយ​ពេល​អាហារ។

ថែរក្សា​ស្បែក​ជា​ប្រចាំ?

ផ្ទៃមុខ​គឺ​ជា​ផ្នែក​​សំខាន់​នៃ​រាងកាយ​ និង​ជា​ចំណុច​គួរ​បារម្ភ​បំផុត​សម្រាប់​យើង​គ្រប់​គ្នា។ បើ​ចង់​បាន​ស្បែក​ដែល​ស្រស់​ស្អាត ទាក់ទាញ​ និង​គ្មាន​ទាស់​នោះ​ទាម​ទារ​ការ​យកចិត្តទុកដាក់​ជា​ប្រចាំ។ មិន​មែន​ជា​​កិច្ចការ​ងាយ​ស្រួល​ទេ​មែន​ទេ? សូម​ងាក​មក​ស្ដាប់​អ្នក​ជំនាញ​មួយ​ចំនួន​ដែល Sabay បាន​ដក​ស្រង់​មក​ជូន​មិត្ត​អ្នក​អាន​ទាក់​ទង​នឹង​ការ​ថែរក្សា​ស្បែក​មុខ​នេះ​ឯង។
លាង​សំអាត​មុខ​អ្នក ៖ ធ្វើតាម​វិធី​ដែល​សមស្រប​ដើម្បី​កម្ចាត់​ធូលី​ដី​ចេញ​ពី​ស្បែក​ព្រម​ទាំង​ដើម្បី​​ទុក​ផ្លូវ​ឲ្យ​សារធាតុ​ចិញ្ចឹម​ស្បែក​បាន​ជ្រាប​ចូល ដោយ​វិធី៖
ដំបូង​លាង​មុខ​អ្នក​ដោយ​ទឹក​ស្អាត​ធម្មតា រួច​​ទើប​​ប្រើ​ម្រាមដៃ​លាប សារធាតុ​លាង​សំអាត(cleanser) ទុក​ចោល​ប្រមាណ ៣០វិនាទី។
លាង​ជម្រះ​ដោយ​ទឹក​ឲ្យ​អស់​សារធាតុ​នោះ
ជ្រើសរើស​កន្សែង​ជូត​ដែល​ទន់ ជូន​ថ្នម ដើម្បី​រក្សា​ភាព​ទន់​ល្មើយ​និង​សំណើម
ផ្ដល់​សំណើម​ឲ្យ​ស្បែក៖ មាន​សារសំខាន់​ណាស់ ជា​ពិសេស​​សម្រាប់​អ្នក​ដែល​មាន​ស្បែក​មុខ​ស្ងួត ហើយ​អាច​វិវត្ត​តួនាទី​ការពារ​ស្បែក កាត់​បន្ថយ​ភាព​គគ្រើម​លើ​ស្បែក និង​មើល​ទៅ​ស្រស់​ថ្លា​បាន​មួយ​កម្រិត។ តែ​កុំ​ភ្លេច​ណា! ប្រសិន​បើ​អ្នក​គិត​ថា​ស្បែក​អ្នក​ត្រូវការ​សំណើម សូម​កុំ​ភ្លេច ប្រុង​ប្រយ័ត្ន​បំផុត​ក្នុង​ការ​ជ្រើស​យក​សារជាតិ​បន្ទន់ និង​ផ្ដល់​សំណើម​ឲ្យ​បាន​សមស្រប ត្រូវ​នឹង​ប្រភេទ​ស្បែក​អ្នក…។ បើ​មិន​ដូច​នោះ​ទេ​វា​នឹង​បំផ្លាញ​ស្បែក​អ្នក​ទៅវិញ​មិន​ខាន។
ការ​ការពារ​កម្ដៅ​ថ្ងៃ៖ គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​​ថា​កម្ដៅ​ថ្ងៃ​នេះ​ហើយ​ដែល​កំពុង​បំផ្លាញ​ស្បែក​អ្នក​រាល់​ថ្ងៃ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ឡើង​ជ្រីវជ្រួញ ចាស់​ជាង​វ័យ និង​រហូត​អាច​ក្លាយ​ជា​មហារីក​ទៀត។ ដូច​នេះ​ចាំបាច់​ដូច​គ្នា ដែល​គួរ​មាន​​របាំង​ការពារ​កាំរស្មី UV នៃ​ព្រះអាទិត្យ ដែល​អាច​ជា
ឡេ ក្រែម ជែល ឬ​ស្ព្រាយ៍ សម្រាប់​លាប ឬ​បាញ់​លើ​ផ្ទៃមុខ​អ្នក
salve ឬ​ស្ទិក ដែល​អាច​លាប​លើ​បបូរមាត់ ច្រមុះ និង​ត្របក​ភ្នែក
សារធាតុ​ជួយ​ផ្ដល់​​សំណើម​ស្បែក ដែល​មាន​ក្នុង​កូន​កន្សែង​ត្រជាក់​ជូត​មុខ​អ្នក
វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ
កញ្ចក់​ការពារ និង​ទប់​កម្ដៅ​ថ្ងៃ​ដែល​អាច​ដាក់​ភ្ជាប់​បង្អួច​ឡាន បន្ទប់ ឬ​ការិយាល័យ កុំឲ្យ​ចូល​មក​ដល់​ស្បែក​មុខ​អ្នក។

អ្វីខ្លះដែលជាសត្រូវនឹងនារី?

សម្រាប់រូបរាងខាងក្រៅ៖
១ ស្បែកស្ងួតគ្មានសំណើម។
២ ភ្នែកកករល្អក់និងរូងជ្រៅដោយសារគេងមិនគ្រប់។
៣ មានក្លិនខ្លួនមិនល្អ។
៤ សក់អស់ភាពជាធម្មជាតិ។
៦ បបូរមាត់ប្រេះ។
៧ ក្រចកដៃជើងកខ្វក់មិនបានសម្អាត
៨​ កែសម្ផស្សដល់ថ្នាក់ដូចតុក្កតាជ័រ។
ឥរិយាបថក្នុងសង្គម៖
១ គិតតែពីខ្លួនឯង​​ អាត្មានិយម។
២ តែង​ខ្លួនមិន​គិតពី​ស្ថានភាព​រស់​នៅពិត​និង​បរិយា​កាស​ជុំវិញ​ខ្លួន។
៣ មិនដែលចង់ទទួលភារៈជាម្តាយ(បំបៅកូន)។
៤ រលាស់សក់មិនប៉ះពាល់កិច្ចការផ្សេងៗ។
៥ ដើរលេងមិនខ្វល់ពីសុវត្ថិភាព។
៦ និយាយស្តីអាសគ្រាម។
៧ គំរោះគំរើយពេក និងមាយាជ្រុល។
៨ ឆាប់យំសូម្បីតែរឿងតិចតួច។
៩ មិនមាន ជំនាញ និង រង់ចាំតែ ពឹងផ្អែក លើទេវបុត្រសេះស។
បើអ្នកមានចំនុចទំាងប៉ុន្មានខាងលើនេះ ចូរ​​កុំឆ្ងល់​អោយសោះ​​ថាហេតុអី​​ក៏​គ្មាន​បុរស​ណា​​ចង់រួម​ជីវិត​ពិតប្រាកដ​ជាមួយ​អ្នករឺ​ក៏មិន​ចម្លែកទេ​ដែលមាន​ជីវិត​អាពាហ៍ពិពាហ៍​បរា​ជ័យនោះ។