សូមអគុណដែលបានចូលមកទស្សនា blogដ៍អស្ចារ្យនេះសូមអោយអ្នកទាំងអស់គ្នាមានសុខភាពល្អបា្រជ្ញាឈ្លាសវៃនិងសម្រស់កាន់តែស្អាត

អាស័យដ្ធានទំនាក់ទំនង​ 068451816 hemchanbormey@gmail.com

ចំនួនអ្នកចូលទស្សនា blog

កំសាន្ត

ស្នេហាត្រូវការដុលា្ល

LOVE NEEDS DOLLAS
ព្រះច័ន្ទពេញវង្សរះលើ SKY                         MIND MISS ឆោមឆាយក្នុងឱរ៉ា
WHY YOU ឃ្លាតទៅមិនវាចា                      ធ្វើអោយរៀមរ៉ាសែន SUFFER
រូប ME POOR ពិតតែចិត្តស្មោះ                    MY HEART អាឡោះស្រណោះស្នេហ៍
LOVE YOU មែនពិតឥតកែប្រែ                   រាល់យប់ថ្ងៃខែ MISS DARLING
មានតែ MISERY NEARLY DIE ព្យាយាមមិន​ CRY TRY FORGET
YOU TOLD ME ថារូបបង LATE គ្មានអ្វី FORGRET LET BY ONES
លុះដល់ THIS TIME I KNOW ច្បាស់       WHY YOU ប្តូរផ្លាស់ចាកចោលបង
រូប ME POOR ណាស់ខុសបំណង              ដែលស្រស់នួនល្អងប៉ង IN LIFE
DOLLARS សំខាន់ជាងភក្តី                           អូនយកស្នេហ៍ថ្មី FORGET បង
FORGET ទាំងអស់រឿងកន្លង                       FORGET រូបបងជាសង្សា
GOOD BYE ក្តីស្នេហ៍ប្រែចិន្តា                        IN MIND ឈឺផ្សារគ្មានរសាយ
PLEASE ជួបគេចុះអោយសប្បាយ            ធ្វើម្តេចឆោមឆាយ LOVE NEED DOLLARS

អត្ថប្រយោជន៍ក្រមា

អំបោះក្នុងកីច្នៃជាក្រមា                                សំខាន់អស្ចារ្យសំរាប់អ្នកប្រើ
ផ្ត​​​ល់នូវក្តីសុខ​សព្វមុខសារពើ                     ខ្លាចតែអ្នកប្រើមិនយល់តំលៃ​។
ក្រមាតូចមួយជួយបានគ្រប់គ្រា                 គ្រប់ខែរងារដណ្តប់ជួសស្បៃ
ជួយជាកំរាលក្រាលគេងយប់ថ្ងៃ               ​វេចបាយចំណីតាមក្តីបំណង។
អ្នកធើ្វចំការក្រមាជាឈ្នួត                          ទទូរបង់ជួតពូតជាចំណង
គួចថ្នក់ដក់ងាយសំពាយជាយខ្នង           ជាអង្រឹងចងសំរាប់កូនង៉ា។
ផ្លាស់ប្តូរងូតទឹក​ព្រឹក​ល្ងាចយប់​ថ្ងៃ             កសិករ​ប្រុស​ស្រី​ប្រើ​ក្រមា
ជូត​ទឹកជូត​ញើសសំអាតកាយា                បត់កល់កេសា​ជំនួស​ខ្នើយកើយ។
ថ្ងៃ​ក្តៅ​បែក​ផ្សែងហួត​ហែង​ស្ងួតអង្គ         ក្រមាបត់បង់បក់​ឲ្យរហើយ
ជួយជា​កំ​លាំង​ញាំង​ចិត្តឲ្យ​ស្បើយ           ប្រាណ​ល្ហែបែរល្ហើយបានធូរ​អារម្មណ៍។
បើអ្នកប្រើចេះស្គាល់យល់តំលៃ               ក្រមាមានន័យប្រពៃពិតណាស់
ចេះប្រើចេះថែនៅក្បែជាមិត្ត​               ​      បើមិនចេះគិតពិតបង់អាសារ។
ក្រមាជាមិត្តពិតជាត្រឹមត្រូវ                        កុំប្រើខុសផ្លូវនាំអាស្រូវការ
ខ្លះគិតល្ងិតល្ងង់ចង់មរណា                       បែរយកក្រមាទៅចងក​​ ក
ក្រមាល្អស្រស់ស្មោះពិតប្រពៃ                  ក្រមាមានន័យដូចជាអ្នកក្រ
ក្រមាអ្នកស្រែខ្មែរកសិករ                           ក្រមាក្រីក្រតស៊ូជីវិត។

ជា សំណាង​ “អត់​បែក​បាក់​​គូស្នេហ៍​ទេ​​” ​

លោក ជា​ សំណាង និង​គូស្នេហ៍ចេញ​មុខ​បញ្ជាក់​ថា ​​គ្មាន​​ជម្លោះ​ប្រេះ​ឆា​​ណា​មួយ​ឈាន​ដល់​បែក​បាក់​​​គ្នា​រវាង​លោក​ទាំង​ ពីរ​ដូច​គេ​​ចុះ​ផ្សាយ​​​​នោះ​​​ទេ។​ ​អាជីព​សិល្បៈ​​របស់​លោក​វិញ​ក៏​​​មិន​មែន​សម្ដែង​ដើម្បី​បំបាត់​ទុក្ខ​នោះ​ដែរ​​...
featured

សួស វីហ្សា ឆ្លើយ​តប មាស សាឡី

កញ្ញា​សួស វីហ្សា ​​​ដែល​ជា​តារា​ចម្រៀង​​ក្នុង​ផលិតកម្ម​ Rock​​ សំដែង​ប្រតិកម្ម​ភ្លាមៗ​ការ​ដែល​ថា​នាង​ធ្លាប់​ភ្ជាប់​ពាក្យ​ជា​មួយ​ មាស សាឡី និង​ឈាន​ដល់​ការ​ផ្ដាច់​ពាក្យ​នេះ។ វិហ្សា​ចាត់​ទុក​ថា ព័ត៌​មា​ន​នេះ​មិន​...
Chen-Sereya4f

ជិន សេរី​យ៉ារស់​​ដោយសុភមង្គល​នៅ​បារំាង

តារា​ចម្រៀង​​ស្រី​ល្បី​ល្បាញ​ក្នុង​ពិភព​សិល្បៈ​ អ្នក​នាង​ជិន សេរីយ៉ា បាន​រៀប​ការ និង​ចាក​ចេញ​ទៅ​រស់​នៅ​ប្រទេស​បារាំង​ជា​អចិន្ត្រៃយ៍​យូរ​ឆ្នាំ​​មក​ហើយ ប៉ុន្តែ​តារា​ស្រី​រូប​នេះ នៅ​តែ​លឹប​ល​ឡើង​ចុះ​ក្នុង​ទឹក​ដី​កំណើត​ជា​រឿយៗ








សុខ ពិសី​​រំភើប​​ពេល​ជួប​ម៉េង​ កែវ​ពេជ្ជតា​!​

តារាចម្រៀង​​ស្ថិត​ក្នុង​ដួង​ចិត្ត​យុវវ័យ​ ​សុខ ពិសី​ បាន​ថ្លែង​ថា នាង​​​រំភើប​​ពេល​បាន​ជួប​​​មុខ​កំពូល​តារា​ចម្រៀង​ជើង​ចាស់​​អ្នក​នាង​ម៉េង កែវពេជ្ជតា​ ដោយ​ឥត​ព្រាង​ទុក​​​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​រោង​កុន​ The Cineplex​​​​។

ក្នុង​ដំណើរ​ទន់​ភ្លន់​​​​​កាល​ពី​​ថ្ងៃ​ទី​៤​សីហា​ អ្នក​ចម្រៀង​ជំនាន់​ថ្មី​​បែប​យុវវ័យ​​កញ្ញា សុខ ពិសី​និង​​កំពូល​តារា​ចម្រៀង​ស្រី​ជើងចាស់​អ្នក​​នាង ម៉េង កែវពេជ្ជតា​​​បាន​បង្ហាញ​នូវ​ស្នាម​ញញឹម​​បង្កប់​​នូវ​​ភាព​ចាស់​ទំ​ក្នុង​នាម​ជា​រៀមច្បង​​ធ្លាប់​ហែល​ឆ្លងកាត់​វិថី​សិល្បៈ​ និង​ក្រសោប​បាន​ភាព​ជោគជ័យ​​លើ​វិថី​ចម្រៀង​​យូរ​ឆ្នាំ​​។
សុខ ពិសី​ បាន​លើក​ឡើង​ថា ​នាង​មាន​អារម្មណ៍​រំភើប​ពេល​​បាន​ជួប​ជុំ​ជា​មួយ​អ្នក​សិល្បៈ​ក្នុង​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន​ពី​មុន​​មក ពិសេស​​សិល្បករ​ជើង​ចាស់​ល្បី​​ៗ​នៅ​កម្ពុជា​​។ នេះ​ជា​​ឱកាស​ល្អ​ បន្ទាប់​ពី​​​ជាប់​រវល់​ការងារ​​សិល្បៈ​ស្ទើរ​រក​ពេល​​ទំនេរ​គ្មាន​។
សុខ ពិសី​និយាយ​ថា​ “ខ្ញុំ​​មាន​អារម្មណ៍​រំភើប​ណាស់​​ពេល​បាន​ថត​ជា​មួយ​ បង​ ម៉េង កែវពេជ្ជតា។​ ​ភាព​ល្បីល្បាញ​របស់​ខ្ញុំ​បាន​ដល់​ថ្ងៃ​នេះ​ក៏​ដោយ​សារ​តែ​ការ​រៀន​សូត្រ​ពី​រៀម​​ច្បង ​ពិសេស​​គឺ​ទស្សនិកជន​ និង​មិត្ត​យុវវ័យ​​” ។
អ្នក​​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​​​​នៃ​ពិធីសម្ពោធ​រោង​កុន​ខ្នាត​អន្តរជាតិ​នោះ​បាន​បង្វែរ​ខ្សែភ្នែក​បាញ់​​ឆ្ពោះ​ទៅ​​តារា ចម្រៀង​ សុខ ពិសី ​និង​អ្នក​នាង​ម៉េង កែវពេជ្ជតា​នៅ​លើ​​បាណួ​​ដែល​ជា​ទី​​​អ្នក​ទាំង​ពីរ​​កំពុង​ឈ​រថត​​​និង​បង្ហាញ​ស្នាម​ញញឹម​​គូរ​ឲ្យ​ទាក់​ទាញ​​​​។
ទោះ​បែប​នេះ​ក្ដី​ សុខ ពិសី​ ​និយាយ​ថា “ក្រៅ​ពី​រំភើប​​ក្នុង​ជំនួប​នោះ​ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង​ចាំ​មិន​ភ្លេច​គឺ​​អនុស្សាវរីយ​​​​នៃ​ការ​ជួប​ជុំ​ជា​មួយ​អ្នក​សិល្បៈ​​ ​និង​​មហាជន​ដ៏​ច្រើន​កុះ​ករ​​​ ​និង​​ការ​សំណេះ​សំណាល​ជា​មួយ​បង​ ពេជ្ជតា​​”​។
ឆ្នាំ​នេះ​ជីវិត​ចម្រៀង​របស់​ តារាចម្រៀង ​សុខ ពិសី​ នៅ​តែ​លេច​ធ្លោ​ ហើយ​មិន​មាន​ថយ​ចុះ​ប្រជាប្រិយ​នោះ​ដែរ​។ មិត្ត​យុវវ័យ ​និង​យុវជន​ស្ទើរ​គ្រប់​វ័យ​​ពេល​​​ឮ​ឈ្មោះ​​ក៏​ស្គាល់​​ពី​តារា​ចម្រៀង​ស្រី​នេះ​ដែរ​ ពោល​​កេរ្តិ៍​ឈ្មោះ​ និង​កិត្តិយស​នាង​​ល្បី​​​រន្ទឺ​​ក្នុង​សង្គម​សិល្បៈ​។
សម្រាប់​​តារា​ជើង​ចាស់​​​​អ្នក​​​នាង​ម៉េង កែវពេជ្ជតា​​​វិញ​​អាជីព​សិល្បៈ​នៅ​តែ​​​ក្រសោប​បាន​​ភាព​ល្បី​ល្បាញ​​​ជា​និច្ច​លើ​វិថី​សិល្បៈ​​​។​​​ ទោះ​ជា​ក្នុង​​ជំនួប​ជា​មួយ​​នាង ​សុខ ពិសី​ មាន​​​ពេល​ខ្លី​មែន​ ប៉ុន្តែ​​​អ្នក​នាង​បាន​កោត​​សរសើរ​ចំពោះ​​ទេពកោសល្យ​​​ សុខ​ ពិសី​​ មិន​ដាច់​ពី​មាត់​​ឡើយ​។
អ្នក​នាង ​ម៉េង កែវ​​ពេជ្ជតា ​​អធិប្បាយ​ថា “​​យើង​ជា​អ្នក​សិល្បៈ​​ជំហាន​​ដែល​​ត្រូវ​ធ្វើ​បន្ទាប់​នោះ​គឺ​​ពេល​​មាន​ឈ្មោះ​​ល្បី​ហើយ​ត្រូវ​តែ​​បង្កើន​សមត្ថភាព​​​​ជា​ធំ​ ដើម្បី​​ឲ្យ​អាជីព​នៅ​ស្ថិត​ស្ថេរ​បាន​យូរអង្វែង​​។ ​នាង​ខ្ញុំ​នៅ​តែ​រៀន​មិន​ឈប់​ទេ​ពី​សិល្បៈ​នោះ​”។
ក្នុងនាម​​តារាចម្រៀង​​ជើង​ចាស់​​​អ្នក​ម៉េង កែវពេជ្ជតា​បញ្ជាក់​ថា ​កត្តា​សំខាន់​​របស់​អ្នក​សិល្បៈ​គឺ​ការ​សាមគ្គី​​គ្នា​​ ​​ជា​ធ្លុង​មួយ​​ ​​។ សាមគ្គី​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​​​​វិស័យ​សិល្បៈ​​​ខ្មែរ​មិន​សាប​សូន្យ​​ ហើយ​មាន​មុខមាត់​នៅ​​​លើ​ឆាក​អន្តរជាតិ​ ដូច្នេះ​អ្នក​ជំនាន់​ថ្មី​ក៏​​​ត្រូវ​តែ​មាន​​ទស្សនៈ​វិស័យ​​ខ្ពស់​ទើប​​​​ធ្វើ​ឲ្យ​អាជីព​​របស់​ខ្លួន​អាច​​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ទៅ​បាន​។
ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​រោង​ភាពយន្ត​ The Cineplex កាល​ពី​រាត្រី​ថ្ងៃ​ទី​៤ ខែ​សីហា មាន​តារា​ចម្រៀង​ សម្តែង និង​ពិធីករ​ទាំង​រៀមច្បង និង​ស្រករ​ក្រោយ​បាន​ជួប​សំណេះ​សំណាល់​គ្នា​​យ៉ាង​សប្បាយ​រីក​រាយ​។ ជាក់​ស្តែង​កញ្ញា សុខ ពិសី មាន​អារម្មណ៍​រំភើប​រីករាយ​ពេល​បាន​ជួប​ជា​មួយ​កំពូល​តារា​ស្រី​ជើង​ចាស់​អ្នក​នាង​ម៉េង កែវពេជ្ជតា ព្រោះ​កន្លង​មក​ព្រឹត្តិការណ៍​ Star Conference នៅ​ណាហ្គាវើល និង Red Night នៅ​កោះពេជ្រ សុខ ពិសី​មិន​បាន​ចូល​រួម​ទេ៕

តារា​​ល្បី​៤​ដួង​សម្ពោធ​ឆាក​បាយ័ន​ស្អែក!

កំពូល​តារា​ចម្រៀង​ល្បី​បួន​ដួង​មក​ពី​ផលិតកម្ម​ផ្សេង​គ្នា​ នឹង​អង្រួន​បេះ​ដូង​ទស្សនិកជន​ក្នុង​ ឱកាស​សម្ពោធ​ឆាក​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ស្អែក​នេះ។
លោក គង់ វិសាល​ អ្នក​គ្រប់គ្រង​កម្មវិធី​តន្ត្រី​យុវវ័យ​របស់​ស្ថានីយ​ទូរទស្សន៍​​នេះ បាន​ឲ្យ​ដឹង​ថា​ សប្ដាហ៍​នេះ​កម្មវិធី​របស់​លោក ​​ប្លែក​ជាង​រាល់​ដង​បន្តិច ព្រោះ​អី​ត្រូវ​សម្ពោធ​ឆាក​ថ្មី​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សោភ័ណភាព និង​​ទាក់ទាញ​ពី​ទស្សនិកជន​ទូទៅ។ ទី​តាំង​នៅ​កន្លកំណាព្យស្នេហាឆ្លើយឆ្លង បងនៅទីណា (បទ ពាក្យ៧)ត្រលប់ទៅទំព័រដើមផ្សាយ​ក្នុង​ផ្នែក ស្នេហា និង ទំនាក់ទំនង ដោយ
(ស)អង្គុយម្នាក់ឯងក្រោមដើមជ្រៃ លឺសំលេងរៃលើចុងព្រឹក្សា
រលកគ្រាំៗក្នុងផ្ទៃជលសា ប្រលែងថ្មដាគួរអោយសប្បាយ។
វាយោបោកបក់រងារកាយា ឆ្នេរអនុស្សាយើងទាំងពីរកាយ
ធ្លាប់រត់ប្រលែងបាត់ទុក្ខខ្វល់ខ្វាយ ថ្ងៃនេះឃ្លាតឆ្ងាយកាយនៅកំព្រា។
ឪកោះខ្សាច់សសូរិយារាបលិច រលកព្រិចៗឆ្លុះឃើញចន្រ្ទា
រះមួយចំនិតលើផ្ទៃគង្គា ថ្ងៃនេះពង្ងាគយគន់ម្នាក់ឯង។
សូរិយារាបលិចក្ដិចទងប្រមាត់ ព្រះពាយផាយផាត់ដួងចិត្តចំបែង
ឥតមានបងក្បែរអូនសែនសង្រែង កើតទុក្ខម្នាក់ឯងបងនៅទីណា។

(ប)ឪរាត្រីស្ងាត់ក្បែរមាត់បង្អួច បងសញ្ជឹងគួចលួចមើលវេហា
ព្រះពាយបក់នាំទាំងសំលេងសា ដែលស្រស់ជីវាវាចាឃ្មាតខ្មី។
ពេលបានលឺហើយអារម្មណ៍រន្ធត់ ប្ដេជ្ញាមុះមុតថានឹងវិលវៃ
ពេលចប់ភារកិច្ចសព្វគ្រប់អ្វីៗ វិលរកម្ចាស់ស្រីតាមពាក្យសន្យា។
អូនអើយកុំព្រួយត្រួយបណ្ដូលចិត្ត បងតែងរិះគិតខិតខំធ្វើការ
ទាំងយប់ទាំងថ្ងៃព្យាយាមឧស្សាហ៍ វិលរកជីវាមុនចន្ទបរមី។
គ្រប់ពេលវេលាបងតែងនឹកដល់ ឆ្នេរខ្សាច់ដំកល់រឿងបងនឹងថ្លៃ
រត់លេងប្រលែងក្នុងពេលរាត្រី ស្នេហាភក្ដីមានន័យអនេក។

(ស)ចន្ទពេញបរមីរាត្រីត្រជាក់ ចាំប្រុសនួននាក់ដួងចិត្តសង្វេគ
បងថាវិលវិញអូនខំអត្រេក ផ្លែឈើនំនេកទុកជូនជីវា។
ឥឡូវអធ្រាត្រឈានចូលមកដល់ បាត់ប្រុសនិមុលមិនឃើញភក្រ្ដា
នៅមាត់កំពង់យើងណាត់ជួបគ្នា តើប្រុសពង្ងាមានរឿងហេតុអ្វី។
អូនព្រួយបារម្មណ៍សម្ងំមិនសុខ ក្តីស្នេហ៍ប្រែទុក្ខញាំញីហរទ័យ
ឬមកតាមផ្លូវបងជួបទុក្ខភ័យ បានមិនឃើញថ្លៃវិលតាមសន្យា។
ឪវាយោអើយសូមនាំពាក្យខ្ញុំ ប្រាប់ប្រុសភិរុមថាខ្ញុំសង្កា
ចង់ដឹងសុខទុក្ខពីប្រុសសង្សារ សូមបងផ្ញើសារអោយអូនដឹងផង។

(ប) ដល់ថ្ងៃកំនត់ការងារចប់ហើយ វិលរកត្រាណត្រើយរាជនីមាសបង
រៀបចំបង្វិចមានកាដូផង ទុកជូននួនល្អងជាចំនងដៃ។
ពេលព្រឹកព្រលឹមសូរិយាចាំងចែង ចាកផ្ទះសំបែងទឹកមុខស្រស់ស្រាយ
សំដៅស្ថានីយ៍រៀបចំហូបបាយ មានកំលាំងកាយចចេញយាត្រា។
រថភ្លើងបរកាត់វាលស្រែល្វឹងល្វើយ ម្ចាស់ចិត្តបងអើយអូននៅទីណា
បងចេញទៅហើយទៅជួបជីវា តាមពាក្យសន្យាបងនឹងឆវី។
មកដល់ក្បាលភូមិសូរិយារាបលិច ស្រាប់តែរំពេចរថភ្លើងញាំញី
មិនអាចទៅមុខព្រោះខ្វះអគ្គីសនី ប្រហែលឆវីទន្ទឹមចាំផ្លូវ។

(ស)បងបានផ្ញើសាររៀបរាប់សេចក្ដី អានហើយយល់ន័យផុតទុក្ខហ្មងសៅ
សង្ឃឹមមិនយូរបានជួបប្រុសពៅ ស្ថានីយ៍អូនទៅចាំទទួលបង។
រួចហើយយើងនាំគ្នាដើរកំសាន្ដ ទូកយើងអូនបានចតក្បែរកំពង់
ពេលបងត្រលប់យើងកុំបង្អង់ ចែវទូកតំរង់ទៅកោះខ្សាច់ស។
ទីនោះមានគេលក់ម្ហូបសមុទ្រ ស្រស់ៗបំផុតឆ្ងាញ់ៗណាស់ន៎រ
បង្គាបង្កងក្តាមស្រែក្ដាមថ្ម គេឆាអាំងស្ងោតាមយើងត្រូវការ។
បងអស់កំលាំងឃ្លានខ្លាំងណាស់ហើយ ម្លប់ជ្រៃបងអើយបែកមែកសាខា
អូនក្រាលកំរាលរៀបម្ហូបអាហារ តោះយើងពិសាបាយល្ងាចជុំគ្នា។

(ប)បងមកដល់ហើយស្រស់កែវពន្លក បងខំរិះរកមកជួបពង្ងា
អោយទាន់ខែភ្លឺនៅក្នុងទិវា គន់មើលចន្រ្ទានាម្លប់ដើមជ្រៃ។
ទោះអស់កំលាំងពលំយ៉ាងណា មិនហត់ឡើយណាជួបភក្រ្ដពិសី
ញ៉ាំបាយជុំគ្នាក្នុងពេលរាត្រី សាសងសំដីជាមួយនឹងមុំ។
ឪកោះខ្សាច់សបវរដួងចិត្ដ អ្នកជានិមិត្តរូបស្នេហាខ្ញុំ
អនុស្សាវរីយ៍បានប្រមូលផ្ដុំ គពូនជាភ្នំរឿងបងនឹងអូន។
សូមកោះខ្សាច់សជួយចាំរឿងពិត ស្នេហ៍ស្រស់វរមិត្រមិនរលាយសូន្យ
បន្តនិស្ស័យជាមួយនឹងស្ងួន រៀបរាប់ប្រាប់កូនក្ដីស្នេហ៍បរិសុទ្ធ។

(ស)ចំនងស្នេហ៍ស្មោះបងហើយនឹងស្រី ទឹកចិត្ដភក្ដីថ្លាថ្លៃមុះមុត
ទោះឆ្ងាយមេឃដីរំលងសមុទ្រ គង់ទីបំផុតយើងបានជួបគ្នា។
បងអើយមើលន៎រសត្វហើរទាំងគូ កុកគ្រូកុកគ្រូលើផ្ទៃគង្គា
ដូចជារូបយើងណាប្រុសពង្ងា រាត្រីសន្ធិយាសែនសុខក្សេមក្សាន្ដ។
អង្រឹងយោលយោគដក់ជាប់ក្លិនស្នេហ៍ វាយោបំពេរបងនឹងកល្យាណ
តន្រ្ដីធម្មជាតិពិរោះប្រៀបបាន ដូចសួគ៌ាឋានអិនព្រហ្មទេវតា។
នេះជាការពិតមិនមែនសុបិន ណាប្រុសមាសឆ្អិនអូនផ្ញើសង្ខារ
សាងក្បូនជីវិតជាមួយរៀមរ៉ា បងគិតយ៉ាងណាប្រាប់មកម្ចាស់ចិត្ត?

(ប)ទឹកចិត្ដថ្លាថ្លៃរបស់ម្ចាស់ស្នេហ៍ បងរក្សាថែប្រៀបបានជីវិត
សាងក្បូននឹងអូនឥតមានប្រឌិត បង្កើតស្នេហ៍ពិតក្នុងឋាននេះហើយ។
បងសូមសន្យាចំពោះរូបស្រី គ្មានអ្នកទី៣មកបំបែកឡើយ
ចិត្តស្មោះភក្ដីនេះជាចំលើយ ប្រាប់ស្រស់ត្រានត្រើយអោយយល់អត្ថន័យ។
ទ្រូងបងជាខ្នើយសំរាប់តែពៅ អង្រឹងយោលទៅពៅអើយកុំភ័យ
បងច្រៀងបំពេរការពារពិសី នៅក្រោមដើមជ្រៃខែរះភ្លឺថ្លា។
ខ្លឹមសារសំដីតបនឹងសំនួរ ដែលម្ចាស់ចិត្ដសួររូបបងនោះណា
សំដែងពីចិត្តរបស់រៀមរ៉ា អូនយល់យ៉ាងណាដែរពៅព្រលឹង។

(ស)ឪរាត្រីស្ងាត់រហាត់ទឹកហូរ ក្រោមខ្យល់ជំនោរទីទុយមៀមជ្រឹង
ស្វែងរកអាហារទាំងយប់ស្ងាត់ឈឹង យើងយោលអង្រឹងអូនសួរបងឆ្លើយ។
អូនបានផ្ទៀងស្ដាប់ចំលើយប្រុសបង ថាប្រុសនួនល្អងមិនគេចកែឡើយ
សាងក្បូនជីវិតស្មោះស្ម័គ្ររួមខ្នើយ ជូនអូនដល់ត្រើយពុះពារឧបសគ្គ។
តែប្រុសបងអើយអូនតែងភ័យព្រួយ ចុះដល់ថ្ងៃមួយដឹងដល់ប៉ាម៉ាក់
គាត់ខឹងសំបាបំបែកបំបាក់ អោយយើងពីរនាក់ឃ្លាតឆ្ងាយពីគ្នា។
តើដល់ពេលនឹងដោះស្រាយយ៉ាងណា ទៅប្រុសជីវ៉ាចិត្តអូនគ្រាំគ្រា
នឹកដល់រឿងនេះអូនមិនសុខជា ឆ្លើយមកពង្ងាបងគិតយ៉ាងណា?

(ប)ស្នេហ៍យើងមិនមែនស្នេហាលួចលាក់ ស្នេហ៍ចិត្តអពលៈអោយលោកមុសា
បងនឹងពន្យល់សូមក្ដីមេត្ដា អោយលោកយល់ថាយើងពិតស្នេហ៍ស្មោះ។
មនុស្សពីរនាក់ចង់សាងទ្រនំ មិនអាចបង្ខំដោយសារកិត្ដិយស
មាសប្រាក់វណ្ណៈឬមួយកេរឈ្មោះ មិនអាចជំនួសសុភមង្គល។
បងយល់ពីចិត្តរបស់ពង្ងា ចាំពេលវេលាហាក់ប្រទានផល
បងនឹងរៀបខ្លួនបង្គំចូលដល់ ស្ដីស្រស់និមុលជាគូរតទៅ។
អូនកុំបារម្មណ៍នាំចិត្តសោកា ទោះជាយ៉ាងណាគង់នៅមានផ្លូវ
តស៊ូប្ដូរផ្ដាច់ពីថ្ងៃនេះទៅ រងចាំរដូវទេវតាប្រទាន។

(ស)បើសិនជាពិតអូនលែងបារម្មណ៍ ម្ចាស់ស្នេហ៍ឧត្ដមរូបបងជាស្ពាន
បើសិនផលបុណ្យនិងវាសនាមាន ទោះបីខ្សត់ឃ្លានមានក្រយ៉ាងណា។
យើងនឹងតស៊ូកុំរាថយឡើយ ទ្រូងបងជាខ្នើយកើយលុះមរណា
សង្ឃឹមថ្ងៃមួយបានចូលរោងការ សំពះផ្កាស្លាមេបាចងដៃ។
អូនសូមអភ័យដែលអូនគិតវែង ស្នេហាវ័យក្មេងចំបែងរីងរៃ
ចិត្តមួយត្រេកអរចិត្តមួយព្រួយភ័យ ធម្មជាតិលោកីគ្មានអ្វីទៀងឡើយ។
បងគេងកើយភ្លៅអូននៅថ្នាក់ថ្នម បក់មូសលួងលោមរូបប្រុសត្រានត្រើយ
កូនខ្ទមកំសត់កត់ត្រាចំលើយ អធ្រាត្រណាស់ហើយអូនច្រៀងបំពេរ។

(ប)ទោះមេឃរលំឬភ្នំរលាយ ចិត្តបងមិនងាយប្រែក្លាយរេរា
បេះដូងបងស្មោះមិនប្រូប្រាជ្ញទេ ភក្ដីឋិតថេរម្ចាស់ស្នេហ៍ជាគូរ។
បងជឿថាថ្ងៃមង្គលនឹងមាន វេលានឹងឈានមកដល់មិនយូរ
យើងចាប់ដៃគ្នាព្យាយាមតស៊ូ ញាតិមិត្ដឆឈូអោយពរអោយជ័យ។
យប់កាន់តែស្ងាត់បាត់អស់សំលេង បងនៅកើយគេងលើភ្លៅស្រស់ស្រី
ស្តាប់អូនបំពេរថ្នាក់ថ្នមបមបី អស់សត្វម្រឹកព្រៃវិលចូលសំបុក។
សូមអោយយប់ណាក៏ដូចយប់នឹង មានពៅព្រលឹងនៅក្បែរបងសុខ
ជីវិតមានន័យហរទ័យស្រណុក លង់លក់ស្រមុកក្នុងរាត្រីកាល។

(ស)បងគេងលក់ហើយកើយលើភ្លៅអូន រាត្រីស្ងាត់សូន្យចិត្តអូនច្រាស់ច្រាល
គេងក៏មិនលក់វិលមុខឈឺក្បាល ក្នុងរាត្រីកាលផ្កាយរះព្រោងព្រាត។
មើលទៅលើមេឃសង្វេគដួងចិត្ត នឹកឡើងអាណិតខ្លួនដែលត្រូវឃ្លាត
ឆ្ងាយពីឳម៉ែគ្មានសន្ដានញាតិ ប្រៀបបានរុក្ខជាតិឥតមានផ្លែផ្កា។
រួមរស់ពីរនាក់ដូចសត្វញីឈ្មោល បងជាបង្គោលនៃក្រុមគ្រួសារ
បើអូនគ្មានបងពិតជាឯកា គ្មានញាតិឯណាអាចពឹងពាក់បាន។
គេងទៅណាបងអូនគ្របដណ្ដប់ បងគេងអោយស្កប់អូនមិនរំខាន
អូននៅកំដមើលថែកល្យាណ ចិត្តអូនសុខសាន្ដព្រោះមានរូបបង។

(ប)បងគេងសុបិន្ដចំលែកអស្ចារ្យ ឃើញអស់ទេវតារេរាំត្រសង
ហាក់មានពិធីជប់លៀងទៀតផង ពេលនោះរូបបងដើរចូលទៅកៀក។
រំពេចភ្លាមនោះស្រាប់តែឃើញអូន ក្នុងនាមជាកូនបុត្រីស្ដេចនាគ
ភិលាងហែហមដឹកដៃត្រសៀក ក្រលែកបែរងាកព្រះថោងគឺបង។
ទើបបងដឹងថានោះគឺវេលា អាពាហ៍ពិពាហ៍រៀមនឹងនួនល្អង
ព្រះឥន្ទទេវរាជសំរេចបំនង រៀបចំគូរគ្រងរូបយើងទាំងពីរ។
អធ្រាត្រទោរទន់បាំងពន្លឺខែ សន្សើមក្នុងស្រែហូរជោគធរណី
ស្មាបងជាខ្នើយដៃអោបឆវី គ្រប់វិនាទីនៅថែថ្លើមថ្លៃ។

(ស)ចំនែកអូនវិញលង់លក់មួយផ្លឹប ស្រាប់តែយល់សប់ឃើញបងនឹងស្រី
ដឹកដៃគ្នាដើរលេងកំសាន្ដព្រៃ សព្ទសំលេងរៃបំភ្លៃឆ្លើយឆ្លង។
សំលេងទឹកជ្រោះហូរធ្លាក់ពីភ្នំ លឺសូររណ្ដំពិរោះកន្លង
យើងអង្គុយលេងនិយាយផ្ដោះផ្ដង ទឹកជ្រោះចងក្រងកំរងស្នេហ៍យើង។
ស្រាប់តែពេលនោះមានមនុស្សសាហាវ វាចេញមកប្រាវមានទាំងកាំភ្លើង
យើងនាំគ្នារត់អត់ទាំងស្បែកជើង វាបាញ់ពួកយើងលឺសូរពេញព្រៃ។
យើងហត់ខ្លាំងពេកស្រែកទឹកឃ្លានបាយ មុខបងឡើងស្វាយមិនហាមាត់ស្ដី
បងត្រូវរបួសហូរឈាមពេញដី អូនយំអូនភ័យស្រែកដល់ដឹងខ្លួន។

(ប)សុបិន្ដនិមិត្តប្រាប់អោយដឹងថា វាលវដ្ដសង្សារតែងតែអង្រួន
ម្ដងសើចសប្បាយម្ដងទុក្ខជាប់ខ្លួន រឿងហេតុផ្ទួនៗក៏អាចថាបាន។
ខ្សែនៃជីវិតនៅវែងអន្លាយ បងនឹងឆោមឆាយពុះពារកុំខាន
រលកព្យុះភ្លៀងទាំងអំបាលមាន តាំងចិត្តក្លាហានជំនះទាំងអស់។
ជីវិតជាគូរពិតមិនងាយស្រួល ត្រជាក់ក្ដៅឆួលមានតាមរង្វាស់
សង្ឃឹមយើងចេះដោះស្រាយទំនាស់ មិនប្រជែងទាស់យកឈ្នះយកចាញ់។
មានរឿងតូចធំចេះពិភាក្សា ត្រូវធ្វើយ៉ាងណាកុំថាឯងអញ
ទឹកមុខញញឹមដោយក្ដីស្រលាញ់ គ្រួសារសាមញ្ញតែមានខ្លឹមសារ។

(ស)ចិត្តអូនបំណងប៉នប៉ងចងបាន មង្គលសុខសាន្ដនឹងប្រុសរៀមរ៉ា
សាងក្បូនជីវិតនឹងក្រុមគ្រួសារ រួមសុខទុក្ខាថ្ងៃអនាគត។
អូនយល់ពីចិត្ដនឹងគំនិតបង សែនល្អម៉ត់ហ្មងយ៉ាងពិតប្រាកដ
ជាគោលបំនងអូនតែមួយគត់ ល្អផុតដូចចិត្តដែលអូនប្រាថ្នា។
គូរស្នេហ៍ដែរចេះយល់ពីចិត្តគ្នា ហើយខំពុះពារដោះស្រាយបញ្ហា
ទោះក្រលំបាកតោកយ៉ាកយ៉ាងណា ជីវិតស្នេហាមានន័យជានិច្ច។
ជាតិនេះអូនប្រាថ្នាស្នេហ៍តែមួយ ជាពន្លកត្រួយឥតមានកែគេច
ទោះដល់ថ្ងៃមុខក្លាយជាយ៉ាងម៉េច ក៏អូនមិនភ្លេចចាកចោលស្នេហ៍យើង។

(ប)ជាតិមុខយ៉ាងណាយើងក៏មិនដឹង សូមត្រឹមជាតិនឹងធ្វើគ្រួសារថ្កើង
អប់រំកូនចៅកុំអោយទំនើង ប្រលែងភ្លក់ភ្លើងអបាយភូមិ។
សម័យឥឡូវទំនើបអស្ចារ្យ មានល្បែងមានម៉ាជក់ហុយផ្សែងងំ
សិស្សក្រៅសាលាសង្សារជិតជំ ដើរក្បែរហិតធមទឹកអប់ដប់ឡាន។
គិតដល់ត្រង់នឹងនឹកឃើញរឿងមួយ ចង់អោយអូនជួយរៀបរាប់សន្ដាន
ទៅថ្ងៃខាងមុខតើអូនចង់បាន បុត្រភ្ញីប៉ុន្មានដែរពៅពិសី។
ពេលយើងមានបុត្រដំបូងនោះណា ចង់បានបុត្រាឬមួយបុត្រី
គិតហើយអារម្មណ៍រំភើបលើសអ្វី សូមអូនស្រដីប្រាប់បន្ដិចមក។

(ស)ពេលបងសួរអូនពីរឿងបុត្រភ្ញា ពីមុនដូចជាមិនបាននឹកផ្នក
ចង់បានកូនទេណាប្រុសពន្លក យើងខំលៃលកខិតខំរកស៊ី។
ចំនែករូបអូនមិនជំទាស់បង តែចិត្តនួនល្អងចង់បានកូនពីរ
ទោះស្រីឬប្រុសវាមានគ្នាគ្នី ស្រលាញ់ទាំងពីរមិនថាភេទអី។
ហើយកូនដំបូងដែលអូនបានគិត ចង់បានជាក់ពិតគឺជាកូនស្រី
បើកូនទីពីរជាប្រុសណាថ្លៃ នោះកូនឆ្បងស្រីអាចជួយអូនបាន។
ចុះចំនែកបងចង់បានយ៉ាងណា សូមបងមេត្ដាប្រាប់មកកល្យាន
ចុះបើប្រសិនមានក្ដីខកខាន យើងទាំងពីរប្រាណមិនអាចមានកូន។
ចង់ដឹងថាបងគិតរឿងនេះទេ បើពិតប្រុសស្នេហ៍នៅស្រលាញ់អូន
ឬក៏រកថ្មីហើយចុះចោលក្បូន មេត្តាប្រុសស្ងួនរៃរ៉ាប់ប្រាប់ផង។

(ប)អូនគិតយ៉ាងណាបងគិតដូចច្នោះ កូនស្រីហើយប្រុសល្អពេកកន្លង
កូនស្រីអាចជួយមើលថែប្អូនផង ថ្នមបីត្រកងដោយក្ដីស្រលាញ់។
ប្រសិនអភព្វយើងមិនមានកូន ស៊ូនៅលើក្បូនស្នាមស្នេហ៍ខ្នក់ខ្នាញ់
ទោះព្យុះរលកហូរគួចត្របាញ់ បងមិនចុះចាញ់ចាកចោលទៅឆ្ងាយ។
ក្បូនចាស់ដុះស្លែតែស្នេហ៍មឿនឆ្នាំ ឆ្លាក់ចារបណ្ដាំពាក្យពេចចិត្តកាយ
អនុស្សាវរីយ៍យើងវែងអន្លាយ ទោះអធិប្បាយក៏មិនចេះអស់។
អូនអើយកុំមានអារម្មណ៍យ៉ាងនឹង មើលថាមិនដឹងដល់ពេលឆ្នាំថោះ
យើងបានកូនភ្លោះមិនចាំយូរសោះ ម្ដាយក្មេងហើយស្រស់កូនឆ្លាតពូកែ។
តើអូនគិតដាក់ឈ្មោះកូនយ៉ាងណា អោយមានខ្លឹមសារហើយមានមន្ដស្នេហ៍
អ្នកផងទាំងពួងនាំគ្នាចោមក្បែរ សរសើរឥតល្ហែមិនដាច់ពីមាត់។

(ស)ចំនែកឈ្មោះកូនអូនមិនសូវដឹង ស្រេចតែព្រលឹងបងអ្នកគូរកត់
ឈ្មោះអីក៏បានអូនមិនហាមឃាត់ បើបងសន្មត់ថាល្អប្រពៃ។
កូនប្រុសរៀមឆ្បងដូចបងបេះដាក់ ភ្នែកថ្ពល់វង់ភក្ដ្រតាំងពីជើងដៃ
ចុះកូនស្រីវិញដូចអ្នកណាថ្លៃ ដូចម៉ាក់អូនស្រីឬដូចម៉ាក់បង។

អូនសំណាងណាស់បានបងជាគូរ បងជាគំរូដែលល្អមត់ហ្មង
មើលថែរូបអូនមិនដែលទាស់ឆ្គង ថែមទាំងកូនផងមិនថាយប់ថ្ងៃ។
ម៉ែឳនៅឆ្ងាយខ្វល់ខ្វាយក្នុងចិត្ត តែប្រុសវរមិត្តបងចេះកែច្នៃ
លួងលោមចិត្តអូនអោយស្បើយទុក្ខភ័យ ជីវិតមានន័យមានបងនៅក្បែរ។
គូរគេផងគ្នាគេឈ្លោះប្រកែក គេជេរគេស្រែកទឹកភ្នែកឥតល្ហែរ
ចំនែកគូរយើងសុខសាន្ដម៉េ្លះទេ សូមអោយក្ដីស្នេហ៍យើងសុខរហូត។

(ប)បើបានកូនស្រីឈ្មោះកែវ មរកត គំនិតម៉ត់ចត់ចរិកស្លួតបូត
សុភាពរាបសាពូកែរៀនសូត្រ ព្យាយាមរហូតការងារស្ដ្រី។
អ្នកផងសរសើរត្រេកអរគ្រប់គ្នា ចង់បានក្លាយជាកូនប្រសារស្រី
ភ្ជាប់សាច់ភ្ជាប់ឈាមចងស្ពានមេត្រី ព្រោះឃើញកូនស្រីឧស្សាហ៍អត់ធ្មត់។
ចំនែកកូនប្រុស សុវណ្ណ ខេមរា ចំនេះថ្លៃថ្លាបញ្ញាញាណមុត
ជាអ្នកដឹកនាំពូកែម្នាក់គត់ នាំគ្រួសាររត់ដល់កំពូលភ្នំ។
ជាមេគ្រួសារដូចជារូបបង ជួយជាតិខ្មែរផងកេរ្ដិ៍ឈ្មោះថ្កើងថ្កំ
អោយល្បីរន្ទឺរីកសាយភាយធំ សាងជាទ្រនំគ្រឹះអច្ឆរយៈ។
គ្រួសារបែកបាក់កូនចៅព្រាត់ប្រាស់ ចុកចាប់ខ្លាំងណាស់យើងត្រូវចាំជាក់
ភក្ដីស្មោះស្ម័គ្ររូបអូនតែម្នាក់ មិនជាប់ជំពាក់នឹងរឿងលោកី។
ែង​ដដែល ប៉ុន្តែ​​​ខាង​ស្ថានីយ​បាន​ប្ដូរ​ពណ៌ និង​រចនា​បែប​បទ​ផ្សេងៗ ពោល​គឺ​ធ្វើ​យ៉ាង​ណា​​មើល​ទៅ​ឲ្យ​ចាប់​អារម្មណ៍​ពី​​អ្នក​ទស្សនា។
លោក គង់ វិសាល​ប្រាប់​ឲ្យ​ដឹង​ថា “យើង​ធ្វើ​ឲ្យ​ប្លែក​ជាង​មុន និង​អាច​ឲ្យ​ទស្សនិកជន​ងាយ​ស្រួល​ទស្សនា ព្រោះ​កន្លង​​មក​មិន​សូវ​​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ទេ”។ តាម​រយៈ​នៃ​ការ​សម្ពោធ​ឆាក​ថ្មី​នេះ នឹង​អាច​ទទួល​បាន​ការ​គាំទ្រ​ច្រើន​បន្ថែម​ទៀត។
ជា​មួយ​គ្នា​នេះ​ដែរ ដើម្បី​ញាំង​ឲ្យ​កម្មវិធី​កាន់តែ​សប្បាយ​រីករាយ ខាង​ស្ថានីយ​បាន​អញ្ជើញ​តារា​ចម្រៀង​ល្បីៗ​បួន​ដួង​ក្នុង​ប្រទេស​កម្ពុជា ច្រៀង​ជា​កិត្តិយស​ក្នុង​ថ្ងៃ​បើក​សម្ពោធ​នោះ​រួម​មាន​ លោក ឆាយ វិរៈយុទ្ធ កញ្ញា ឱក សុគន្ធ​កញ្ញា មាស សុខ​សោភា និង​លោក​ ព្រាប សុវត្ថិ ព្រម​ទាំង​តារា​កំប្លែង​ល្បី​ គឺក្រុម​នាយ​ក្រឹម​ផង​ដែរ។
ឆ្លើយ​តប​ទៅ​នឹង​ព្រឹត្តិការណ៍​ខាង​លើ លោក ឆាយ វិរៈយុទ្ធ​ បាន​សំដែង​អារម្មណ៍​​ថា​ លោក​​សប្បាយ​រីករាយ ​ពេល​មាន​ឱកាស​ទៅ​ចូល​រួម​ក្នុង​ការ​សម្ពោធ​ឆាក​ថ្មី​របស់​បាយ័ន។ ម្យ៉ាង​ទៀត​អាច​ជួប​តារា​រៀម​ច្បង ដែល​មិន​ធ្លាប់​ជួប​​ទាល់​តែ​សោះ​តាំង​ពី​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ។
វិរៈយុទ្ធ ​បន្ត​ថា ​ក្នុង​ថ្ងៃ​ស្អែក​នេះ​ លោក​នឹង​នាំបទ​​ចម្រៀង​បី​បទ​ ដើម្បី​​បម្រើ​អារម្មណ៍​អ្នក​ទស្សនា​។ បទ​ចម្រៀង​ទាំង​នោះរួមមាន [អរគុណ​ដែល​អូន​ស្រលាញ់​បង ដឹង​អត់​ថា​បង​កំពុង​នឹក? និង​បទ ​សង្សារ​តារា]។
រៀង​រាល់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍ កម្មវិធី​តន្ត្រី​យុវវ័យ​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​តែង​នាំ​តារា​ចម្រៀង​ល្បីៗ​ដើម្បី​កំដរ​អ្នក​ទស្សនា។ ដូច្នេះ​ទស្សនិកជន និង​មិត្ត​យុវវ័យ​ទាំង​ឡាយ​ដែល​និយម​ចូល​ចិត្ត​ស្ដាប់​បទ​ចម្រៀង និង​គាំទ្រ​តារា​របស់​ខ្លួន កុំ​ភ្លេច​ ថ្ងៃ​សៅរ៍​ស្អែក​នេះ​នៅ​បាយ័ន។ តារា​ចម្រៀង​នីមួយៗ​នឹង​​លើក​យក​បទ​ចម្រៀង​ល្បីៗ​របស់​​ខ្លួន​បក​ស្រាយ​ជូន​ទស្សនិកជន​ទស្សនា៕

ក្បត់

ពាក្យ​ក្បត់​មួយ​ម៉ាត់ អ្នក​ផង​អាចចាត់ មិនបាច់​ដីកា
សំដៅ​ដល់​មនុស្ស ស្រី​ប្រុស​ឯណា បំភ្លេច​សន្យា
ល្មើស​ការ​ទុកចិត្ត។
ក្បត់​គឺ​មិន​ស្មោះ និយាយ​ទាំងអស់ គ្មាន​សោះ​ការពិត
ក្នុង​ផ្សេង​ក្រៅ​ផ្សិង អាស្រូវ​គំនិត ពេញ​មួយ​ជីវិត
គ្មាន​មិត្ត​ត្រូវការ។
ចុះចំណែកខ្ញុំ ប្រព្រឹត្តិ​បន្លំ បង្ខំអាត្មា
បំផ្លាញ​ទឹកចិត្ត បំភ្លេច​ស្នេហា និយាយ​ដោះសា
កុហក ខ្លួនឯង។
ស្រលាញ់​គេ​ណាស់ បេះដូង​ប្រកាស ច្បាស់​ឥត​មាន​ក្លែង
តែ​ពេល​ជួប​មុខ បំភ្លៃ​បំប្លែង កែ​រឹក​សម្ដែង
ក្រែង​ដូច​ទីទៃ។
ពេល​ភ្នែក​ប៉ះ​ភ្នែក ទ្រូង​តឹង​សង្វេគ ចែក​ជា​ពីរបី
មួយ​ថា​ទទួល មួយ​ថា​ភក្ដី ឯ​ចិត្ត​ទី៣
ស្ដី​ថា​មិន​បាន។
ក្លាយ ជា​មនុស្ស ក្បត់ គំនិត​ប្រាកដ លាក់​ទុក​ក្នុង​ប្រាណ
ពេល​ជួប​ម្ចាស់​ស្នេហ៍ មិន​ហ៊ាន​រំខាន លាក់លៀម​ខកខាន
ហ៊ាន​ត្រឹម​ស្រណោះ។
អូន​ខ្ពស់​ដូច​ច័ន្ទ ទន្សាយ​ម្តេច​ហ៊ាន បង្ហាញ​ក្តី​ស្មោះ
ភ្នែក ក្បត់​បេះដូង មាត់​ក្បត់​អាឡោះ សម្ដី​សោះកក្រោះ
ហារ​ក្បត់​ខ្លួនឯង។
ចង់​នៅ​ក្បែរ​ណាស់ តែ​ត្រូវ​វាង​ជៀស ខ្លាច​ថា​ហួងហែង
គ្រប់​ស្នូរ​ដង្ហើម ចង់​ជួប​បន្លែង តែ​ដល់​ជាក់ស្ដែង
ក្បត់​បំណង​ពិត។
បង​មនុស្ស​កំសាក ហ៊ាន​បាន​ត្រឹម​ស្ម័គ្រ លាក់​ទុក​ក្នុង​ចិត្ត
ពេល​បេះដូង​ឈឺ ឃើញ​គេ​កៀក​កិត សម្ងំ​សុខ​ចិត្ត
គិត​ថា​វេរា។
លួច​មើល​ពី​ឆ្ងាយ ផ្កាយ​អើយ​ដួង​ផ្កាយ បង​សែន​វេទនា
ក្លាយ​ជា​មនុស្ស​ក្បត់ ដោយសារ​ពុំងា មិន​ហ៊ាន​ពុះពារ
ព្រោះ​ខ្លាច​អូន​ខឹង។
រៀងរាល់​រាត្រី មនុស្ស​ក្បត់​ស្រមៃ បាន​ថ្នម​ព្រលឹង
លាក់​ក្នុង​បេះដូង កុំ​អោយ​គេ​ដឹង បង​ហ៊ាន​សញ្ជឹង
តែ​មិន​ហ៊ាន​ប្រាប់។
ស្រលាញ់​ស្រី​ម្នាក់ ស្រលាញ់​ដល់​ថ្នាក់ លាក់ការ​ឈឺចាប់
ចិត្ត​យំ​មាត់​សើច ស្នេហ៍​តែ​ថា​ស្អប់ ពី​ដើម​ដល់​ចប់
បង ក្បត់​ខ្លួនឯង។










  • សង​ទឹក​ភ្នែក​អូន​វិញ


    កំដរ​អូន​យំ​មុន​ពេល​បែក


    តន្ត្រី

    បុត្រ​ជាជាង​គំនូរ​ម្នាក់​ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ ហើយ​បាន​ទៅ​រស់​នៅ​ក្នុង​គេហដ្ឋាន​បុរាណ​មួយ​ដែល​គេ​ទុក​ចោល​រាប់​ឆ្នាំ​។ អ្នក​ផង​ទាំង​ពួង រួម​ទាំង​ឪពុក​ម្តាយ​បង​ប្អូន​របស់​បុត្រ​មិន​ហាន​ទៅ​រស់​នៅ​ជា​មួយ​លោក​ទេ​ ព្រោះ​ល្បី​ថា មាន​វិញ្ញាណ​គួរឲ្យ​​ខ្លាច​​រន្ធត់​នៅ​ក្នុង​គេហដ្ឋាន​នោះ​។
    លោកឈុន វរៈកុសល្យ និងកែវ ស្រីនាង
    បុត្រ​បាន​ជួប​នឹង​នារី​ដ៏​ស្រស់​សោភា​ម្នាក់​នៅ​ក្នុង​គេហដ្ឋាន​នោះ​ឈ្មោះ ខេមា។ នាង​បាន​ប្រាប់​ទៅ​បុត្រ​ថា ” ចេញ​ពី​ផ្ទះ​នេះ​ទៅ” ។ តែ​បុត្រ​មិន​ព្រម​ចេញ​ទេ ​ដោយ​សារ​រូប​គេ​ពេញ​ចិត្ត​នឹង​សម្រស់​របស់​នាង ហើយ​បាន​អង្វរ​ក​នាង​សុំ​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ​ផង។ ​តាម​ពិត​នេះ​ជា​ក្តី​សុបិន​នា​រាត្រី​ដំបូង​ដែល​បុត្រ​បាន​ដេក​នៅ​ក្នុង​គេហដ្ឋាន​នោះ។ ព្រឹក​ឡើង​បុត្រ​បាន​គូ​គំនូរ​មួយ​ផ្ទាំង​ស្តី​ពី​នារី​នៅ​ក្នុង​សុបិន​នោះ។
    ឈុត នៅ ក្នុង សាច់ រឿង
    ខណៈ​ពេល​បុត្រ​កំពុង​ចាប់​ផ្តើម​ស្រមើ​ស្រមៃ​ដើម្បី​គូ​គំនូរ​តាម​ការ​សុបិន ស្រាប់​តែ​មាន​គ្រួសារ​មួយ​មាន​ឪពុក​ម្តាយ និង​កូន​ស្រី កូន​ប្រសាប្រុស​លេច​ចេញ​នៅ​ពី​មុខ​គេ។ កូន​ស្រី​គ្រួសារ​នោះ​ឈ្មោះ​ ខេមា ជា​សិស្ស​ផ្នែក​តន្ត្រី​បុរាណ​ក្នុង​សាលា​វិចិត្រ​សិល្បៈ។ នាង​ខេមា​មាន​សង្សារ​ឈ្មោះ​សុធារៈ។ ពេល​នោះ​បុត្រ​បាន​ភ្ញាក់​ពី​សុបិន​ភ្លាម​ព្រោះ​បុរស​ឈ្មោះ​សុធារៈ​នោះ​មាន​មុខ​មាត់​ដូច​គេ​បេះបិទ។

    តាម​ពិត​កំលោះ​សង្ហា​ បុត្រ​ បាន​យល់​សុបិន​ឃើញ​អតីត​ជាតិ​របស់​ខ្លួន​កំឡុង​សម័យ​កាល​អាណានិគម​បារាំង​ត្រួត​ត្រា​ប្រទេស​កម្ពុជា។ បុត្រ​នៅ​តែ​កើត​មាន​សុបិន​ជា​បន្ត​បន្ទាប់​អំ​ពី​រឿង​រ៉ាវ​ស្នេហា​អតីត​ជាតិ​របស់​ខ្លួន។  បញ្ហា​ដ៏​ចម្លែក​នេះ​កើត​ជា​ចម្ងល់​ដ៏​អាថ៌កំបាំង​ក្នុង​ចិត្ត​របស់​បុត្រ​​ ជា​ពិសេស​នាង ​ខេមា ​ត្រូវ​បាន​បង​ថ្លៃ​ចាប់​រំលោភ ហើយ​សម្លាប់​ថែម​ទៀត។
    ពេល សុធារៈស្លាប់
    ថ្ងៃ​មួយ​បុត្រ​បាន​ជួប​ជា​មួយ​នារី​ម្នាក់​ឈ្មោះ​មាលា ជា​កូន​កំព្រា​ដែល​មាន​មុខ​ដូច​នាង​ខេមា​ក្នុង​សុបិន​បេះបិទ។ ជាង​គំនូរ​រូប​សង្ហា​នោះ​បាន​យក​រឿង​ក្នុង​សុបិន​របស់​ខ្លួន​ប្រាប់​នាង​ មាលា។ ខណៈ​នោះ​នាង​មាលា ក៏​សុបិន​ឃើញ​រឿង​រ៉ាង​ស្នេហា​របស់​ខ្លួន​ដូច​នឹង​សុបិន​របស់​បុត្រ​ដែរ។
    ឈុត ក្នងសាច់រឿង
    អ្នក​ទាំង​ពីរ​ក៏​បាន​នាំ​គ្នា​ទៅ​ប្រាប់​តា​ចាស់​ម្នាក់។ លោក​តា​នោះ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​ឃើញ​មុខ​មាត់​បុត្រ ដូច​សុធារៈ ហើយ​នាង​មាលា ដូច​នាង​ខេមា។ លោក​តា​ប្រាប់ពួកគេ​​ថា កាល​ពី​ជាតិ​មុន​អ្នក​ទាំង​ពីរ​ជា​គូ​ស្នេហ៍​នឹង​គ្នា ប៉ុន្តែ​បាន​បែក​គ្នា​រហូត​ដល់​បាត់​បង់​ជីវិត។ តាំង​ពី​ពេល​នោះ​មក​ បុត្រ​និង​នាង​មាលា​បាន​ស្រលាញ់​គ្នា​ជា​ប្ដី​ប្រពន្ធ។
    ខាង​លើ​គ្រាន់​តែ​សាច់​រឿង​សង្ខេប​ខ្លះ​ៗ​នៅ​ក្នុង​រឿង ​”វិញ្ញាណ​ស្នេហ៍​អាថ៌កំបាំង​” ដែល​ទើប​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​បាន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ។ សាច់​រឿង​ពិស្ដារ​យ៉ាង​ណា​នោះ​សូម​តាម​ដាន​លើ​កញ្ចក់​ទូរទស្សន៍​បា័យន ហើយ​ Sabayនឹង​នាំ​អារម្មណ៍​ប្រិយ​មិត្ត​ជួប​ជា​មួយ​តួ​ឯក​ស្រី​អ្នក​នាង​កែវ ស្រីនាង និង​លោក​ ឈុន វរៈកុសល្យ ជុំ​វិញ​បញ្ហា​រឿង​រ៉ាង​ស្នេហា​ដ៏​ចម្លែក​នេះ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕