សូមអគុណដែលបានចូលមកទស្សនា blogដ៍អស្ចារ្យនេះសូមអោយអ្នកទាំងអស់គ្នាមានសុខភាពល្អបា្រជ្ញាឈ្លាសវៃនិងសម្រស់កាន់តែស្អាត

អាស័យដ្ធានទំនាក់ទំនង​ 068451816 hemchanbormey@gmail.com

ចំនួនអ្នកចូលទស្សនា blog

ពត័មាន


យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ AntiQuant បាន​ឲ្យ​ដឹង​ថា អ្នក​ប្រើ​ប្រាស់​កម្មវិធី Internet Explorer មាន​ IQ ទាប​ជាង​អ្នក​ប្រើ​កម្មវិធី​បើ​ក​អ៊ីន​ធើណិត​ដទៃ​ទៀត​ ហើយ​ក៏​ទាប​ជាង IQ មធ្យម​ផង​ដែរ​។
ការ​ស្រាវ​ជ្រាវ​នេះ បាន​ធ្វើ​តេសន៍​ IQ ចំពោះ​អ្នក​ប្រើ​អ៊ីន​ធើណិត​ជាង ១ម៉ឺន​នាក់ តាម​រយៈ​អ៊ីន​ធើ​ណិត។​ នៅ​ទីបំផុត​ គេ​បាន​រក​ឃើញថា អ្នក​ប្រើ​ប្រាស់​កម្មវិធី Internet Explorer (IE) មាន​ IQ ទាប​ជាង​អ្នក​ប្រើ​ប្រាស់​កម្មវិធី Chrome, Firefox និង Safari ចំណែក​ឯ​អ្នកប្រើ​ប្រាស់កម្មវិធី Camino និង Opera មាន​ IQ ខ្ពស់​ជាង​គេ​។
ដោយ​សារ​តែ​រក​ឃើញ​បែប​នេះហើយ ទើប​អ្នក​ដែល​គាំ​ទ្រ IE ជា​ច្រើន​នាក់ បាន​គម្រាម​ថា​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង AptiQuant ទៀត​ផង​។
 
មិនមែន​តែ​អ្នកមាន​រាង​ស្វ៊ែល​ល្វតល្វន់​នោះ​ទេ ដែល​អាច​មាន​ឱកាស​បង្ហាញ​មុខ​​បង្អួត​រាង​លើ​វេទិការ​ការ​ប្រកួត​បវរកញ្ញា​នោះ អ្នក​ដែល​មាន​រាង​ម៉ាប់​ៗ​ ក៏មាន​សិទ្ធិ​បញ្ចេញ​សម្រស់​របស់​ខ្លួន​បាន​ផង​ដែរ​។ កម្មវិធីប្រកួត​បវរកញ្ញា Miss Cicciona pageant ដែល​ប្រារព្ធ​​នៅ​ប្រទេស​អ៊ីតាលី​នៅ​ឆ្នាំ​នេះ បាន​សម្រេច​ចិត្ត​បើក​ឱកាស​ឲ្យ​​​នារី​ៗ​ដែល​មាន​ទម្ងន់​ ២២០ផោនឡើង​ទៅ​​ (ប្រហែល​១០០គីឡូក្រាម) ដើម្បី​ឲ្យ​ពួកគេ​អាច​យក​ពាន​រង្វាន់​ទៅ​ផ្ទះ​បាន​ ខណៈ​ដែល​ឆ្នាំ​មុនៗ​នារី​ធាត់​ៗ​ទាំង​នេះ​ មិន​មាន​សិទ្ធិ​បង្ហាញ​មុខ​នោះ​ទេ​។ កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើងកាល​ពី​ថ្ងៃ​ទី ២៣ ខែ​កក្កដា ថ្មី​ៗ​កន្លង​ទៅ​នេះ​។
ជា​លទ្ធផល​កម្មវិធី Miss Cicciona ដែល​ត្រូវ​បាន​គេហៅលេង​សើច​ថា Miss Chubby (ធាត់) នោះ ត្រូវ​បាន​ទៅ​លើ​កញ្ញា Ornella Chiapperina ដែល​មាន​ទម្ងន់​ ៣២៤,៧ផោន (១៤៧គីឡូក្រាម) មក​ពី​តំបន់ Forcoli ជិត​ប៉ម Pisa នៃ​ប្រទេស​អ៊ីតាលី​។
បើ​តាម​គេហទំព័រ​នៃ​ការ​ប្រកួត​បវរកញ្ញា​នេះ បាន​ឲ្យ​យើង​ដឹង​ថា
 
អត្ត​សញ្ញាណ​ថ្មីមួយ​នៃ​ពូជ​ក្រពើ​ដែល​មាន​អាយុ​​កាល៧០លាន​ឆ្នាំ ជាមួយ​នឹង​ធ្វើ​ធំៗ និង​មានក្បាល​ទម្រង់​ដូច​ក្បាល​ឆ្កែ ត្រូវបាន​រក​ឃើញ​នៅ​ទីក្រុងតូច​មួយ​នៃ​ប្រទេស​ប្រេស៊ីល​។
ផូស៊ីល​នៃ​ក្រពើ​ដែលមាន​ឈ្មោះ​ថា ពីសារ៉ាចាមសា សេរ៉ា​(Pissarrachampsa Sera) ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ជឿ​ជាក់​ថា ជា​សត្វ​ក្រពើ​ដែល​ស៊ី​ដាយ​ណូស័រ​ជា​អាហារ​។
លោក​ Hans Larsson ដែល​ជា​អ្នក​ដឹក​នាំការ​ស្រាវជ្រាវ​នេះ មក​ពី​សាកលវិទ្យាល័យ​ McGill ប្រទេស​កាណាដា បាន​ថ្លែង​ថា ក្រពើ​សម័យ​ទំនើប​យើង​នេះ​មានក្បាល​សំប៉ែត​​ទាប ប៉ុន្ដែក្រពើ​ដែលត្រូវ​បាន​គេ​រកឃើញឆ្អឹង​ក្នុង​ការ​ស្រាវជ្រាវ​ថ្មីនេះ​ គឺជាឆ្អឹង​ក្រពើ​ទីមួយ​ហើយ ដែល​បង្ហាញយ៉ាង​លម្អិត​ពី​ក្រុម​ក្រពើ​ចម្លែក មាន​ឈ្មោះ​ថា Baurusuchia ដែល​ផុត​ពូជ​អស់​ទៅហើយ​នោះ​។ វា​មាន​ដង​ខ្លួន​វែង លលាដ៍​ក្បាល​មាន​ទម្រង់​ដូ​ចលលាដ៍​ក្បាល​ឆ្កែ​ ជាមួយ​នឹង​ចង្កូម​ធំ​ៗ។ បើ​តាម​ការ​ពិនិត្យ​ទៅ គឺវា​ស្រដៀង​នឹង​ឆ្កែ​ព្រៃ​នា​ពេល​បច្ចុប្បន្ន​នេះ​ឯង​។
តាម​រយៈ​ចំនួន​ធ្មេញ និង​ទំហំ​ធ្មេញ​ដ៏​ធំ​របស់​វា​ ក្រុមអ្នក​វិទ្យាសាស្រ្ដ​ជឿ​ជាក់​
 
ថ្ងៃ​នេះ​ខ្មែរ​សារិកា​សូម​នាំមក​ជូន​អស់​លោក​អ្នក​នូវ​សមត្ថ​ភាព​មួយ​ដ៏​អស្ចារ្យ​របស់​ជន​ពិការ​ម្នាក់​ ដើម្បី​ឲ្យ​ប្រិយមិត្ត​ដឹង​ថា ជន​ពិការ​ក៏មាន​សមត្ថ​ភាព​ដូច​មនុស្ស​ដែលមាន​សមត្ថភាព​ដូច​ជន​ដែល​មាន​កាយ​សម្បទា​គ្រប់គ្រាន់​ដែរ ពោល​គឺ​អ្វី​ដែល​យើង​គ្រប់​គ្នា​អាច​ធ្វើ​បាន ជន​ពិការ​ក៏​អាច​ធ្វើ​បាន​ដូចគ្នា​។
ឧទាហរណ៍​មួយ​ដែល​សូម​លើក​មក​ជូន​អស់​លោក​អ្នក​នៅ​ពេល​នេះ គឺ​បុរស​ពិការ​ជន​ជាតិ​អាមេរិកាំង​​មួយ​រូប​ដែល​មាន​ឈ្មោះ​ Chris Waddell អាយុ​៤៣ឆ្នាំ។ បុរស​រូប​នេះ​បាន​ធ្លាក់​ខ្លួន​ពិការ​ដោយ​បាក់​ឆ្អឹង​ខ្នង​ នៅ​ក្នុង​គ្រោះថ្នាក់​នៃ​ការ​ជិះ​ស្គី​មួយ​កាល​ពី​ឆ្នាំ​១៩៨៨​។ ទោះ​បី​ជា​ស្ថិត​នៅ​លើ​រទេះ​រុញ ក៏​ពិត​មែន​ ប៉ុន្ដែ​បុរស​រូប​នេះ​បាន​ប្រើ​តែ​កម្លាំង​ដៃ​ទាំង​គូ​របស់គាត់​ប៉ុណ្ណោះ​ដើម្បី​ឡើង​ដល់​កំពូល​ភ្នំដ៏ខ្ពស់​ក្នុង​លោក​គឺ​ភ្នំ​ Kilimanjaro (ភ្នំ​ខ្ពស់​ជាង​គេ​នៅ​ទ្វី​បអាហ្រ្វិក) ដែល​មាន​កម្ពស់​ដល់​ទៅ ១៩៣៤០ហ្វីត (៥៨៩៤ម៉ែត្រ​) ដែល​សូម្បី​តែ​មនុស្ស​កាយ​សម្បទា​គ្រប់​គ្រាន់​ក៏​សឹង​តែ​ពិបាក​ឡើង​ដល់​ដែរ​។

មុខម្ហូបជប៉ុនដែលមានឈ្មោះថា Sushiគឺជាប្រពៃណីមុខម្ហូបប្រចំានៅប្រទេសជប៉ុន ដោយយកមនុស្សស្រីមកស្រាតហើយដេកនៅលើតុបន្ទាប់មកយកមុខម្ហូបដែលមាន ប៉ុន្មានយកមកដាក់លើដងខ្លូននារីទំាងនោះការធើ្វបែបនេះបានអោយឈ្មោះថា Nyotaimori ដោយឡែកថ្មីៗនេះមានការយកបុរសមកស្រាតហើយដាក់ដេកលើតុដូចនារីដែរដែល មើលទៅហាក់ដូចជាប្លែកភ្នែកប៉ុន្តែការយកមនុស្សប្រុសមកធើ្វបែបនេះត្រូវបានគេ អោយឈ្មោះថា Nantaimoriទៅវិញ។មុខម្ហូបដែលដាក់មកតំរៀបនេះត្រូវាបានដាក់ នៅពោរពេញសារពាង្គកាយតែលើកលែងតែនៅត្រង់ប្រដាប់ភេទតែប៉ុណ្ណោះដែលមិន ដាក់អី្វទំាងអស់ព្រោះនេះជាការអោយតំលៃទៅលើអ្នកដែលធើ្វការបែបនេះ។គូសបញ្ជាក់ ផងដែរ ការដាក់មុខម្ហូបលើមនុស្សនេះពិតជាមានការពេញនិយមជាខ្លំាងពីប្រទេសជប៉ុន រហូតមកដល់ប្រទេសអាមេរិច និងប្រទេសអាល្លីម៉ង់។ដើម្បីអោយកាន់តែច្បាស់ថាតើការ ដាក់មុខម្ហូប Sushi នោះមានលក្ខណៈបែបណាសូមមកទស្សនាដូចខាងក្រោមនេះ រូបភាពមុខម្ហូបរបស់នារី ដែលគេអោយឈ្មោះថា Nyotaimori
,
ទីលានវាយtennisខ្ពស់ជាងគេលើលោកនៅBurj Al Arab ទីលានវាយtennisខ្ពស់ជាងគេ
នៅខាងក្នុងយន្តហោះដ៏វិសេសវិសាលBoeing757តម្លៃ១០០លានUSDរបស់សេដ្ឋីDonald Trumpមិនខុសអ្វីពីវិឡា១ដ៏ប្រណិតឡើយ។​ មានទូរទស្សន៍៥២inchមានគ្រឿងសង្ហារឹម ធ្វើពីមាសភ្លឺចែង​ចាំង។ យន្តហោះ១គ្រឿងនេះពីមុនជារបស់អ្នកសហការបង្កើតចេញMicrosoft – Paul Allen ខាងក្នុងមាន43កៅអីធ្វើពីស្បែកសត្វទូរទស្សន៍៥២inchមានបញ្ចូលភាពយន្ត១០០០០រឿងជាស្រេច។ ខាងក្នុងយន្តហោះសេស្ឋី Donald Trump
អ្នកណាក៏បានដឹងហើយថា New York គឺជាមជ្ឈមណ្ឌលវប្បធម៌ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម នាំ មុខគេនៅលើពិភពលោក គឺជាទីក្រុងដែលមានប្រជាជនច្រើនបំផុត និង ជាទីក្រុងកំពង់ផែ ដ៏សំខាន់បំផុតរបស់ប្រទេស អាមេរិច New York ចែកចេញជាសង្កាត់ចំនួន 5សង្កាត់ គឺ Bronx, Brooklyn, Manhattan, Queens និងកោះ Staten ខាងក្រោមនេះគឺជារូបភាពដ៏ ស្រស់ស្អាតនៃ ទីក្រុង New York ដែលមើលពីលើ

មានកង់បម្រុង​​​                                                                                                          សំណង់ដ៏អស្ចារ្យនៃDubai
បណ្ដាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យនៃDubai អាគារខ្ពស់បំផុតលើពិភពលោក Burj Dubai
អ្នកវិចេត្រករចំណាយតែប៉ុន្មានពាន់USDដើម្បីសម្រេចស្នាដៃ តែផលិតផលរបស់ខ្លួន ឡើងតម្លៃ ដល់រាប់រយលានUSD បណ្ដាគំនូរទាំងនេះធ្លាប់បានដាក់លក់ជាមួយនិងតម្លៃ{ហួសប្រមាណ} … 1. “No. 5, 1948″ – Jackson Pollock “No. 5, 1948″ – Jackson Pollock តម្លៃលក់: 140លាន USDឆ្នាំ 2006 ថ្លៃលក់បច្ចុប្បន្ន: 151,8 លាន USD គំនូរមានទំហំ 1,21 x 2,43m កម្មសិទ្ធករ: Steven A. Cohen
ទេសភាពមើលពីលើនៃទីក្រុងធំៗទាំង 10 មនុស្សភាគច្រើនមានចំណង់ចូលចិត្តទស្សនាទេសភាពនៃទីក្រុង លើរយៈកំពស់រាប់រយ ម៉ែត្រ អ្នកខ្លះចូលចិត្តទស្សនាពីលើយន្តហោះ អ្នកខ្លះចូលចិត្តមើលពីលើអាគារខ្ពស់ៗ ព្រោះដើម្បីអាចមើលបានទិដ្ឋភាពទាំងស្រុងរបស់ទីក្រុង តើប្រិយមិត្តចង់ទស្សនាទិដ្ឋ ភាពដ៏អស្ចារ្យទាំងនោះទេ? ខាងក្រោមនេះគឺជាទិដ្ឋភាពនៃទីក្រុងធំៗមួយចំនួននៅលើ ពិភពលោកដែលនឹងធ្វើអោយលោកអ្នកនឹកបងប្រាថ្នាចង់ទៅដល់ទីនោះនៅថ្ងៃណា មួយមិនខាន . សភាពពេលរាត្រីនៅទីក្រុង តូក្យូ នៃប្រទេសជប៉ុន

មានការព្រួយបារម្ភពីគ្រោះថ្នាក់កើនឡើងពេលបុណ្យចូលឆ្នាំចិន

មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ ចរាចរណ៍​មួយ​ចំនួន បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​១១ កុម្ភៈ ដោយ​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ខ្លាច​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​កាន់​ តែ​ច្រើន​ទៀត​នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន-​វៀតណាម​ខាង​មុខ។
ទិដ្ឋភាពគ្រោះថា្នក់ចរាចរណ៍កើតឡើងដោយចៃដន្យ
មន្រ្តី​ទទួល​បន្ទុក​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​នៃ​អង្គការ​ជន​ពិការ​ ប៊ែលហ្សិក លោក ពា គីមវង បាន​មាន​ប្រសាសន៍​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​ចូល​ឆ្នាំ​ចិន-​វៀតណាម នឹង​អាច​កើត​ឡើង​ដោយសារ​តែ​ប្រជាពលរដ្ឋ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដែល​អ្នក​ បើក​បរ​ក្នុង​ពេល​ស្រវឹង​និង​បើក​ល្បឿន​លឿន ហើយ​ការ​គ្រោះថ្នាក់​នេះ​គឺ​កើត​ឡើង​ច្រើន​នៅ​ចន្លោះ​ម៉ោង​៦​ដល់​ម៉ោង​៩​ យប់។
លោក ពា គីមវង មាន​ប្រសាសន៍​ដូច្នេះ ៖ «ប្រជាពលរដ្ឋ​អ្នក​ ប្រើប្រាស់​ ផ្លូវ​ភាគច្រើន​គាត់​ខ្លាច​ផាក​ពិន័យ ដូច្នេះ​ហើយ​ចំណុច​នេះ គឺ​យើង​ឃើញ​ថា កង្វះ​ខាត​នូវ​ការ​អប់រំ​ស្ដី​ពី​សុវត្ថិភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទាល់ ​ខ្លួន​របស់​គាត់​នោះ គឺ​គាត់​ពុំ​បាន​ខ្លាច​បាត់បង់​ជីវិត​ទេ ប៉ុន្តែ​គាត់​ខ្លាច​នគរបាល​ផាក»
ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ ​និង​សីលធម៌​សង្គម លោក ប៉ូ សំណាង បាន​លើក​ឡើង​ដែរ​ថា នៅ​ពេល​ចូល​ឆ្នាំ​ចិន​ម្តងៗ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​រៀងរាល់​ឆ្នាំ ហើយ​ពុំ​មាន​ការ​ថយ​ចុះ​ទេ ដោយ​ប្រជាពលរដ្ឋ​យល់​ដឹង​ផ្នែក​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិត​និង​ការ​ អនុវត្ត​ច្បាប់​របស់​មន្រ្តី​នគរបាល​ចរាចរណ៍​ធូរ​រលុង។
លោក ប៉ូ សំណាង មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ចំណែក ​ឯ​ផ្លូវ​ជាតិ​លេខ​៤ ចាប់​តាំង​ពី​រង្វង់​មូល​ចោមចៅ​ទៅ​ដល់​គិរីរម្យ និង​ផ្លូវ​ជាតិ​លេខ​៦ ពី​ជ្រោយ​ចង្វារ​ទៅ​ដល់​ស្គន់ និង​ផ្លូវ​ជាតិ​លេខ​៥ គឺ​ពី​ភ្នំពេញ​ទៅ​ដល់​ឧត្ដុង្គ។ ផ្លូវ​ទាំង​នេះ​គឺ​មាន​ការ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន»
អនុ ​ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ លោក ប៉ែន ឃុន បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ គេ​បាន​ត្រៀម​រៀបចំ​នគរបាល​ចរាចរណ៍​ប្រមាណ​២០០​នាក់​នៅ​តាម​គោលដៅ​សំខាន់ៗ​ មួយចំនួន នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ការ​កក​ស្ទះ ក៏​ដូច​ជា​ការ​កាត់​បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ចូល​ឆ្នាំ​ចិន​ ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ។
លោក ប៉ែន ឃុន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «បុណ្យ ​ចូល​ឆ្នាំ​ចិន​យើង​បាន​ រៀបចំ​ផែនការ​រួច​រាល់​ហើយ ទី​១ គឺ​ការ​ដោះ​ស្ទះ​អី​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ ព្រោះ​ថា ភ្នំពេញ​អាច​នឹង​ស្ងាត់​ហើយ​៣​ថ្ងៃ​បន្ទាប់​ពី​សែន​រួច។ មួយ​ទៀត យើង​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​សម្រាប់​គាត់​សែន​រួច​គាត់​ស្រវឹង ត្រៀម​លក្ខណៈ​ក្នុង​ការ​វាស់វែង»
តាម​របាយការណ៍​ពី​ប្រព័ន្ធ​ ព័ត៌មាន​ជន​រង​គ្រោះ​និង​គ្រោះថ្នាក់​ចរាចរណ៍ ​ផ្លូវ​គោក​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៃ​ឱកាស​ចូល​ឆ្នាំ​ចិន-​វៀតណាម កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ ក្នុង​រយៈ​ពេល​៧​ថ្ងៃ​មាន​ជន​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប​៦១៦​នាក់ ក្នុង​នោះ​ស្លាប់​ចំនួន​៤៣​នាក់ គិត​ជា​មធ្យម​មាន​មនុស្ស​ជាង​៦​នាក់​ស្លាប់​ក្នុង​មួយ​ថ្ងៃ។
ជន​រង​គ្រោះ​៤៣% រង​គ្រោះ​ដោយសារ​បើក​បរ​ហួស​ល្បឿន​កំណត់ និង​១៩%​រង​គ្រោះ​ដោយ​ការ​បើកបរ​ក្នុង​ពេល​ស្រវឹង ហើយ​មាន​យាន​ជំនិះ​៣៣៥​គ្រឿង​ពាក់ព័ន្ធ​ក្នុង​គ្រោះថ្នាក់​ចរចារណ៍​នោះ ៕